Trending now

ចៅស្រីសម្តេចតេជោ ហ៊ុន សែន បន្តដណ្តើមតំណែងកំពូលតារាង កម្មវិធីប្រកួតគណិតវិទ្យាទាំងតំបន់អាស៊ី និងពិភពលោក

23:23 | 28/12/2019 (ប្រភព៖ Fresh News)

កុមារី ហ៊ុន ពេជ្រមុន្នីលីណា ចៅស្រីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃនេះបន្តដណ្តើមបានតំណែងកំពូលតារាង កម្មវិធីប្រកួតប្រជែងសមត្ថភាពផ្នែកគណិតវិទ្យាទៀតហើយ ទាំងនៅក្នុងតំបន់អាស៊ី និងពិភពលលោក។

ចៅស្រីសម្តេចតេជោ ហ៊ុន សែន បន្តដណ្តើមតំណែងកំពូលតារាង កម្មវិធីប្រកួតគណិតវិទ្យាទាំងតំបន់អាស៊ី និងពិភពលោក

យោងតាមលទ្ធផលប្រកួតប្រជែងបង្ហាញនៅលើគេហទំព័រប្រឡងគណិតវិទ្យា បានបង្ហាញថា កុមារី ហ៊ុន ពេជ្រមុន្នីលីណា បានឈរនៅលើកំពូលតារាង ក្នុងចំណោមសិស្ស ១០០នាក់ទាំងនៅក្នុងតំបន់អាស៊ី និងពិភពលោកជាមួយពិន្ទុ ១២០៩០។

កុមារី ហ៊ុន ពេជ្រមុន្នីលីណា ជាកូនស្រីទី២របស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី។ តាមរយៈគេហទំព័រប្រកួតប្រជែងគណិតវិទ្យាកម្រិតថ្នាក់អាស៊ី និងពិភពលោកនេះកុមារី ហ៊ុន ពេជ្រមុន្នីលីណា តែងតែបានចូលរួមប្រកួតប្រជែងសមត្ថភាពជារឿយៗ ហើយតែងតែទទួលបានចំណាត់ថ្នាក់ល្អៗផងដែរ។

ជាមួយការដណ្តើមបានចំណាត់ថ្នាក់កំពូលតារាងរបស់កុមារី ហ៊ុន ពេជ្រមុន្នីលីណា បានធ្វើឲ្យរូបភាពទង់ជាតិរបស់កម្ពុជា ត្រូវបានបង្ហាញលើកំពូលតារាងគេហទំព័រ «Mathletics» ដែលជាគេហទំព័របង្រៀនគណិតវិទ្យា និងមានការប្រកួតប្រជែងគណិតវិទ្យារបស់កុមារា កុមារី មកពីប្រទេសជាច្រើននៅលើពិភពលោក។

រូបថតៈ FN

តាមរយៈលទ្ធផលនេះ បានលើកតម្លៃអប់រំនៅកម្ពុជានាពេលបច្ចុប្បន្ន ហើយបានបង្ហាញថា ភាពវៃឆ្លាតរបស់កុមារកម្ពុជា មិនចាញ់កុមារនៅលើពិភពលោកនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា ភាពវ័យឆ្លាតរបស់មនុស្សមិនស្ថិតនៅលើមនុស្សនោះកើតក្នុងប្រទេសធំ ប្រទេសមានសេដ្ឋកិច្ចរុងរឿង ឬប្រទេសនោះជាប្រទេសតូច ឬមានសេដ្ឋកិច្ចមិនរីកចម្រើននោះឡើយ ពោលមនុស្សជាតិកើតក្នុងប្រទេសតូច ប្រទេសក្រីក្រ ក៏មានសមត្ថភាពឆ្លាតវៃដូច ឬឆ្លាតជាងប្រទេសមានសេដ្ឋកិច្ចរុងរឿង ប្រទេសធំផងដែរ។

តាមរយៈសមត្ថភាពលិចធ្លោលើការប្រកួតប្រជែងគណិតវិទ្យានេះ បានបង្ហាញពីសមត្ថភាពរបស់កូនខ្មែរ។ បើទោះបីប្រទេសនេះ ធ្លាប់ជាប្រទេសរស់នៅក្រោម អាណានិគម ជាប្រទេសធ្លាប់យាយីដោយភ្លើងសង្គ្រាម តែបច្ចុប្បន្នប្រជាជាតិកម្ពុជាក្រោមម្លប់សន្តិភាព កំពុងមានឱកាសទទួលបានចំណេះដឹង និងប្រកួតប្រជែងសមត្ថភាពជាមួយមនុស្សជាតិនៅលើពិភពលោក ហើយក៏អាចដណ្តើមបានចំណាត់ថ្នាក់ខ្ពស់លើសគេផងដែរ៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

ព័ត៌មានថ្មីៗ

កូនប្រុសរបស់អតីតយុទ្ធជនអូស្ត្រាលី ប្រគល់សៀវភៅកំណត់ហេតុរបស់យុទ្ធជនពលីនៃកងទ័ពប្រជាជនវៀតណាមមកវិញ
វៀតណាម និងអូទ្រីស ជំរុញកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ
ការផ្សព្វផ្សាយវប្បធម៌អាន និងការតភ្ជាប់ចំណេះដឹងរបស់ជនជាតិវៀតណាមនៅប្រទេសរុស្ស៊ី
ស្ថានទូតវៀតណាមត្រៀមខ្លួនជាស្រេចក្នុងការការពារពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីនៅប្រទេសជប៉ុន
ការពង្រីកការតភ្ជាប់លំហទេសចរណ៍តំបន់ Quang Ninh, Bac Ninh និង Hai Phong