ឲ្យតែនិយាយពីខេត្តសៀមរាប មនុស្សគ្រប់គ្នាពិតជានឹកដល់ប្រាង្គប្រាសាទរាប់រយ ជាពិសេសគឺប្រាសាទអង្គរវត្តដ៏មហិមាដែលជាស្នាដៃរបស់ដូនតាខ្មែរយើងបន្សល់ទុកឲ្យ។ ប៉ុន្តែក្រៅពីការទៅទស្សនាប្រាង្គប្រាសាទ យើងក៏អាចទៅដើរកម្សាន្តតាមទីកន្លែងនានាផងដែរ។ ជាក់ស្ដែង ប្រហែលជាមានមនុស្សតិចណាស់ដែលបានទៅលេងស្ពានយោលនៅក្នុងខេត្តសៀមរាបនេះ ដោយសារស្ពានដ៏ស្រស់ស្អាតមួយនេះលាក់ខ្លួនក្នុងព្រៃដែលមានតែអ្នកជិះកង់ អ្នកយាមប្រាសាទ និងអ្នកចូលព្រៃបេះផ្លែឈើប៉ុណ្ណោះដែលទៅដល់។
![]() |
ឆ្លងកាត់ស្ពានយោលនិងដើរព្រៃក្នុងឧទ្យានអង្គរលើកដំបូង ដំណើរឆ្ពោះទៅការបង្កើតកញ្ចប់ទេសចរណ៍ថ្មីនៅកម្ពុជា |
ស្ពាននេះមានទីតាំងស្ថិតនៅក្បែរប្រាសាទតានៃ និងប្រាសាទព្រះខ័ន ត្រូវបានគេសាងសង់ឡើងសម្រាប់ឆ្លងកាត់ស្ទឹងសៀមរាប។ ផ្លូវចូលទៅក្នុងមានការលំបាក និងតូច ហើយពេលខ្លះអាចធ្វើឲ្យអ្នកវង្វេងរកស្ពាននេះមិនឃើញក៏អាចថាបាន។
ប្រសិនបើយើងធ្វើដំណើរពីប្រាសាទព្រះខ័ន ភាគច្រើនអាចនឹងមានការវង្វេងដោយសារជិះខុសផ្លូវ ដោយសារផ្លូវតូចៗមានច្រើន សូម្បីតែអ្នកខ្លះធ្លាប់ទៅបីបួនដងហើយក៏អាចនៅតែវង្វេងដែរ ប៉ុន្តែប្រសិនបើយើងធ្វើដំណើរតាមប្រាសាទតានៃ នឹងមិនមានការវង្វេងនោះទេ ព្រោះផ្លូវមានតែមួយដែលនឹងនាំយើងទៅដល់ស្ពានដ៏ស្ងប់ស្ងាត់មួយនេះ។
របាយការណ៍ពីសហគ្រិនអង្គរជាក្រុមហ៊ុនរដ្ឋបានបង្ហាញពីតួលេខភ្ញៀវបរទេសបន្ដកើនឡើងមកកម្សាន្ដនៅលើទឹកដីអង្គរ ៨៥៨ ៥៨០ នាក់ (១២ ភាគរយ) ក្នុងរយៈពេលត្រីមាសដំបូង បើធៀបនឹងឆ្នាំកន្លងទៅ។
ប្រាង្គប្រាសាទដែលទទួលភ្ញៀវសកម្មក្នុងវង់តូចចំនួន ១៥ ប្រាសាទនិងវង់ធំចំនួន ៧ ប្រាសាទរួមទាំងប្រាសាទបន្ទាយស្រី គឺជាគោលដៅសំខាន់បំផុតរបស់ភ្ញៀវទេសចរ។ នេះបើយោងតាមលោកមាស សុផាជាមគ្គុទេ្ទសក៍ទេសចរណ៍នៅខេត្ដសៀមរាប។
![]() |
ឆ្លងកាត់ស្ពានយោលនិងដើរព្រៃក្នុងឧទ្យានអង្គរលើកដំបូង ដំណើរឆ្ពោះទៅការបង្កើតកញ្ចប់ទេសចរណ៍ថ្មីនៅកម្ពុជា |
ថ្មីៗនេះក្រសួងទេសចរណ៍សហការជាមួយដៃគូអង្គការនិងក្រុមហ៊ុនឯកជនដើម្បីផ្សព្វផ្សាយនិងលើកស្ទួយគោលដៅទេសចរណ៍ដទៃតាមរយៈដំណើរកម្សាន្ដក្រៅពីតំបន់ប្រាសាទ។
កាលពីមុននោះ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (ស.ទ.ទ.ក) បានរៀបចំព្រឹត្ដិការណ៍ដើរព្រៃក្នុងឧទ្យានអង្គរជាលើកដំបូង លើចម្ងាយផ្លូវ ១២ គីឡូម៉ែត្រ ដើម្បីផ្សព្វផ្សាយ និងពង្រីកកញ្ចប់សេវាកម្មទេសចរណ៍លើសពីការទស្សនាប្រាង្គប្រាសាទ ព្រមទាំងដាំដើមឈើ និងរៃអង្គាសប្រាក់សប្បុរសធម៌ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា៖ «យើងចង់ពង្រីកកញ្ចប់ទស្សកិច្ចរបស់យើង តាមរយៈការណែនាំផ្លូវដើរព្រៃដល់ការីទេសចរណ៍ដើម្បីឲ្យពួកគាត់អាចរៀបចំកញ្ចប់ទស្សនកិច្ចរបស់ពួកគាត់ជូនដល់ភ្ញៀវក្រៅពីការទស្សនាប្រាង្គប្រាសាទ»។
បោះជំហានដើរលើផ្លូវលំតូចក្នុងព្រៃនៃឧទ្យានបណ្ដើរ ផ្ដល់បទសម្ភាសជាមួយភ្នំពេញប៉ុស្ដិ៍បណ្ដើរ លោកស្រី ឆាយ ស៊ីវលីន បានប្រាប់អំពីទំនោរយុវជនសព្វថ្ងៃថា៖ «គោលបំណងដំបូងយើងចង់ទាក់ទាញភ្ញៀវបរទេសច្រើនតែដល់ពេលជាក់ស្ដែងយើងឃើញភ្ញៀវក្នុងស្រុកចូលរួមច្រើនពីព្រោះយុវជនយើងសម័យថ្មីនេះពួកគាត់ចង់បានសកម្មភាពអ្វីប្លែក»។
![]() |
ឆ្លងកាត់ស្ពានយោលនិងដើរព្រៃក្នុងឧទ្យានអង្គរលើកដំបូង ដំណើរឆ្ពោះទៅការបង្កើតកញ្ចប់ទេសចរណ៍ថ្មីនៅកម្ពុជា |
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជារូបនេះបានបន្ដថា ការរៀបចំព្រឹត្ដិការណ៍ដើរព្រៃក្នុងឧទ្យានអង្គរមិនរំពឹងថាទទួលបានអ្នកចូលរួមរហូតដល់ប្រមាណ ៣០០ នាក់ ដែលពួកគេមកពីវិស័យបដ្ឋិសណ្ឋារកិច្ចទាំងអស់ ដូចជាសណ្ឋាគារភោជនីយដ្ឋាន និងប្រតិបត្ដិករទេសចរណ៍ ខណៈលោកស្រីគ្រោងត្រឹម ១០០ នាក់ប៉ុណ្ណោះ។
របាយការណ៍ពីសហគ្រិនអង្គរជាក្រុមហ៊ុនរដ្ឋបានបង្ហាញពីតួលេខភ្ញៀវបរទេសបន្ដកើនឡើងមកកម្សាន្ដនៅលើទឹកដីអង្គរ ៨៥៨ ៥៨០ នាក់ (១២ ភាគរយ) ក្នុងរយៈពេលត្រីមាសដំបូង បើធៀបនឹងឆ្នាំកន្លងទៅ។
ប្រាង្គប្រាសាទដែលទទួលភ្ញៀវសកម្មក្នុងវង់តូចចំនួន ១៥ ប្រាសាទនិងវង់ធំចំនួន ៧ ប្រាសាទរួមទាំងប្រាសាទបន្ទាយស្រី គឺជាគោលដៅសំខាន់បំផុតរបស់ភ្ញៀវទេសចរ។ នេះបើយោងតាមលោកមាស សុផាជាមគ្គុទេ្ទសក៍ទេសចរណ៍នៅខេត្ដសៀមរាប។
ថ្មីៗនេះក្រសួងទេសចរណ៍សហការជាមួយដៃគូអង្គការនិងក្រុមហ៊ុនឯកជនដើម្បីផ្សព្វផ្សាយនិងលើកស្ទួយគោលដៅទេសចរណ៍ដទៃតាមរយៈដំណើរកម្សាន្ដក្រៅពីតំបន់ប្រាសាទ។
កាលពីមុននោះ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (ស.ទ.ទ.ក) បានរៀបចំព្រឹត្ដិការណ៍ដើរព្រៃក្នុងឧទ្យានអង្គរជាលើកដំបូង លើចម្ងាយផ្លូវ ១២ គីឡូម៉ែត្រ ដើម្បីផ្សព្វផ្សាយ និងពង្រីកកញ្ចប់សេវាកម្មទេសចរណ៍លើសពីការទស្សនាប្រាង្គប្រាសាទ ព្រមទាំងដាំដើមឈើ និងរៃអង្គាសប្រាក់សប្បុរសធម៌ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ។
![]() |
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា៖ «យើងចង់ពង្រីកកញ្ចប់ទស្សកិច្ចរបស់យើង តាមរយៈការណែនាំផ្លូវដើរព្រៃដល់ការីទេសចរណ៍ដើម្បីឲ្យពួកគាត់អាចរៀបចំកញ្ចប់ទស្សនកិច្ចរបស់ពួកគាត់ជូនដល់ភ្ញៀវក្រៅពីការទស្សនាប្រាង្គប្រាសាទ»។
បោះជំហានដើរលើផ្លូវលំតូចក្នុងព្រៃនៃឧទ្យានបណ្ដើរ ផ្ដល់បទសម្ភាសជាមួយភ្នំពេញប៉ុស្ដិ៍បណ្ដើរ លោកស្រី ឆាយ ស៊ីវលីន បានប្រាប់អំពីទំនោរយុវជនសព្វថ្ងៃថា៖ «គោលបំណងដំបូងយើងចង់ទាក់ទាញភ្ញៀវបរទេសច្រើនតែដល់ពេលជាក់ស្ដែងយើងឃើញភ្ញៀវក្នុងស្រុកចូលរួមច្រើនពីព្រោះយុវជនយើងសម័យថ្មីនេះពួកគាត់ចង់បានសកម្មភាពអ្វីប្លែក»។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជារូបនេះបានបន្ដថា ការរៀបចំព្រឹត្ដិការណ៍ដើរព្រៃក្នុងឧទ្យានអង្គរមិនរំពឹងថាទទួលបានអ្នកចូលរួមរហូតដល់ប្រមាណ ៣០០ នាក់ ដែលពួកគេមកពីវិស័យបដ្ឋិសណ្ឋារកិច្ចទាំងអស់ ដូចជាសណ្ឋាគារភោជនីយដ្ឋាន និងប្រតិបត្ដិករទេសចរណ៍ ខណៈលោកស្រីគ្រោងត្រឹម ១០០ នាក់ប៉ុណ្ណោះ។
ដំណើរផ្ដើមចេញពីខ្លោងទ្វារប្រាសាទព្រះខ័នច្រកខាងកើតតាមផ្លូវថ្មើរជើងតូចក្រោមម្លប់ព្រៃឈើខ្ពស់ៗ ក្រុមអ្នកចូលរួមដើរកាត់ស្ពានយោលទំនប់បារាំង ប្រាសាទតានៃ ដែលត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី ១២ នៅរាជព្រះបាទជ័យវរ្ម័នទី ៧ សម្រាប់ឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនាមហាយានខ្លោងទ្វារជ័យនៃប្រាសាទអង្គរធំ កាត់មុខភ្នំបាខែង រួចដើរចូលព្រៃខាងក្រោយប្រាសាទអង្គរតូច លើចម្ងាយផ្លូវសរុប ១២ គីឡូម៉ែត្រ និងប្រើថិរវេលា ២ ម៉ោង។
អង្គុយសម្រាកនៅបរិវេណប្រាសាទតានៃលោកឈាវ តាំងគួចជាភ្នាក់ងារទេសចរណ៍ Peak DMC Cambodia មូលដ្ឋាននៅសៀមរាប បង្ហាញពីអារម្មណ៍សប្បាយរីករាយពេលបានចូលរួមក្នុងព្រឹត្ដិការណ៍ដើរព្រៃក្នុងឧទ្យានអង្គរថា៖ «យើងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះដំបូង យើងមិនរំពឹងទុកថា វាអាចទាក់ទាញបងប្អូនយើងជាអ្នកធ្វើដំណើរក្នុងចង្កោមទេសចរណ៍ចាប់អារម្មណ៍ច្រើនដល់ថ្នាក់ហ្នឹងនោះទេ។ ដូច្នេះ វាជាការលើកទឹកចិត្ដឲ្យក្រុមការងាររៀបចំព្រឹត្ដិការណ៍បែបនេះនៅឆ្នាំក្រោយៗទៀត»។
![]() |
លោកបន្ដថា៖ «យើងកំពុងតែគិតមើលថា តើយើងអាចច្នៃទៅជាសកម្មភាពកម្មវិធីដាក់ចូលក្នុងកញ្ចប់ទេសចរណ៍របស់ក្រុមយើងតែម្ដង។ យើងនឹងទាក់ទាញភ្នែកបរទេស បើយើងផ្សព្វផ្សាយបានទូលំទូលាយ»។
ដោយមើលឃើញពីការចូល-រួមយ៉ាងសស្រោកសស្រាំរបស់ក្រុមយុវជនមកពីវិស័យបដិសណ្ឋារកិច្ចជាច្រើននាក់ លោកស្រី ឆាយ ស៊ីវលីន បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបង្កើតកម្មវិធីដើរព្រៃក្នុងឧទ្យានអង្គរនៅឆ្នាំបន្ទាប់ៗទៀត។
លោកស្រី បានឲ្យដឹងថា៖ «យើងមានគម្រោងបង្កើតកម្មវិធីនេះនៅឆ្នាំក្រោយៗទៀត ដើម្បីផ្សព្វផ្សាយ និងណែនាំដល់មគ្គុទ្ទេសក៍ថ្មីចាស់ឲ្យទទួលបានបទពិសោធ មុនពេលជូនភ្ញៀវដើរ»។
ក្រោយពីសម្រាកបាយថ្ងៃត្រង់នៅស្ពានអង្គរ ក្រុមអ្នកចូលរួមបាននាំគ្នាដាំកូនឈើ។ ថវិកាប្រមាណ ៥០០០ ដុល្លារ បានមកពីក្រុមអ្នកចូលរួមដែលចំណាយ ១២ ដុល្លារក្នុងម្នាក់ នឹងត្រូវប្រគល់ជូនដល់មន្ទីរពេទ្យកុមារអង្គរក្រុងសៀមរាប៕
Tnoat.com/Postkhmer
មតិពីមិត្តអ្នកអាន