Trending now

គណបក្សប្រជាជនកម្ពុជា សម្រេចផ្អាកការប្រារព្ធខួបលើកទី៦៩ ការបង្កើតគណបក្សដោយសារបញ្ហាជំងឺ COVID-19

19:13 | 23/05/2020 (បូកសរុបដោយឌីណា)

គណបក្សប្រជាជនកម្ពុជា ប្រកាសផ្អាករៀបចំពិធីជួបជុំ ឬមិទ្ទីញ ដើម្បីអបអរសាទរខួបលើកទី៦៩ ថ្ងៃបង្កើតគណបក្ស ដែលនឹងត្រៀមរៀបចំនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ ដោយសារជំងឺ COVID-19។

គណបក្សប្រជាជនកម្ពុជា សម្រេចផ្អាកការប្រារព្ធខួបលើកទី៦៩ ការបង្កើតគណបក្ស។ )រូបថត៖​ freshnews)

គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍កម្ពុជា។ គណបក្សនេះបានបដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានប្រភពពីចលនាតស៊ូ របស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវសារជាតិរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន ហើយបានសម្រចសមិទ្ធផលធំៗជាច្រើនជូនជាតិ។ ក្នុងឆ្នាំ២០២០នេះ ដោយសារស្ថានភាពនៃការរីករាលដាលនៃជំងឺ COVID-19 វិវត្តយ៉ាងស្មុគស្មាញ ដូច្នេះ គណបក្សប្រជាជនកម្ពុជា សម្រេចផ្អាកការប្រារព្ធខួបលើកទី៦៩។

ប៉ុន្តែបើទោះបីផ្អាកការជួបជុំគ្នាដូចបណ្តាលឆ្នាំមុនៗក្តី គណបក្សប្រជាជនកម្ពុជា តម្រូវឱ្យគណៈកម្មាធិការគណបក្សគ្រប់ជាន់ថ្នាក់ ត្រូវបន្តរៀបចំផ្សព្វផ្សាយ Logo គណបក្សខួបលើកទី៦៩ ដែលមានភ្ជាប់ជាមួយនេះនៅតាមទីកន្លែងជាក់ស្តែង និងតាមការអនុញ្ញាតនៃច្បាប់ ដូចដែលធ្លាប់បានធ្វើជារៀងរាល់ឆ្នាំកន្លងមក៕


(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សំណើរបង្រៀនភាសាខ្មែរ ថៃ ឥណ្ឌូនេស៊ី នៅវិទ្យាល័យ
សម្របសម្រួល និងសម្របសម្រួលការរៀបចំសមាជរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់
ធ្វើឱ្យការទូតរបស់ប្រជាជនហាណូយក្លាយជាចំណុចលេចធ្លោរបស់ជាតិ
កម្ពុជាស្នើបើកជើងហោះហើរបន្ថែមទៅកាន់វៀតណាមដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍
ឱកាសពិសេសដើម្បីរំលឹកឡើងវិញនូវដំណើរការនៃទំនាក់ទំនងវៀតណាម-កម្ពុជា