Trending now

ការនាំចេញពីកម្ពុជាទៅជប៉ុនមានទំហំទឹកប្រាក់ចំនួន ៦២៧ លានដុល្លារក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ

18:08 | 02/07/2020

ប្រទេសកម្ពុជាបានធ្វើការនាំចេញផលិតផលនានាដែលមានតម្លៃសរុបចំនួន ៦២៧ លានដុល្លារទៅកាន់ប្រទេសជប៉ុនក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ គឺជាតួរលេខដែលមានការកើនឡើងចំនួន ៤ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការនាំចេញពីកម្ពុជាទៅជប៉ុនមានទំហំទឹកប្រាក់ចំនួន ៦២៧ លានដុល្លារក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ

យោងតាមតួលេខរបស់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បង្ហាញថាគិតចាប់ពីខែមករាដល់ខែមេសាក្នុងឆ្នាំនេះ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងចំនួន ៤ ភាគរយដល់ ៧៧៨ លានដុល្លារ។

ក្នុងរយៈពេលដូចគ្នានេះដែរ ការនាំចូលរបស់កម្ពុជាពីប្រទេសជប៉ុនវិញមានតម្លៃ ១៥១ លានដុល្លារជាការកើនឡើងចំនួន ៣ ភាគរយ។

យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា ផលិតផល ដែលមានសក្តានុពលសម្រាប់នាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសជប៉ុនមានដូចជាសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងអេឡិចត្រូនិច។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរកាលពីឆ្នាំមុនបានកើនឡើង ១៣ ភាគរយ ដែលមានទំហំទឹកប្រាក់ចំនួន ២,២៩២ លានដុល្លារ៕​

(ប្រភពព័ត៌មាន: khmertimeskh.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ឧបនាយករដ្ឋមន្ត្រី Pham Thi Thanh Tra បានបំផុសចលនាដំណាក់កាលគំហុកប្រមូលយក ADN បើកបន្ថែមឱកាសកំណត់អត្តសញ្ញាណយុទ្ធជនពលី
ប្រតិភូជិត ២០០ រូប ត្រូវបានធ្វើបច្ចុប្បន្នភាពគោលនយោបាយកិច្ចការបរទេស និងការងារការទូតប្រជាជន
ហេដ្ឋារចនាសម្ព័ន្ធថាមពល - មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ
ទីលានលេងកីឡារឹតបន្តឹងចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅរុស្ស៊ី
អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត ឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតងរបស់វៀតណាមឱ្យបានឆាប់រហ័ស