Trending now

វៀតណាមធ្វើជាអធិបតីក្នុងការពិភាក្សារជាមួយបណ្តាប្រទេសស្ថាបនិកក្រុមមិត្តភក្តិអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២(UNCLOS 1982)

11:05 | 25/10/2024 យោងតាមវិទ្យុសំលេងវៀតណាម

នាថ្ងៃទី ២៤ តុលា នៅទីស្នាក់ការបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានប្រព្រឹត្តទៅសម័យប្រជុំការងាររវាងតំណាង វៀត ណាមនិងឯកអគ្គរដ្ឋទូត និងតំណាងប្រទេសស្ថាបនិកទាំង ១១ នៃក្រុមមិត្តភក្តិអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

វៀតណាមអំពាវនាវឱ្យប្រទេសជាសមាជិកបន្តអនុវត្តអនុសញ្ញា UNCLOS ឆ្នាំ ១៩៨២ ដោយសុច្ឆន្ទៈ ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យលើសមុទ្រ និងមហាសមុទ្រ វៀតណាមប្រកាន់ខ្ជាប់ជំហរដោះស្រាយរាល់វិវាទដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២
វៀតណាមធ្វើជាអធិបតីក្នុងការពិភាក្សារជាមួយបណ្តាប្រទេសស្ថាបនិកក្រុមមិត្តភក្តិអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២(UNCLOS 1982)
វៀតណាមធ្វើជាអធិបតីក្នុងការពិភាក្សារជាមួយបណ្តាប្រទេសស្ថាបនិកក្រុមមិត្តភក្តិអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២(UNCLOS 1982)

ថ្លែងមតិនៅទីនេះ ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសលោក Nguyen Minh Vu បានអះអាងថា ក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) គឺជាក្របខ័ណ្ឌច្បាប់ដ៏រឹងមាំ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងធានានូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ នៃប្រទេសនានានៅសមុទ្រ។ លោកឧបការីរដ្ឋមន្ត្រី Nguyen Minh Vu បានអំពាវនាវឱ្យបណ្តាប្រទេសស្ថាបនិកបន្តរួមចំណែក និងចែករំលែកគំនិត ដើម្បីក្រុមមិត្តភក្តិអាចលើកកំពស់តួនាទីរបស់ខ្លួនក្នុងការជម្រុញ និងបញ្ជាក់តម្លៃ និងភាពរឹងមាំរបស់ UNCLOS។

លោកឯកអគ្គរដ្ឋទូត និងតំណាងប្រទេសនានាបានស្វាគមន៍ចំពោះតួនាទីស្នូល និងនាំមុខរបស់វៀតណាមនាពេលថ្មីៗនេះ រួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការលើកកំពស់តួនាទី និងរូបភាពរបស់ក្រុមមិត្តភក្តិនៅអង្គការសហប្រជាជាតិ។ បណ្តាប្រទេសនានាបានអះអាងថា សកម្មភាពរបស់ក្រុមបានបង្កើតវេទិកាផ្លាស់ប្តូរ និងពិភាក្សាអំពីទិដ្ឋភាពចម្រុះនៃការគ្រប់គ្រង និងការប្រើប្រាស់សមុទ្រ ដោយបន្តបញ្ជាក់ពីតម្លៃរបស់ UNCLOS ក្នុងការដោះស្រាយបញ្ហាប្រឈមថ្មីៗនៅសមុទ្រ៕

ក្រុមមិត្តភ័ក្តិគឺជាទម្រង់នៃការផ្លាស់ប្តូរ និងការសម្របសម្រួលក្រៅផ្លូវការរវាងប្រទេសនានា ជាពិសេសនៅអង្គការសហប្រជាជាតិ ដើម្បីសហការលើប្រធានបទមួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ក្រុមមិត្តភក្តិ UNCLOS គឺជាក្រុមដំបូងដែលវៀតណាមបានផ្តួចផ្តើម និងធ្វើជាសហប្រធាននៃយុទ្ធនាការបង្កើតរបស់ខ្លួន (ជាមួយអាល្លឺម៉ង់) ក្នុងឆ្នាំ ២០២០។ ជាពិសេស ក្រុមស្ថាបនិករួមមានប្រទេសចំនួន ១២៖ អាហ្សង់ទីន កាណាដា ដាណឺម៉ាក អាល្លឺម៉ង់ ហ្សាម៉ាអ៊ីក កេនយ៉ា ហូឡង់ នូវែលសេឡង់ អូម៉ង់ សេណេហ្គាល់ អាហ្រ្វិកខាងត្បូង និងវៀតណាម។ មកដល់ពេលនេះ ក្រុមមិត្តភក្តិរបស់ UNCLOS មានជាង ១២០ ប្រទេស ដែលតំណាងឱ្យគ្រប់តំបន់ភូមិសាស្ត្រ៕
វៀតណាមអំពាវនាវឱ្យប្រទេសជាសមាជិកបន្តអនុវត្តអនុសញ្ញា UNCLOS ឆ្នាំ ១៩៨២ ដោយសុច្ឆន្ទៈ ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យលើសមុទ្រ និងមហាសមុទ្រ វៀតណាមអំពាវនាវឱ្យប្រទេសជាសមាជិកបន្តអនុវត្តអនុសញ្ញា UNCLOS ឆ្នាំ ១៩៨២ ដោយសុច្ឆន្ទៈ ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យលើសមុទ្រ និងមហាសមុទ្រ

សន្និសីទនៃបណ្តាប្រទេសសមាជិកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (SPLOS) លើកទី៣៤ បានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែមិថុនា នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេស លោក Nguyen Minh Vu បានចូលរួមសន្និសីទនេះ។

វៀតណាមប្រកាន់ខ្ជាប់ជំហរដោះស្រាយរាល់វិវាទដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ វៀតណាមប្រកាន់ខ្ជាប់ជំហរដោះស្រាយរាល់វិវាទដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២

នាថ្ងៃទី ១១ មិនា នៅទីក្រុង Wellington ប្រទេសនូវែលសេឡង់ កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - នូវែលសេឡង់ លើកទី ៤ បានប្រព្រឹត្តទៅក្រោមសហអធិបតីភាពលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោក Andrew Bridgman អគ្គលេខាធិការការពារជាតិនូវែលសេឡង់។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស