Trending now

ឥណ្ឌា និងចិន ព្រមព្រៀងគ្នា ដោះស្រាយជម្លោះ ព្រំដែនដោយសន្តិវិធី

18:25 | 08/06/2020 (បូកសរុបដោយឌីណា)

តំណាងយោធាជាន់ខ្ពស់ឥណ្ឌានិងចិន ដែលជាប្រទេសពីរ មានកម្លាំងទាហានច្រើនជាងគេបំផុតនៅអាស៊ី បានជួបពិភាក្សាគ្នា នៅល្ងាចសៅរ៍ទី ៦មិថុនា រហូតដល់យប់ជ្រៅ ដើម្បីសាកល្បងរកដំណោះស្រាយឱ្យវិបត្តិព្រំដែនដ៏រ៉ាំរ៉ៃ។ ជាលទ្ធផល ឥណ្ឌានិងចិន បានឯកភាពលើភាពចាំបាច់នៃការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី។ នេះបើតាមការប្រកាសរបស់ញូវដេលីនៅព្រឹកថ្ងៃអាទិត្យទី ៧ មិថុនា។

ឥណ្ឌា និងចិន ព្រមព្រៀងគ្នា ដោះស្រាយជម្លោះ ព្រំដែនដោយសន្តិវិធី។ (រូបថត៖ dap.com.khmer)

ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសឥណ្ឌា តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសឥណ្ឌានិងប្រទេសចិន នៅថ្ងៃសុក្រសប្ដាហ៍នេះ បានព្រមព្រៀងគ្នាធ្វើការដោះស្រាយ ជម្លោះជុំវិញ បញ្ហាព្រំដែនរួម ក្នុងតំបន់ Ladakh តាមរយៈបណ្ដាញការទូត។

មន្ត្រីរបស់ប្រទេសឥណ្ឌា បាននិយាយប្រាប់ថា ភាគីទាំងពីរជាបឋមនឹងផ្តោតសំខាន់ លើការឲ្យកងទ័ពឥណ្ឌា និងកងទ័ពចិន ដកកងទ័ព និងសម្ភារៈបន្ថែមទៀត ដែលដាក់ពង្រាយនៅក្នុងតំបន់នោះ នេះបើការផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសឥណ្ឌានេះ គឺត្រូវបានធ្វើឡើង នៅមួយថ្ងៃមុនពេលដែល នាយឧត្តមសេនីយ៍ជាន់ខ្ពស់ របស់ប្រទេសទាំងពីរ ជិតជួបគ្នា នៅជិតទីតាំង ជាប់គាំងព្រំដែន ដើម្បីប្រឹងប្រែងព្យាយាម ស្វែងរកផ្លូវឆ្ពោះទៅរកការបន្ថយ ស្ថានភាពតានតឹង នៅក្នុងតំបន់៕


(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតលើកទី ១៤ នៃសហជីពវៀតណាម៖ ប្តូរថ្មីដើម្បីរួមដំណើរជាមួយពលករនៅក្នុងយុគសម័យថ្មី
ការចែករំលែកសេចក្តីស្រឡាញ់ដល់កុមារងាយរងគ្រោះ ក្នុងឱកាសទិវាកុមារអន្តរជាតិ ១ មិថុនា
JVPF រួមដំណើរជាមួយសិស្សានុសិស្សមានជីវភាពលំបាក និងជនរងគ្រោះដោយសារសារធាតុពុលគីមីពណ៌លឿងទុំនៅខេត្តបាក់និញ
វៀតណាម - វេណេស៊ុយអេឡា ជម្រុញការជួបប្រាស្រ័យទាក់ទងប្រជាជន និងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍
ក្រុមប្រឹក្សាសន្តិភាពនិងការអភិវឌ្ឍន៍វៀតណាម ធ្វើសន្និបាតបូកសរុបការងាររយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៦