Trending now

វៀតណាមប្រកាន់ខ្ជាប់ជំហរដោះស្រាយរាល់វិវាទដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២

16:17 | 12/03/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ១១ មិនា នៅទីក្រុង Wellington ប្រទេសនូវែលសេឡង់ កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - នូវែលសេឡង់ លើកទី ៤ បានប្រព្រឹត្តទៅក្រោមសហអធិបតីភាពលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោក Andrew Bridgman អគ្គលេខាធិការការពារជាតិនូវែលសេឡង់។

សន្ធិសញ្ញាស្តីពីមហាសមុទ្រសំដៅអនុវត្តន៍ UNCLOS ១៩៨២ ប្រកបដោយ​ប្រសិទ្ធភាព សន្ធិសញ្ញាស្តីពីមហាសមុទ្រសំដៅអនុវត្តន៍ UNCLOS ១៩៨២ ប្រកបដោយ​ប្រសិទ្ធភាព
វៀតណាមជាប្រទេសមានទំនួល​ខុសត្រូវក្នុងការអនុវត្តច្បាប់សមុទ្រ វៀតណាមជាប្រទេសមានទំនួល​ខុសត្រូវក្នុងការអនុវត្តច្បាប់សមុទ្រ
ភាគីទាំងពីរចុះហត្ថលេខាលើកំណត់​ហេតុកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-នូវែលសេឡង់ លើកទី៤
ភាគីទាំងពីរចុះហត្ថលេខាលើកំណត់​ហេតុកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-នូវែលសេឡង់ លើកទី៤

នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានចែករំលែកទស្សនៈស្តីពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា វៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេស ឯករាជ្យ ស្វ័យភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ ពហុភាគីភាវូបនីយកម្ម ធ្វើពិពិធកម្មទំនាក់ទំនង ជាមិត្ត និងជាដៃគូសហប្រតិបត្តិការដ៏គួរឱ្យទុកចិត្តរបស់ប្រទេសនានាជុំវិញពិភពលោក។ វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយការពារជាតិ “មិន ៤ យ៉ាង”។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត វៀតណាមប្រកាន់ខ្ជាប់ជំហរដោះស្រាយរាល់វិវាទដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) និងការសន្យានានាក្នុងតំបន់។

ភាគីទាំងពីរក៏បានពិភាក្សា និងឯកភាពលើសេចក្តីព្រាងផែនការសហប្រតិបត្តិការរយៈពេល៣ឆ្នាំ ពីឆ្នាំ ២០២៤ ដល់​ឆ្នាំ ២០២៦។ នាពេលខាងមុខ ភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានស្រាប់ ហើយទន្ទឹមនឹងនោះ ស្រាវជ្រាវ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនទៀតដែលភាគីទាំងពីរមានតម្រូវការដូចជា៖ កងទ័ពជើងទឹក កងទ័ពអាកាស កិច្ចសហប្រតិបត្តិការព្រំដែន ចារកម្ម ពេទ្យយោធា ឧស្សហកម្មការពារជាតិ ពាណិជ្ជកម្មយោធា និង​ការរុករក ជួយសង្គ្រោះជាដើម។ ក្រសួងការពារជាតិវៀតណាមចង់ផ្លាស់ប្តូរបទពិសោធន៍ជាមួយនូវែលហ្សេឡង់ស្តីពីការរុករកជួយសង្គ្រោះនៅសមុទ្រ ហើយ​និងស្នើឲ្យភាគីនូវែលហ្សេឡង់សិក្សាពីលទ្ធភាពនៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យនេះ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យក្រសួងការពារជាតិនូវែលសេឡង់ បង្កើនគោលដៅបណ្តុះបណ្តាលភាសាអង់គ្លេស និងមុខជំនាញដែលក្រសួងការពារប្រទេសវៀតណាមមានតម្រូវការ និងកាត់បន្ថយអាយុនាយទាហានដែលចូលរួមក្នុងវគ្គបញ្ជាការសេនាធិការនៅប្រទេសនូវែលសេឡង់។

ភាគីទាំងពីរបានឯកភាពសម្របសម្រួលរៀបចំយ៉ាងហ្មត់ចត់ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ទៅកាន់ប្រទេសនូវែលសេឡង់ក្នុងពេលវេលាសមស្រប។ នៅចុងបញ្ចប់នៃកិច្ចសន្ទនា ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-នូវែលសេឡង់ លើកទី៤៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ