Trending now

ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០ ១០ ឆ្នាំនៃ Cu Lao Cham - Hoi An ត្រូវបាន UNESCO ទទួលស្គាល់ជាមណ្ឌលជីវៈបម្រុងពិភពលោក

16:22 | 26/05/2019 (យោងតាម baotintuc.vn បកប្រែដោយ សមុទ្រ)

យុគសម័យ - ពិធីអបអរសាទរខួបលើកទី១០ នៃតំបន់ Cu Lao Cham - Hoi An ត្រូវបាន អង្គការ UNESCO ទទួលស្គាល់ជាមណ្ឌលអភិរក្សជីវះបម្រុង របស់ពិភពលោក បានប្រារព្ធធ្វឡើងនាថ្ងៃទី ២៥ ខែឧសភា នៅកោះ Cu Lao Cham ទីក្រុង Hoi An ខេត្ត Quang Nam។ ព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើងនាឱកាសរំលឹកខួបលើកទី ២០ នៃ ទីក្រុងបុរាណ Hoi An និង My Son ត្រូវបានអង្គការ UNESCO ទទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌ពិភព លោក និងខួបលើកទី ១០ ដែល Cu Lao Cham - Hoi An ត្រូវបានទទួលស្គាល់ជា មណ្ឌលអភិរក្សជីវះបម្រុងពិភពលោកផងដែរ។

ទិដ្ឋភាពនៃកោះនិងសមុទ្រ Cu Lao Cham

ឆ្នាំ​ ២០១៩ គឺជាឆ្នាំពិសេសមួយដែលបានកត់សម្គាល់រយៈពេល ១០ ឆ្នាំ ដែល Cu Lao Cham - Hoi An បានក្លាយជាមណ្ឌលជីវៈបម្រុងពិភពលោក។ កិត្តនាម មណ្ឌលជីវៈបម្រុងពិភពលោក Cu Lao Cham - Hoi An គឺជាការកត់សម្គាល់នូវកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលវែងរបស់ប្រជាជនគ្រប់ស្រទាប់ក្នុងសង្គម សមាសភាពសេដ្ឋកិច្ចនានា អង្គការវិទ្យាសាស្ត្រនិងអប់រំ និងអាជ្ញាធរនៃទីក្រុង Hoi An ក្នុងការអភិរក្សនិងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ តម្លៃពិសេសរបស់តំបន់ ដែលមានចរិតលក្ខណៈពិភពលោកផងដែរ។

អស់រយៈពេល១០ឆ្នាំមក មណ្ឌលជីវៈបម្រុងពិភពលោក Cu Lao Cham ត្រូវបានភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំង។ ពោលគឺ ក្នុងឆ្នាំ ២០០៩ Cu Lao Cham បានស្វាគមន៍អ្នកទេសចរជាង ១៥ ម៉ឺននាក់។ ក្នុងឆ្នាំ ២០១៤ ត Cu Lao Cham បានស្វាគមន៍អ្នកទេសចរជាង ២៣២ ពាន់នាក់ ហើយនៅឆ្នាំ ២០១៨ ចំនួនភ្ញៀវទេសចរសរុបមានជាង ៤១៥ ពាន់នាក់ដែលកើនឡើងជិត ៣០ ដងបើប្រៀបធៀបកាលពី ១០​ ឆ្នាំមុន។

ទីក្រុងបុរាណ Hoi An

តម្លៃនិងលក្ខណៈពិសេសនេះគឺ៖ តំបន់អភិរក្សដែនសមុទ្រ Cu Lao Cham ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ក្រោមប្រព័ន្ធតំបន់អភិរក្សជាតិ។ ទីក្រុងបុរាណ Hoi An - បេតិកភណ្ឌវប្បធម៌នៃ UNESCO​ បានទទួលស្គាល់នៅក្នុងឆ្នាំ ១៩៩៩ ។ ព្រៃកោងកាងត្រូវបានកំណត់ដោយប្រព័ន្ធអេកូនៃព្រៃទឹកដូងនៅច្រកទ្វារទន្លេ Thu Bon ព្រៃឈើពិសេសនៅកោះ Cu Lao Cham ប្រព័ន្ធព្រៃការពារតំបន់ឆ្នេរ ភូមិសិប្បកម្មប្រពៃណី និងតម្លៃនិងលក្ខណៈពិសេសអំពីវប្បធម៍រូបីយនិងអរូបីយតភ្ជាប់នឹងដីនិងប្រជាជននៃ Hoi An តាមរយៈពេលប្រវត្តិសាស្រ្ត៕

(យោងតាម baotintuc.vn បកប្រែដោយ សមុទ្រ)

(យោងតាម baotintuc.vn បកប្រែដោយ សមុទ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍