Trending now

UNDP លើកកម្ពស់​យុវជនក​ម្ពុ​ជា​ឲ្យ​ក្លាយជា​អ្នកដឹកនាំ​ក្នុង​វិស័យ​សារព័ត៌មាន​

15:34 | 15/05/2020

អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា UNDP Cambodia កំពុង​លើកកម្ពស់​យុវជន​កម្ពុជា​ឲ្យ​ក្លាយជា​អ្នកដឹកនាំ​ក្នុង​វិស័យ​សារព័ត៌មាន និង​ផ្ដោត​សំខាន់​ទៅលើ​ការផ្ដល់​ភាព​អង់អាច​ដល់​យុវជន​ឲ្យ​ក្លាយជា​សហគ្រិន​វ័យក្មេង​ទៀតផង​។

យុវនារីចំនួន ៣ នាក់ នៅទីស្នាក់ការកាសែត ThmeyThmey។

តាមរយៈ​គម្រោង​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ដែល​ផ្ដល់​បច្ចេកទេស​ដោយ​សហ​គ្រាស​សង្គម (SHE Investments) បាន​គាំទ្រ​យុវជន​កម្ពុជា​ឲ្យ​មាន​ភាពក្លាហាន​ក្នុងការ​ដឹកនាំ និង​ក្លាយជា​សហគ្រិន​វ័យក្មេង ដើម្បី​អាចបង្កើត​និង​ពង្រីក​ការផ្សព្វផ្សាយ​ព័ត៌មាន ដែល​មានគុណ​តម្លៃ​ទាក់ទង​នឹង​ជីវិត និង​តម្រូវការ​របស់​ប្រជាជន​។​

​ក្នុង​គម្រោង​នេះ ថ្មីៗ​២៥ រាជធានី​-​ខេត្ត (ThmeyThmey25) ត្រូវបាន UNDP ជ្រើសរើស​ក្នុងចំណោម​៥​ក្រុម​ផ្សេងទៀត សម្រាប់​ការផលិត និង​ផ្សព្វផ្សាយ​ព័ត៌មាន​ដែលជា​តម្រូវការ​របស់​ប្រជាជន​។ កញ្ញា ញឹក ស្រី​ល័​ក្ខ ជា​អ្នកយកព័ត៌មាន​របស់​សារព័ត៌មាន​ថ្មីៗ ដែល​បាន​សហការ​ជាមួយ​គម្រោង​របស់ UNDP បានលើកឡើង​ដូច្នេះ​ថា​៖ «​ខ្ញុំ​រំភើប​ណាស់ ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​គម្រោង Media Alternatives​។ ខ្ញុំ​សង្ឃឹមថា​ខ្ញុំ​នឹង​ទទួលបាន​ចំណេះដឹង​ជាច្រើន​អំពី​ធ្វើ​អាជីវកម្ម និង​អភិវឌ្ឍ​ផលិតផល​ថ្មីៗ​ផ្សេងទៀត​។ ហើយ​ខ្ញុំ​ក៏​ចង់​មានលទ្ធភាព​ដឹកនាំ​អាជីវកម្ម​ឲ្យ​ទទួលបាន​ជោគជ័យ​និង​មាន​ប្រសិទ្ធិភាព​ផងដែរ​»៕

(ប្រភពព័ត៌មាន: thmey thmey.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រូបភាពដ៏គួរឱ្យចាប់អារម្មណ៍របស់អ្នកបោះឆ្នោតវ័យចំណាស់កំពុងប្រើឈើច្រត់ដើម្បីបោះឆ្នោតនៅអៀនឡាង (ហាណូយ)
បង្កើតមូលដ្ឋានច្បាប់សម្រាប់ការអភិវឌ្ឍរបស់វៀតណាមក្នុងយុគសម័យថ្មី
ការបោះឆ្នោតរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន៖ ជំនឿ និងការរំពឹងទុកសម្រាប់ជំហានថ្មីមួយទៅមុខសម្រាប់ប្រទេសជាតិ
បរិយាកាសបោះឆ្នោតដ៏អ៊ូអរកំពុងគ្របដណ្ដប់នៅក្នុងសង្កាត់ជាច្រើននៅទីក្រុងហាណូយ
ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម៖ ការរៀបចំការបោះឆ្នោតនៅវៀតណាមកំពុងត្រូវបានអនុវត្តយ៉ាងហ្មត់ចត់