Trending now

កម្ពុជារៀបចំផែនការជំរុញនិងស្តារវិស័យទេសចរណ៍ឡើងវិញ

13:58 | 05/08/2020 (សរុបដោយសាមេត)

ក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 កំពុងតែមានការកើនឡើងនៅកម្ពុជា ក្រសួងទេសចរណ៍កំពុងតែស្រាវជ្រាវវិធានការណ៍នានាដើម្បីស្តារវិស័យទេសចរណ៍នៅតាមតំបន់ជាក់លាក់មួយចំនួនដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឡើងវិញ។

ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនាប្រាសាទអង្គរវត្តនាពេលកន្លងមក

យោងតាមលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រសួងទេសចរណ៍កំពុងរៀបចំផែនការស្តីពីការធ្វើដំណើរនៅតាមតំបន់ជាក់លាក់មួយចំនួននៅកម្ពុជា។ លោកបានថ្លែងថា៖ “ក្រសួងនឹងធ្វើការពិគ្រោះយោបល់ជាមួយអ្នកជំនាញនានានិងក្រសួងសុខាភិបាលក្នុងការរៀបចំផែនការធ្វើដំណើរដោយកន្លែងដើម្បីរៀបចំកញ្ចប់ទេសចរណ៍អន្តរជាតិប្រកបដោយសុវត្ថិភាពពីតំបន់ ឬប្រទេសនានាដោយគ្មានវីរុស COVID-19។”

លោកបានបន្ថែមថា៖ “ប្រសិនបើសកម្មភាពនេះទទួលបានជោគជ័យ វានឹងជួយស្តារវិស័យ ទេសចរណ៍ ​ឡើងវិញសម្រាប់ប្រទេសកម្ពុជា ធានាបាន​ការងារ​ដល់​បុគ្គលិក​ ដែលរងផលប៉ះពាល់ដោយវីរុសកូវីដ១៩ និងធានាបាននូវកំណើនសេដ្ឋកិច្ច។”

តាម​រយៈ​ផែនការនេះ កម្ពុជាបានរំពឹងថា នឹងទទួលបានភ្ញៀវទេសចរ​ដែលចូលនិវត្តន៍ ភ្ញៀវទេសចរអ្នកមាន ជាពិសេសអ្នកដែលមកពីតំបន់ដែលមានសុវត្ថិភាព។

លោក ថោង ខុន បានបន្ត​ថា អាស៊ាន និងអាស៊ានបូក ៣ (ចិន ជប៉ុន និងកូរ៉េខាងត្បូង) នឹងក្លាយជាប្រទេសគោលដៅ ខណៈ​ដំណើរការនេះត្រូវធ្វើឡើងជាបណ្តើរៗ ដោយមានការយល់ព្រមពីក្រសួងសុខាភិបាល និងដោយមានការអនុញ្ញាតពីរដ្ឋាភិបាល៕

(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតលើកទី ១៤ នៃសហជីពវៀតណាម៖ ប្តូរថ្មីដើម្បីរួមដំណើរជាមួយពលករនៅក្នុងយុគសម័យថ្មី
ការចែករំលែកសេចក្តីស្រឡាញ់ដល់កុមារងាយរងគ្រោះ ក្នុងឱកាសទិវាកុមារអន្តរជាតិ ១ មិថុនា
JVPF រួមដំណើរជាមួយសិស្សានុសិស្សមានជីវភាពលំបាក និងជនរងគ្រោះដោយសារសារធាតុពុលគីមីពណ៌លឿងទុំនៅខេត្តបាក់និញ
វៀតណាម - វេណេស៊ុយអេឡា ជម្រុញការជួបប្រាស្រ័យទាក់ទងប្រជាជន និងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍
ក្រុមប្រឹក្សាសន្តិភាពនិងការអភិវឌ្ឍន៍វៀតណាម ធ្វើសន្និបាតបូកសរុបការងាររយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៦