យុគសម័យ - នាព្រឹកថ្ងៃទី ២៣ ខែមីនា ដោយមានការគាំទ្រឧបត្ថម្ភពីគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ អគ្គនាយកទេសចរណ៍សិង្ហបុរីបានរួមសហការជាមួយស្ថានទូតសិង្ហបុរីប្រចាំនៅវៀតណាម បើកពិធីបុណ្យសិង្ហបុរីឆ្នាំ ២០១៩ នៅឯវិមាន Ly Thai To និងនៅផ្លូវដើរថ្មើរជើងជុំវិញបឹង Hoan Kiem។ នេះគឺជាលើកដំបូងហើយដែលពិធីបុណ្យសិង្ហបុរីត្រូវបានប្រារព្ធឡើងនៅទីក្រុងហាណូយ។
ឧបនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Teo Chee Hean និងប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung រួមទាំងប្រតិភូដែលចូលរួមក្នុងពិធីបុណ្យ (រូបថតៈ hanoimoi.com.vn)
ឧបនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Teo Chee Hean និងប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung រួមទាំងប្រតិភូបានទស្សនាស្តង់ទំនិញដែលបានតាំងបង្ហាញក្នុងក្របខ័ណ្ឌនៃពិធីបុណ្យ សិង្ហបុរី (រូបថតៈ hanoimoi.com.vn)
នៅក្នុងពិធីបើក អគ្គនាយកនៃអគ្គនាយកដ្ឋានទេសចរណ៍សិង្ហបុរី លោក Keith Tan បានឲ្យដឹងថា ការរៀបចំពិធីបុណ្យសិង្ហបុរីជាលើកដំបូងនៅវៀតណាមគឺជាសកម្មភាពសំខាន់មួយក្នុងយុទ្ធនាការផ្សពក្វផ្សាយពាណិជ្ជសញ្ញាទេសចរណ៍សិង្ហបុរីទៅកាន់ប្រទេសវៀតណាម ដើម្បីរឹតបន្តឹងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ “យើងខ្ញុំសង្ឃឹមថា តាមរយៈព្រឹត្តិការណ៍នេះ ភ្ញៀវទេសចរអាចចាប់អារម្មណ៍អំពីប្រទេសសិង្ហបុរីមួយពោរពេញទៅដោយភាពសម្បូរបែប ពីសិល្បះ តន្ត្រី ទៅអាហារ មិនមែនគ្រាន់តែតាមរយៈរូបភាពប៉ុណ្ណោះទេ”។ នេះបើយោងតាមការបញ្ជាក់របស់ លោក Keith Tan។
ការសម្តែងសិល្បៈក្នុងពិធីបុណ្យ (រូបថតៈ hanoimoi.com.vn)
លោកស្រី Catherine Wong Siow Ping ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅវៀតណាមបានចែករំលែកថា: “តាមរយៈពិធីបុណ្យនេះ យើងខ្ញុំនឹងនាំប្រទេសសិង្ហបុរីឱ្យកាន់តែខិតមកជិតជាមួយប្រជាជនទីក្រុងហាណូយនិងជួយមិត្តភក្តិវៀតណាមកាន់តែយល់ដឹងពីបទពិសោធន៍ពិសេស ដែលអាចត្រូវបានរកឃើញនៅសិង្ហបុរីប៉ុណ្ណោះ”។
ពិធីបុណ្យបានទាក់ទាញការចូលរួមជាច្រើនកុះករពីសំណាកប្រជាជន (រូបថតៈ nld.com.vn)
ស្តង់ម្ហូបក៏ជាកន្លែងពេញនិយមរបស់អ្នកទស្សនាផងដែរ (រូបថតៈ nld.com.vn)
លោក Teo Chee Hean ជាមួយប្អូនកុមារហាណូយមួយរូប (រូបថតៈ nld.com.vn)
ថ្លែងមតិនៅពិធីបើក សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានគណៈកម្មាធិការបក្សទីក្រុងនិងជាប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung បានសង្កត់ធ្ងន់ថា ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនាថ្ងៃទី ១ ខែសីហាឆ្នាំ ១៩៧៣មក អស់រយៈពេលជិត ៤៦ ឆ្នាំមកហើយ ប្រទេសសិង្ហបុរីតែងតែជាដៃគូប្រពៃណីនិងមានទំនាក់ទំនងជិតស្និទ្ធជាមួយវៀតណាម។ ជាពិសេស ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាម - សិង្ហបុរីនិយាយរួមនិងរវាងទីក្រុងហាណូយនិងសិង្ហបុរីនិយាយដោយឡែក មានការបោះជំហានអភិវឌ្ឍន៍យ៉ាងរឹងមាំជាមួយនឹងចំណុចលេចធ្លោជាច្រើន។ ទំនាក់ទំនងសហប្រតិបត្តិការនេះបាននិងកំពុងបានពង្រីកលើវិស័យជាច្រើន ដូចជា ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ បរិស្ថាននិងទីក្រុងឆ្លាតវៃ ជាដើម៕
ពិធីបុណ្យសិង្ហបុរីដែលបានប្រារព្ធធ្វើឡើងជាលើកដំបូងនៅទីក្រុងហាណូយក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី២៣និងទី២៤ខែមីនាដោយមានសកម្មភាពដ៏សម្បូរបែបជាច្រើន រាប់បញ្ចូលទាំងការបង្ហាញម៉ូត សិល្បៈ តន្រ្តីនិងឱកាសដើម្បីរីករាយនឹងម្ហូបអាហារតាមដងផ្លូវដ៏វិសេសវិសាលរបស់ប្រទេសសិង្ហបូរី ដែលត្រូវបានគេទទួលស្គាល់ថាជាផ្កាយ Michellin អន្តរជាតិ៕ |
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)
មតិពីមិត្តអ្នកអាន