Trending now

ចាប់ខ្លួនជនជាតិចិន ៣នាក់ នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ដែលនាំលុយជាង ៣.៥លានដុល្លារ គ្មានប្រភពច្បាស់លាស់ពីទីក្រុងហុងកុង

19:33 | 26/04/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជាបានប្រកាសថាជនសង្ស័យបរទេសទាំងបីនាក់ត្រូវបានបញ្ជូនទៅតុលាការដើម្បីធ្វើការវិនិច្ឆ័យទោសតាមច្បាប់។

រូបថតៈ FN

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃកម្ពុជាថា កាលពីថ្ងៃទី២៣ ខែមេសាកន្លងទៅនេះ កម្លាំងនគរបាលអន្ដោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំនៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ បានចាប់ខ្លួនជនសង្ស័យ៣នាក់ ដែលបាននាំលុយចំនួន៣,៥២០,០០០ដុល្លារ ដោយពុំមានការបញ្ជាក់ពី ប្រភពហរិញ្ញវត្ថុច្បាស់លាស់ ពីទីក្រុង ហុងកុងចូលមកប្រទេសកម្ពុជា។

ក្រសួងមហាផ្ទៃ បានបញ្ជាក់ទៀតថា ក្រោយពីការត្រួតពិនិត្យឯកសាររួច ជនជាតិចិនទាំង៣នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមនីតិវិធី ក្នុងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហរិញ្ញប្បទានភេរវកម្ម ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាននៅកម្ពុជា។

រូបថតៈ FN

ការចាប់ខ្លួនជនជាតិចិនទាំង ៣នាក់ខាងលើនេះ ក៏បានកើតមានឡើងបន្ទាប់ពីសម្ដេចក្រឡាហោម ស ខេង បានចេញសេចក្ដីណែនាំមួយឲ្យកម្លាំងសមត្ថកិច្ចទាំងអស់ បង្កើនវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

ព័ត៌មានថ្មីៗ

៥០ ឆ្នាំនៃទំនាក់ទំនងការទូតវៀតណាម-ហ្វីលីពីន៖ ដំណើរផ្លូវយុទ្ធសាស្ត្រឆ្ពោះទៅកាន់អនាគតដ៏ស្រស់បំព្រង
កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
កិច្ចសហប្រតិបត្តិការវៀតណាម-ប៊ូតាន៖ ទស្សនវិជ្ជាសុភមង្គលបំភ្លឺផ្លូវ
មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ