Trending now

ព្រះមហាក្សត្រ​កម្ពុជា​នឹង​យាង​ទៅ​ចូលរួម​ក្នុង​មហាសន្និបាត​លើក​ទី​៤១ ​របស់​អង្គការ​យូណេស្កូ

09:46 | 10/11/2021 ហេង វុធ្ធី

ព្រះករុណា​ព្រះបាទ សម្តេច​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​យាង​ទៅ​ចូលរួម​ក្នុង​មហាសន្និបាត​លើក​ទី​៤១ របស់​អង្គការ​យូណេស្កូ​ក្នុងឱកាស​ខួប​លើក​ទី​៧៥ ​នៃ​អង្គការ​នេះ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ចាប់ពី​ថ្ងៃទី​ ១០ ដល់​ថ្ងៃទី​ ១៤ ខែ វិច្ឆិកា ឆ្នាំ​ ២០២១​។

ឆ្លងកាត់ស្ពានយោលនិងដើរ​ព្រៃ​ក្នុង​ឧទ្យាន​អង្គរ​លើក​ដំបូង ​ដំណើរ​ឆ្ពោះ​ទៅ​ការ​បង្កើត​កញ្ចប់​ទេសចរណ៍​ថ្មីនៅកម្ពុជា ឆ្លងកាត់ស្ពានយោលនិងដើរ​ព្រៃ​ក្នុង​ឧទ្យាន​អង្គរ​លើក​ដំបូង ​ដំណើរ​ឆ្ពោះ​ទៅ​ការ​បង្កើត​កញ្ចប់​ទេសចរណ៍​ថ្មីនៅកម្ពុជា
កម្ពុជា​និង​តួនាទី​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២៖ ឱកាស​និង​ការត្រៀម​លក្ខណៈ​ ​ក្នុង​ដំណើរ​ការកសាង​សហគមន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន កម្ពុជា​និង​តួនាទី​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២៖ ឱកាស​និង​ការត្រៀម​លក្ខណៈ​ ​ក្នុង​ដំណើរ​ការកសាង​សហគមន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន
ព្រះមហាក្សត្រ​កម្ពុជា​នឹង​យាង​ទៅ​ចូលរួម​ក្នុង​មហាសន្និបាត​លើក​ទី​៤១ ​របស់​អង្គការ​យូណេស្កូ
ព្រះមហាក្សត្រ​កម្ពុជា​ក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​កាលពី​កន្លងមក​។

[Quốc vương Campuchia Norodom Sihamoni sẽ đi Pháp để dự khai mạc Hội nghị UNESCO vào ngày 10/11. Nhân dịp dự Lễ khánh thành trụ sở mới của Bộ Quản lý đất đai, Quy hoạch đô thị và Xây dựng Thủ tướng Hun Sen cho biết ngày 10/11/2021, Quốc vương Campuchia Norodom Sihamoni sẽ tham dự Khai mạc Hội nghị UNESCO được tổ chức tại Pháp. Campuchia hiện là thành viên quan trọng của UNESCO, việc Quốc vương Norodom tham dự Hội nghị trên nhằm tăng cường hơn nữa mối quan hệ hợp tác ngày càng chặt chẽ giữa Campuchia và UNESCO.]

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ថ្ងៃទី ៨ ខែ​​វិច្ឆិកា បាន​ឱ្យ​ដឹងថា ការយាង​ទៅនេះ​គឺ​តប​ទៅតាម​ការយាង​របស់​លោកស្រី Audrey Azoulay អគ្គនាយិកា​នៃ​អង្គការ​អប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌​របស់​អង្គការសហប្រជាជាតិ (​យូណេស្កូ​)​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ បន្តថា នៅ​ថ្ងៃទី​ ១២ ខែ វិច្ឆិកា ឆ្នាំ​ ២០២១ ជាមួយ​នឹង​វត្តមាន​របស់​ប្រមុខរដ្ឋ និង​រដ្ឋាភិបាល​ជាច្រើនរូប ព្រះករុណា ​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី នឹង​ថ្លែង​ព្រះរាជ​សុន្ទរកថា នៅក្នុង​ពិធី​បើក​សម័យប្រជុំ​ជា​ផ្លូវការ​នៃ​មហាសន្និបាត​នេះ ដោយ​ផ្តោតលើ​សមិទ្ធផល​សំខាន់ៗ​នៃ​អង្គការ​យូណេស្កូ នៅក្នុង​ប្រទេស​កម្ពុជា​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ ចាប់តាំងពី​ត្រូវ​បាន​បង្កើតឡើង​នៅ​ឆ្នាំ​ ១៩៤៥ អង្គការ​យូណេស្កូ បាន​រួមចំណែក​យ៉ាងសំខាន់​ដល់​ការលើក​តម្កើង​វិស័យ​អប់រំ វិទ្យាសាស្ត្រ វប្បធម៌ និង​ការប្រាស្រ័យ​ទាក់ទង​គ្នា​នៅក្នុង​ពិភពលោក តាមរយៈ​កម្មវិធី​កិច្ចសហប្រតិបត្តិការ​ពហុភាគី​។

ភ្នំពេញ​ប៉ុស្តិ៍ មិនអាច​ទាក់ទង​លោក កុយ គួង រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិ​អន្តរជាតិ ដើម្បី​សុំ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​បានទេ នៅ​ថ្ងៃទី​ ៨ ខែវិច្ឆិកា ឆ្នាំ​ ២០២១ នេះ​។

ប៉ុន្តែ​លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅក្នុង​មហាសន្និបាត​លើក​ទី​៤១ ​របស់​អង្គការ​យូណេស្កូ ក្នុងឱកាស​ខួប​លើកទី​ ៧៥ នៃ​អង្គការ​នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​យាង​ថ្លែង​ព្រះរាជសុន្ទរកថា ស្ដីពី​សមិទ្ធផល​នានា ដែល​កម្ពុជា​ធ្លាប់​ទទួលបាន ក្នុង​នាម​ជា​សមាជិក​របស់​អង្គការ​យូណេស្កូ ពាក់ព័ន្ធ​នឹង​ការចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក និង​បេតិកភណ្ឌ​អរូបី​មនុស្សជាតិ ជាដើម​។

លោក​បាន​បន្តថា លោកស្រី ភឿង សក្កណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ក៏​នឹងចូលរួម​អម​ព្រះរាជដំណើរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅក្នុង​មហាសន្និបាត​ផង​ដែរ ដែល​ពេលនេះ លោកស្រី​កំពុងតែ​ស្ថិតនៅក្នុង​ប្រទេស​បារាំង​។ ក្រៅពីនេះ​ក៏មាន​ឯកអគ្គរាជទូត​កម្ពុជា មន្ត្រី​អ្នកមុខអ្នកការ​ផ្សេងទៀត និង​អ្នកជំនាញ គណៈកម្មាធិការ​ជាតិ​យូណេស្កូ​ប្រចាំ​កម្ពុជា​បាន​ទៅដល់​ទីក្រុង​ប៉ារីស​រួចហើយ​ដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​លោកជំទាវ ភឿង សក្កណា ជា​ប្រធាន​គណៈកម្មធិការ​ជាតិ​យូណេស្កូ​កម្ពុជា​ចូលរួម​ក្នុងនាម​តំណាង​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ហើយ​ព្រះករុណា ព្រះមហាក្សត្រ យាង​ធ្វើជា​ប្រមុខរដ្ឋ​ ដើម្បី​ថ្លែង​ព្រះរាជ​សុន្ទរកថា​នៅ​ទីនោះ​។ ​តាមរយៈ​ទំនាក់ទំនង​ល្អ និង​ជា​សមាជិក អង្គការ​យូណេស្កូ កម្ពុជា​បាន​លើកស្ទួយ ការថែរក្សា​ការពារ​ និង​អភិវឌ្ឍ ទៅលើ​វប្បធម៌ សេដ្ឋកិច្ចសង្គម និង​វិទ្យាសាស្ត្រ​ជាដើម​»​។

បើតាម លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ នៅពេលដែល​កម្ពុជា​ចូល​ជា​សមាជិក​នៃ​អង្គការ​យូណេស្កូ កម្ពុជា​មាន​កាតព្វកិច្ច​សិក្សា​ដាក់បញ្ចូល​ប្រាសាទ ទៅ​​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក គេ​នឹង​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​ទៅនឹង​គ្រោះថ្នាក់​ណាមួយ​ដែល​កើតឡើង និង​ការចូលរួម​ផ្នែក​អភិរក្ស និង​ថែរក្សា​ការពារ​តាមរយៈ​សម្របសម្រួល ជាមួយ​ប្រទេស​ជា​ដៃគូ​នានា ដើម្បី​ផ្តល់ជំនួយ​មកកាន់​កម្ពុជា​។

ក្រៅពីនេះ អង្គការ​យូណេស្កូ​នឹង​​ចូលរួម​ជ្រោមជ្រែង​ក្នុង​ការថែរក្សា​ការពារ​បេតិកភណ្ឌ​របស់​កម្ពុជា​ទៅ​​ក្នុង​ឆាក​អន្តរជាតិ តាមរយៈ​ការចុះ​បញ្ជី​បេតិកភណ្ឌ​ពិភពលោក និង​បញ្ជី​បេតិកភណ្ឌ​អរូបី​មនុស្សជាតិ​ពិភពលោក​ផងដែរ​៕

ហេង វុធ្ធី

Postkhmer/ThmeyThmey

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ