Trending now

ព្រះមហាក្សត្រកម្ពុជា៖ លើសកលលោកទាំងមូលនេះ សីលធម៌ និងអភិសមាចារ កំពុងស្រុតចុះគួរឲ្យបារម្ភ

15:51 | 04/09/2020

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះបរមរាជឱង្ការថា លើសកលលោកទាំងមូលនេះ បញ្ហាសីលធម៌ និងអភិសមាចារ កំពុងស្រុតចុះយ៉ាងខ្លាំងគួរឲ្យបារម្ភ។

ព្រះមហាក្សត្រកម្ពុជា៖ លើសកលលោកទាំងមូលនេះ សីលធម៌ និងអភិសមាចារ កំពុងស្រុតចុះគួរឲ្យបារម្ភ។

តាមរយៈ Facebook «Royal du Cambodge» បានផ្សាយព្រះរាជឱង្ការទ្រង់នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ យ៉ាងដូច្នេះថា៖ «បច្ចុប្បន្ននេះ សាកលលោកយើងកំពុងស្ថិតនៅក្នុងដំណាក់កាល នៃការរីកចម្រើន និងជឿនលឿនដោយមានជំនាញខាងវិទ្យាសាស្ត្រ និងសម្ភារ ដែលមិនធ្លាប់មានពីមុនមក។ ប៉ុន្តែទន្ទឹមនឹងការរីកចម្រើនខាងលើនេះ សីលធម៌ និងអភិសមាចារ (មារយាទដ៏ល្អក្រៃលែង ឬជ្រះថ្លា) ក្នុងជីវភាពសង្គម ក៏មានការស្រុតចុះគួរឲ្យព្រួយបារម្ភណាស់ដែរ»

បើតាមព្រះបរមរាជឱង្ការរបស់ព្រះមហាក្សត្រ បានឲ្យដឹងបន្ថែមថា ភាពអន់ថយនៃសីលធម៌ និងគុណធម៌សង្គមនាំឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេចក្តីថ្លៃថ្នូរ និងនិរន្តរភាពនៃវប្បធម៌ និងចីរភាពរបស់សង្គមនិយមទៅអនាគត៕

(ប្រភពព័ត៌មាន: freshnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - សិង្ហបុរី បង្កើនល្បឿនផ្សារភ្ជាប់ទំនាក់ទំនងនិងលើកថ្នាក់ទីផ្សារទុន
ការបើកសោរដងកំណើន - កម្លាំងរុញច្រានពីសេដ្ឋកិច្ចឯកជន
ឯកអគ្គរដ្ឋទូត Dang Minh Khoi៖ វៀតណាមគាំទ្រការពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី
ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ រចនាសម្ព័ន្ធតំបន់ដែលយកអាស៊ានជាមជ្ឈមណ្ឌលជួយរក្សាតុល្យភាពផលប្រយោជន៍ បង្កើតការសន្ទនា និងជំរុញសន្តិភាព
ខេត្ត Phu Tho រក្សាតួនាទីយុទ្ធសាស្ត្រក្នុងទំនាក់ទំនងរវាងវៀតណាមនិងថៃ