Trending now

SEA Games 2019: កម្ពុជា បន្ដឈ្នះមេដាយប្រាក់ ២គ្រឿងទៀត ដោយកីឡាគុនល្បុក្កតោ និងសីប៉ាក់តាក្រ

23:00 | 01/12/2019

ក្រុមអត្តពលិកកម្ពុជា បានដណ្ដើមមេដាយប្រាក់២គ្រឿងបន្ថែមទៀតហើយ នៅរសៀលថ្ងៃអាទិត្យនេះ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលដណ្ដើមបានដោយកីឡាករគុនល្បុក្កតោ និងក្រុមកីឡាសីប៉ាក់តាក្រ ។

កម្ពុជា បន្ដឈ្នះមេដាយប្រាក់ ២គ្រឿងទៀត ដោយកីឡាគុនល្បុក្កតោ និងសីប៉ាក់តាក្រ

ចំពោះកីឡាករ យ៉ុង ម៉េងលី ដែលបានឡើងវគ្គផ្ដាច់ព្រ័ត្រ ដោយប្រកួតលើវិញ្ញាសាកីឡា Arnis ទម្ងន់លើ ៦០គីឡូក្រាមនោះ បានទទួលត្រឹមមេដាយប្រាក់ប៉ុណ្ណោះ បន្ទាប់ពីប្រកួតចាញ់កីឡាករម្ចាស់ផ្ទះហ្វីលីពីនមុននេះបន្ដិច។ ទន្ទឹមជាមួយគ្នា ក្រុមកីឡាសីប៉ាក់តាក្រជម្រើសជាតិកម្ពុជា ក៏ដណ្ដើមបានមេដាយប្រាក់ ១ គ្រឿងផងដែរ លើវិញ្ញាសាកីឡាសីកន្ដ្រក់(Hop)។

សរុបត្រឹមរសៀលថ្ងៃទី០១ ខែធ្នូនេះ ក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយសរុប ៥គ្រឿងហើយ ក្នុងនោះមានមេដាយប្រាក់ ២ និងមេដាយសំរឹទ្ធ ៣ ដែលដណ្ដើមបានពីក្រុមអត្តពលិកកីឡាគុនល្បុក្កតោ ប្រកួតលើប្រភេទកីឡា Arnis និងក្រុមកីឡាសីប៉ាក់តាក្រ ។ ប៉ុន្ដែយ៉ាងណាកម្ពុជា នៅសល់ការប្រកួតជាច្រើនទៀត ខណៈការប្រកួតនឹងដំណើរការរហូតដល់ថ្ងៃទី១១ ខែធ្នូខាងមុខ៕

ព័ត៌មានថ្មីៗ

ខ្លឹមសារ​ស្នូល និង​ខ្លឹមសារ​នៃ​សេចក្តីសម្រេច​លេខ 80-NQ/TW របស់​ការិយាល័យ​នយោបាយ ស្តីពី​ការអភិវឌ្ឍ​វប្បធម៌​វៀតណាម
បទដ្ឋានបែងចែកដែលបានស្នើឡើងសម្រាប់ថវិកាចំណាយចរន្តនៃថវិការដ្ឋសម្រាប់ក្រសួង និងស្ថាប័នកណ្តាល
ការដោះស្រាយឧបសគ្គ និងចំណុចខ្វះខាតក្នុងការអនុវត្តជាក់ស្តែងនៃច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន
ការចេញផែនការសម្រាប់ការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត
គណៈកម្មការអឺរ៉ុប (EC) នឹងធ្វើការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៩ ខែមីនា លើការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)