Trending now

អ្នកបោះឆ្នោតកម្ពុជាជាង ៩៩ % ចូលរួមការបោះឆ្នោតជ្រើសតាំង ក្រុមប្រឹក្សា​រាជធានី​ខេត្ត-ក្រុង ស្រុក-ខណ្ឌ អាណត្តិទី ៣

23:31 | 27/05/2019 (ប្រភព៖ vovworld.vn)

តាមគម្រោង លទ្ធផលជាបណ្តោះអាសន្ននឹងត្រូវប្រកាសនាថ្ងៃទី ៣១ ខែឧសភា ហើយលទ្ធផលជាផ្លូវការនឹងត្រូវបានប្រកាសនាថ្ងៃទី ៨ ខេមិថុនាខាងមុខ។

អ្នកបោះឆ្នោតឈរឈ្មោះបោះឆ្នោតនៅរាជធានីភ្នំពេញប្រទេសកម្ពុជា (រូបថត: THX / TTXVN)

នាថ្ងៃទី ២៦ ខែឧសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសតួរលេខស្ថិតិជាបឋមថា មានអ្នកបោះឆ្នោតចំនួន ១១ ៥៦៥ នាក់ (ស្រូបយក ៩៩,៩៤%) បានទៅបោះឆ្នោត ជ្រើសតាំង ក្រុមប្រឹក្សារាជធានីខេត្ត-ក្រុង ស្រុក-ខណ្ឌ អាណត្តិទី ៣ ដែលបានប្រព្រឹត្តិទៅនាថ្ងៃដដែល។

តាមគម្រោង លទ្ធផលជាបណ្តោះអាសន្ននឹងត្រូវប្រកាសនាថ្ងៃទី ៣១ ខែឧសភា ហើយលទ្ធផលជាផ្លូវការនឹងត្រូវបានប្រកាសនាថ្ងៃទី ៨ ខេមិថុនាខាងមុខ។

មុននេះ ចាប់ពីមោង ៧ ដល់ ម៉ោង ១៥ ថ្ងៃទី ២៦ ខែឧសភា អ្នកបោះឆ្នោតកម្ពុជា ដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់បានទៅបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំក្រុមប្រឹក្សា រាជធានីខេត្ត-ក្រុង ស្រុក-ខណ្ឌនៅទូទាំងប្រទេស។ ការបោះឆ្នោតឆ្នាំនេះ មានគណបក្សនយោបាយចំនួន ៧ បានចុះឈ្មោះចូលរួមបោះឆ្នោត ដែលរួមមាន៖ គណបក្សប្រជាជនកម្ពុជា (CPP) គណបក្សខ្មែររួបរួមជាតិ (KNUP) គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា (CNP) គណបក្សយុវជនកម្ពុជា (CYP) គណបក្សឆន្ទៈខ្មែរ (KWP) និងគណបក្សខ្មែរសាធារណរដ្ឋ (KRP)។

មានអ្នកសង្កេតការណ៍ប្រមាណ ១ ០១០ នាក់មកពីសហភាពសហព័ន្ធយុជនកម្ពុជា និងអង្គការសង្គមសីវិលនានាបានចូលរួមឃ្លាំមើលការបោះឆ្នោតនេះផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

ព័ត៌មានថ្មីៗ

ការរៀបចំយ៉ាងហ្មត់ចត់សម្រាប់ការបោះឆ្នោត និងសម័យប្រជុំលើកដំបូងនៃរដ្ឋសភានីតិកាលទី ១៦
កាលវិភាគបោះឆ្នោតសម្រាប់រដ្ឋសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនសម្រាប់អាណត្តិ២០២៦-២០៣១
ការអនុវត្តសិទ្ធិបោះឆ្នោតនៅតំបន់ខ្ពង់រាបភាគខាងត្បូងនៃមាតុភូមិ
ការផ្សព្វផ្សាយសារនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រតាមរយៈសិល្បៈប្រពៃណី
ខ្លឹមសារ​ស្នូល និង​ខ្លឹមសារ​នៃ​សេចក្តីសម្រេច​លេខ 80-NQ/TW របស់​ការិយាល័យ​នយោបាយ ស្តីពី​ការអភិវឌ្ឍ​វប្បធម៌​វៀតណាម