Trending now

កម្ពុជានិងជប៉ុនពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រឆាំងនឹងជំងឺកូវិដ - ១៩

15:53 | 29/06/2020 (សរុបដោយវិច្ឆិកា)

នាថ្ងៃទី២៩ ខែមិថុនា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ​ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រ កម្ពុជាចូល​ជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារ។​ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីផលប៉ះពាល់នៃមេរោគកូវីដ-១៩ ទាក់ទងនឹងការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការនៅកម្ពុជា ការផ្លាស់ប្ដូរទស្សនៈ ទៅវិញទៅមកស្ដីអំពីផលប៉ះពាល់មេរោគកូវីដ-១៩ ស្តីពីការអនុវត្តគម្រោងរបស់ សាធារណរដ្ឋប្រជាមានិតចិន និងរបាយការណ៍ពីភាគីជប៉ុនទាក់ទងនឹង គម្រោង កំពង់ផែក្រុងព្រះសីហនុផងដែរ។

ទិដ្ឋភាពនៃជំនួប។ (ប្រភព៖ AKP)

នៅក្នុង​ឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីដំណើរការរលូននៃ គម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៥ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងសាងសង់ ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ២ និង២២ និងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនផ្សេងទៀត ក្នុងអំឡុងពេលដែលពិភពលោកកំពុងទទួលរងនូវការឆ្លងរាត​ត្បាតនៃមេរោគកូវីដ-១៩ ដែលក្នុងនោះរួមមានកម្ពុជាផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមឯកអគ្គរាជទូតបានសម្តែងការកោតសរសើរចំពោះ រាជរដ្ឋាភិបាលកម្ពុជាដែលមានសមត្ថភាពអាចគ្រប់គ្រង និងបង្ការការរាតត្បាតនៃមេរោគ កូវីដ-១៩ បានយ៉ាងមានប្រសិទ្ធភាព ដោយគិតរហូតមកទល់ពេលនេះកម្ពុជា ទទួលបានតែករណីនាំចូលពីខាងក្រៅប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរាជទូតក៏បានស្នើឱ្យឯកឧត្តមទេសរដ្ឋមន្ត្រីពិចារ ណាលើ ការបន្ធូរបន្ថយវិធានការ និងការបង្ការមេរោគកូវីដ-១៩ ចំពោះមន្ត្រីជំនាញការ និងអ្នកបច្ចេកទេសជប៉ុនដែលត្រូវមកបំពេញការងារលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រីបាន​មានប្រសាសន៍ថានឹងលើកបញ្ហានេះទៅ ក្រសួងសុខាភិបាល ដើម្បីពិចារណាលទ្ធភាពបន្ធូរបន្ថយការអនុវត្តវិធានការ និងការបង្ការ មេរោគកូវីដ-១៩នៅកម្ពុជា ដើម្បីឱ្យមន្ត្រីជំនាញការ និងអ្នកបច្ចេកទេសជប៉ុនអាចមក បំពេញការងារនៅកម្ពុជាដោយគ្មានភាពរាំងស្ទះ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ