Trending now

រដ្ឋធានី Ha Noi ពោរពេញទៅដោយផ្កាលឿងរាជក្នុងរដូវក្តៅ

11:02 | 17/06/2020 (បកប្រែដោយឌីណា)

យុគសម័យ - ក្នុងប៉ុន្មានថ្ងៃនៃខែឧសភា ផ្កាលឿងរាជរីកសុសសាយ និងបានជួយលើកសម្រាស់ទេសភាពជុំវិញបឹង Tay (រដ្ឋធានី Ha Noi) ដែលបណ្តាលឱ្យមនុស្សមកទីនេះចាប់អារម្មណ៍។

ផ្កាលឿងរាជបានដាំជាច្រើន នៅ​រដ្ឋធានី Ha Noi ជាពិសេស​នៅ​ក្នុង​តំបន់បុរីថ្មី ផ្លូវជុំវិញបឹង Tay និង​ផ្លូវថ្មី​។ ផ្កាលឿងរាជ​​ត្រូវបានគេស្គាល់ផង​ដែរ​ថាជារាជព្រឹក្ស (ប្រទេសថៃហៅ រាជវង្ស)

ផ្កាលឿងរាជនេះ​មាន​ពណ៌​លឿង និង​រីក​ជា​ចង្កោមៗ វែងៗ ហើយ​ក្នុង​រដូវ​ចេញ​ផ្កា​នេះ វា​មិនសូវមាន​ស្លឹក​ប៉ុន្មាន​ទេ។​ ផ្កាលឿងរាជនេះ បញ្ចេញ​សម្រស់​គួរឱ្យ​គយគន់​សម្រាប់​អ្នកដំណើរ​។ ផ្កានេះតែងតែរីក​សុសសាយ​នៅដើមរដូវក្តៅ។

ដើមផ្កាលឿងរាជត្រូវបានគេដាំជាញឹកញាប់ ដើម្បី​បង្កើត​ម្លប់​ដើមឈើសម្រាប់ផ្លូវ វីឡា សួនច្បារ ... លើសពីនេះដើមឈើផ្កាលឿងរាជ​ក៏ត្រូវបានគេដាំដុះដើម្បីកែលំអអាកាសធាតុ ក៏ដូចជា​យក​ដើម​ឈើ​ផ្កាលឿងរាជ​ ដើម្បីធ្វើគ្រឿងសង្ហារឹម។

ផ្កា​លឿងរាជរីក​ជា​ចង្កោមៗ វែងៗ មើលទៅស្រស់ស្អាតខ្លាំងណាស់។ ផ្កា​លឿងរាជគឺជាប្រភេទដើមឈើមួយដែលមានផ្កាស្រស់ស្អាតនិង​ ពេញនិយមបំផុត នៅក្នុងប្រទេសវៀតណាម។

នៅពេលផ្ការីកសុសសាយ ទេសភាពនៅបឹង Tay ​ ហាក់ដូចជាពោរពេញទៅដោយពណ៌លឿងភ្លឺ។

យុវជនចាប់អារម្មណ៍នឹងរូបថតអនុស្សាវរីយ៍ក្បែរចង្កោមផ្កាលឿងរាជ។

ជួរផ្កាលឿងរាជរីកផ្កា​ដ៏លេចធ្លោតតាមបណ្តោយបឹង Tay ។

ផ្កាលឿងរាជសុសសាយ ក្នុងរយៈពេលប្រហែលជា ១០ ថ្ងៃប៉ុណ្ណោះ។ នៅប្រទេសថៃប្រភេទផ្កានេះត្រូវបានគេចាត់ទុកថាជាផ្កាជាតិ។

ប្រភេទដើមឈើនេះមានដើមកំណើតនៅអាស៊ីខាងត្បូងពីប៉ែកខាងត្បួង Pakitstan លាតសន្ធឹង​ខាងកើតឆ្លងកាត់​ប្រទេសឥណ្ឌា​ដល់អាស៊ីអាគ្នេយ៍​និងខាងត្បូងរហូតដល់ Sri Lanka ។ នេះគឺជារុក្ខជាតិ​ លូតលាស់យ៉ាងឆាប់រហ័ស ភាពធន់នឹងគ្រោះរាំងស្ងួត។

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ