Trending now

ព្រះសីហនុធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធនៃព្រះសីហនុជិតរួចរាល់ហើយ

20:53 | 31/12/2020 (សរុបដោយវិច្ឆិកា)

ការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធស្ថិតក្នុងគម្រោងស្ថាបនាផ្លូវទាំង ៣៤ខ្សែនៅព្រះសីហនុសម្រេចបានជិតរួចរាល់ហើយ

គម្រោងធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធនៃព្រះសីហនុជិតរួចរាល់ហើយ

នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២០ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ឹង ថូរ៉ាក់ស៊ី រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រចាំការ ជាសមាជិកគណៈ កម្មាធិការជាតិ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រ សួងបរិស្ថាន អមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ ក្នុងខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុងចំនួន ៣៤ខ្សែ និងហេដ្ឋារចនា សម័្ពន្ធមួយចំនួនទៀតនៅខេត្តព្រះសីហនុ ។

យោងតាមការបញ្ជាក់របស់រដ្ឋបាលខេត្ដព្រះសីហនុនៅលើហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួនបានឲ្យដឹងថា ការងាររៀបចំហេដ្ឋារចនសម្ព័ន្ធដែលស្ថិតក្នុងគម្រោងស្ថាបនាផ្លូវក្រុងទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ គិតត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២០នេះ សំរេចបានលទ្ធផលដូចជា៖

-ការងារប្រព័ន្ធលូរណប សម្រេចបាន ១០០%

-ការងារអ៊ុតកៅស៊ូ AC សម្រេចបាន ២០.៩០%

-ការងារក្រាលកម្រាលថ្មក្រានីត សម្រេចបាន ៩២.៤៣%

-ការងាររៀបខឿនថ្មក្រានីត សម្រេចបាន ៩៣.៧៥%

-ការងារដំឡើងបង្គោលអំពូលភ្លើងសម្រេចបាន ៩៣.០៥

-ការងារដំឡើងអំពូលភ្លើងសម្រេចបាន ៩១.២៥%

-ការដាំដើមឈើសម្រេចបាន ៨៦.១៩% ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ផ្ញើសារអបអរសាទរមហាពិធីបុណ្យវិសាខបូជាក្នុងឆ្នាំ ២០២៦