Trending now

ម៉ូតសំលៀកបំពាក់ការទូតរបស់កូនស្រីប្រធានាធិបតីអាមេរិក គឺលោកស្រី Ivanka Trump នៅប្រទេសម៉ារ៉ុក

14:11 | 11/11/2019 (យោងតាម​ Gulf News បកប្រែដោយ ស្រីព្រេជ)

យុគសម័យ - ស្រស់ស្អាតនិងសមសួនណាស់! កូនស្រីជាទីស្រលាញ់របស់ប្រធានាធិបតីអាមេរិក លោក ស្រី Ivanka Trump បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគ្រប់គ្នា ក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃ របស់លោកស្រីទៅកាន់ប្រទេសម៉ារ៉ុក ដើម្បីជំរុញគំនិតផ្តួចផ្តើមរបស់ស្ត្រីដើម្បីភាពរុងរឿងសកលនិងការអភិវឌ្ឍន៍ (W-GDP)។

លោកស្រី Ivanka Trump (កណ្តាល) ជាមួយព្រះនាង ម៉ារ៉ុក Lalla Meryem (ជាប្អូនស្រីរបស់ស្តេចម៉ារ៉ុក) និងជានាយកប្រតិបត្តិក្រុមហ៊ុន Millennium Challenge Corporation នៅឯពិធីលាងសាយភោជន៍ ក្នុងទីក្រុង Rabat (ប្រភព៖ AP)

លោកស្រី Ivanka Trump ក្នុងសម្លៀកបំពាក់បែបម៉ារុក ដែលត្រូវបានរចនាដោយអ្នកច្នៃម៉ូដជនជាតិម៉ារុក Fadila El Gadi (ប្រភព៖ AP)

លោកស្រី Ivanka Trump ជាមួយម្ចាស់ក្សត្រីម៉ារ៉ុក Lalla Meryem (ប្រភព៖ AP)

ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា កូនស្រីនិងជាទីប្រឹក្សារបស់ប្រធានាធិបតីអាមេរិក លោកស្រី Ivanka Trump បានអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសម៉ារ៉ុក ដើម្បីជំរុញសិទ្ធិរបស់ស្ត្រី តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធិភាព នៃសេចក្តីព្រាងច្បាប់ ស្តីពីមកម្មសិទ្ធិរបស់ស្ត្រីម៉ារុកនៅឯជនបទ។

ក្រៅពីសកម្មភាពសំខាន់ៗមក ដំណើរទស្សនកិច្ចលើកនេះរបស់លោកស្រី Ivanka Trump បានទាក់ទាញចំណាប់អារម្មណ៍ជាច្រើនពីប្រព័ន្ធផ្សព្វផ្សាយ ដោយសារតែភាពឆើតឆាយរួមផ្សំជាមួយនឹងសម្លៀកបំពាក់សមសួនរបស់នាង។ យ៉ាងណា មិញ មិនអាចទៅរួចទេដែលមិននិយាយពីសំលៀកបំពាក់បែបម៉ារ៉ុក ដែលកូនស្រីសម្លាញ់របស់ប្រធានាធិបតី Donald Trump ស្លៀកពាក់ក្នុងដំណើរទសនកិច្ចនេះនៅឡើយ។

លោកស្រី Ivanka Trump និងនាយកប្រតិបត្តិក្រុមហ៊ុន Millennium Challenge Corporation បានដើរតាមផ្លូវលក់គ្រឿងសិប្បកម្មបុរាណរបស់រ៉ាបាត។ លើកនេះ នាងបានរួមបញ្ចូលគ្នានូវខោបែបអឺរ៉ុបនិងអាវធំបែបម៉ារ៉ុកដោយអ្នករចនាម៉ូដ Fadila El Gadi ជាមួយនឹងខ្សែក្រវ៉ាត់ផងដែរ (ប្រភព៖ AP)

លោកស្រី Ivanka Trump និងនាយកប្រតិបត្តិក្រុមហ៊ុន Millennium Challenge Corporation បានដើរតាមផ្លូវលក់គ្រឿងសិប្បកម្មបុរាណរបស់រ៉ាបាត។ លើកនេះ នាងបានរួមបញ្ចូលគ្នានូវខោបែបអឺរ៉ុបនិងអាវធំបែបម៉ារ៉ុកដោយអ្នករចនាម៉ូដ Fadila El Gadi ជាមួយនឹងខ្សែក្រវ៉ាត់ផងដែរ (រូបថតៈ AP)

រូបថតៈ AP

ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នៅ Palais de Congres លោកស្រី Ivanka Trump បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអប់រំនិងការកសាងជំនាញសម្រាប់ស្ត្រី ក៏ដូចជាការផ្តល់ថវិកាចំនួន ៦,២ លានដុល្លារអាមេរិក សម្រាប់កម្មវិធីគាំទ្រការងារនិងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈសំរាប់ស្ត្រីនៅម៉ារ៉ុក។ អញ្ជើញបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍នេះ ស្ត្រីអាយុ ៣៨ ឆ្នាំរូបនេះ បានជ្រើសរើសយកសម្លៀកបំពាក់ពណ៌សទាន់សម័យ រួមបញ្ចូលទាំងក្រវិលនិងគ្រឿងអលង្ការដ៏ស្រស់ស្អាត។

លោកស្រី Ivanka បានជ្រើសរើសយកអាវធំពណ៌ប្រផេះ បែបម៉ារ៉ុក ក្នុងអំឡុងពេលជួប លើកដំបូងជាមួយម្ចាស់ក្សត្រី Lalla Meryem (ប្រភព៖ AP)

លោកស្រី Ivanka Trump ត្រូវបានស្វាគមន៍តាមពិធីការប្រពៃណីនៃប្រទេសអាហ្វ្រិកខាងជើងនេះ (ប្រភព៖ AP)

កូនស្រីរបស់ប្រធានាធិបតី Donald Trump បន្តស្លៀកសម្លៀកបំពាក់របស់អ្នករចនាម៉ូដ Fadila El Gadi នៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេស Nasser Bourita និងនាយករដ្ឋមន្រ្តី Saadeddine El Othmani នៅថ្ងៃទី ៧ ខែវិច្ឆិកា៕

លោកស្រី Ivanka Trump ក្នុងជំនួបជាមួយ រដ្ឋមន្ត្រីការបរទេស Nasser Bourita

“នៅពេលអ្នកវិនិយោគលើស្ត្រី ពួកគេនឹងវិនិយោគឡើងវិញលើគ្រួសារអ្នក និងសហគមន៍ រួមជាមួយការអភិវឌ្ឍប្រទេសទៀតផង”។ នេះបើយោងតាមប្រសាសន៍របស់ លោកស្រី Ivanka Trump។ លោកស្រីបានធ្វើដំណើរទៅកាន់ប្រទេសម៉ារ៉ុកដើម្បីជំរុញគំនិតផ្តួចផ្តើមរបស់ស្ត្រីដើម្បីភាពរុងរឿងសកលនិងការអភិវឌ្ឍន៍ ដែលជាកម្មវិធីរបស់រដ្ឋាភិបាលសហរដ្ឋ អាមេរិកដែលមានគោលបំណងជួយស្ត្រីចំនួន ៥០ លាននាក់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ឱ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចនាឆ្នាំ ២០២៥៕

(យោងតាម​ Gulf News បកប្រែដោយ ស្រីព្រេជ)

(យោងតាម​ Gulf News បកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR