ការតភ្ជាប់វប្បធម៌តាមរយៈសប្តាហ៍ភាពយន្តកុមារវៀតណាម - ស៊ុយអែត

10:36 | 16/06/2026 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៦ វិទ្យាស្ថានភាពយន្តវៀតណាម បានសហការជាមួយស្ថានឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម រៀបចំពិធីបើកសប្តាហ៍ភាពយន្តកុមារ វៀតណាម - ស៊ុយអែត យ៉ាងឱឡារិកនៅរោងភាពយន្ត Ngoc Khanh (ចំណុះវិទ្យាស្ថានភាពយន្តវៀតណាម) ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ និងជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។

ស៊ុយអែត ផ្តល់​ថវិកា​ជាង​៣​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​គាំទ្រ​កម្មវិធី​ប្រែប្រួល​អាកាសធាតុ​ ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ប្រទេស​ស៊ុយអែត​ផ្ដល់ជំនួយ​ជិត​ $៣ ​លាន​ដុល្លារ​ ដើម្បី​ជួយ​ពង្រឹង​គណនេយ្យភាពនៅកម្ពុជា

ព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យនេះ បានជ្រើសរើស និងចាក់បញ្ចាំងនូវបណ្តាស្នាដៃភាពយន្តបុរាណល្បីៗរបស់ស៊ុយអែត រួមជាមួយភាពយន្តគំនូរជីវចលវៀតណាមដែលត្រូវបានជួសជុល និងកែលម្អគុណភាពឡើងវិញយ៉ាងយកចិត្តទុកដាក់ ដោយបានរួមចំណែកណែនាំនូវសិល្បៈនៃការនិទានរឿងដ៏វិសេសវិសាល និងជំរុញការផ្លាស់ប្តូរវប្បធម៌សម្រាប់ទស្សនិកជនវ័យក្មេង។ កម្មវិធីភាពយន្តនេះក៏មានគោលបំណងលើកតម្កើងអ្នកនិពន្ធស៊ុយអែតដ៏ល្បីល្បាញលើពិភពលោក លោកស្រី Astrid Lindgren ព្រមទាំងជំនាន់អ្នកផលិតភាពយន្តគំនូរជីវចលវៀតណាម ក្នុងនោះមានសិល្បករប្រជាជន Ngo Manh Lan ដែលជាឥស្សរជនដ៏ឆ្នើម និងជាអ្នកត្រួសត្រាយផ្លូវចាក់គ្រឹះសម្រាប់វិស័យភាពយន្តគំនូរជីវចលវៀតណាម សំដៅជួយឱ្យកុមារៗបានស្វែងយល់កាន់តែស៊ីជម្រៅអំពីបេតិកភណ្ឌភាពយន្តដ៏មានតម្លៃនៃប្រទេសទាំងពីរ។

ការតភ្ជាប់វប្បធម៌តាមរយៈសប្តាហ៍ភាពយន្តកុមារវៀតណាម - ស៊ុយអែត
ការតភ្ជាប់វប្បធម៌តាមរយៈសប្តាហ៍ភាពយន្តកុមារវៀតណាម - ស៊ុយអែត

ថ្លែងមតិនៅក្នុងពិធីបើក លោក Johan Ndisi ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម បានចែករំលែកថា បណ្តាតួអង្គនៅក្នុងស្នាដៃរបស់លោកស្រី Astrid Lindgren តែងតែឆ្លុះបញ្ចាំងពីតម្លៃស្នូលដ៏ជ្រាលជ្រៅរបស់សង្គមស៊ុយអែត រួមមាន ឯករាជ្យភាព សមភាព និងការគោរពចំពោះសំឡេងរបស់កុមារ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា សប្តាហ៍ភាពយន្តនេះមិនត្រឹមតែណែនាំរឿងរ៉ាវដ៏មានអត្ថន័យទាំងនោះដល់ជំនាន់យុវជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនាក់ទំនងសហប្រតិបត្តិការវប្បធម៌ដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ដែលក្នុងនោះវិស័យសិល្បៈភាពយន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់សង្គមទាំងពីរឱ្យកាន់តែជិតស្និទ្ធ។

ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម លោក Johan Ndisi ថ្លែងមតិនៅក្នុងពិធីបើក។
ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម លោក Johan Ndisi ថ្លែងមតិនៅក្នុងពិធីបើក។

ក្នុងឱកាសនេះដែរ លោកស្រី Le Thi Ha នាយិកាវិទ្យាស្ថានភាពយន្តវៀតណាម បានគូសបញ្ជាក់ថា ការចាក់បញ្ចាំង និងណែនាំបណ្តាខ្សែភាពយន្តទាំងនេះ គឺជាផ្នែកមួយនៃបេសកកម្មស្នូលក្នុងការអភិរក្ស និងផ្សព្វផ្សាយបេតិកភណ្ឌភាពយន្ត ក៏ដូចជាការជំរុញការផ្លាស់ប្តូរវប្បធម៌តាមរយៈសិល្បៈទី ៧ ដែលនេះជាសកម្មភាពអាទិភាពដែលបណ្តាវិទ្យាស្ថានតម្កល់ទុកភាពយន្តនៅលើពិភពលោកតែងតែឆ្ពោះទៅរក។ លោកស្រីនាយិកាបានបន្ថែមថា នេះក៏ជាសកម្មភាពជាក់ស្តែងស្របតាមការប្តេជ្ញាចិត្តរបស់វិទ្យាស្ថានភាពយន្តវៀតណាម ក្នុងនាមជាសមាជិកផ្លូវការនៃសហព័ន្ធអន្តរជាតិនៃវិទ្យាស្ថានតម្កល់ទុកភាពយន្ត (FIAF) និងសមាគមតម្កល់ទុកអូឌីយ៉ូ-វីហ្សួលតំបន់អាស៊ីអាគ្នេយ៍ - ប៉ាស៊ីហ្វិក (SEAPAVAA)។

កុមារៗយ៉ាងច្រើនកុះករបានមកទស្សនាសប្តាហ៍ភាពយន្តកុមារវៀតណាម - ស៊ុយអែត។
កុមារៗយ៉ាងច្រើនកុះករបានមកទស្សនាសប្តាហ៍ភាពយន្តកុមារវៀតណាម - ស៊ុយអែត។

នៅក្នុងការចាក់បញ្ចាំងបើកឆាក សំឡេងសើចក្អាកក្អាយដ៏ស្រស់ថ្លា និងកែវភ្នែកដ៏អន្ទះសារបស់កុមារៗជាច្រើនរូបនៅពេលទស្សនាខ្សែភាពយន្តពីររឿង គឺរឿង “Dang doi thang cao” ដែលជាភាពយន្តគំនូរជីវចលដំបូងបង្អស់នៃវិស័យភាពយន្តបដិវត្តន៍វៀតណាម និងរឿង “Pippi Longstocking” របស់ស៊ុយអែត បានបង្កើតឡើងនូវលំហសិល្បៈមួយដែលពោរពេញទៅដោយក្តីរីករាយ និងពណ៌សម្បុរដ៏ស្រស់បំព្រងនៃវ័យកុមារភាព ក្នុងឱកាសទិវាកុមារអន្តរជាតិ ១ ខែមិថុនា។ តាមរយៈសាច់រឿងដែលសម្បូរបែបទៅដោយការស្រមើស្រមៃ ស្មារតីមនុស្សធម៌ដ៏ជ្រាលជ្រៅ និងសេចក្តីប្រាថ្នាចង់បានសេរីភាព វិស័យភាពយន្តវៀតណាម និងស៊ុយអែត បានប៉ះចំដួងចិត្តដ៏ទន់ភ្លន់របស់កុមារ ព្រមទាំងផ្សព្វផ្សាយនូវតម្លៃដ៏ស្រស់បំព្រងអំពីមិត្តភាព សេចក្តីក្លាហាន និងការចែករំលែកនៅក្នុងសង្គម។

ព្រឹត្តិការណ៍សប្តាហ៍ភាពយន្តកុមារ វៀតណាម - ស៊ុយអែត នឹងប្រព្រឹត្តទៅជាបន្តបន្ទាប់ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៦ ដោយបើកទ្វារស្វាគមន៍ទស្សនិកជនវ័យក្មេង និងសាធារណជនយ៉ាងទូលំទូលាយ៕

ប្រជាជនវៀតណាមជិត ២០០នាក់នៅស៊ុយអែត និងឡាតវីបានចូលរួមកម្មវិធីសហគមន៍តេតឆ្នាំ ២០២៤ ប្រជាជនវៀតណាមជិត ២០០នាក់នៅស៊ុយអែត និងឡាតវីបានចូលរួមកម្មវិធីសហគមន៍តេតឆ្នាំ ២០២៤

យគសម័យ - នាពេលថ្មីៗនេះ ស្ថានទូតវៀតណាមប្រចាំនៅស៊ុយអែតបានរៀបចំកម្មវិធីសហគមន៍ Tet ឆ្នាំ ២០២៤ ដោយមានប្រធានបទ “៥៥ និទាឃរដូវវៀតណាម - ស៊ុយអែត”។ នេះគឺជាឱកាសសម្រាប់សមាជិកសហគមន៍ក្នុងការជួបជុំ ធ្វើអន្តរកម្ម និងវិលត្រឡប់ទៅស្រុកកំណើត ប្រភពដើមរបស់ពួកយើង។

វៀតណាមមានគោលបំណងចង់បន្តអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យជាមួយស៊ុយអែត វៀតណាមមានគោលបំណងចង់បន្តអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យជាមួយស៊ុយអែត

នារសៀលថ្ងៃទី១០ មិថុនា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅវៀតណាម រដ្ឋលេខាធិការក្រសួងការបរទេសស៊ុយអែតលោក Robert Rydberg បានអញ្ជើញមកជួបសម្តែងការគួរសមរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ម្សៅទឹកដោះគោកុមារ Vinamilk Optimum Gold ទទួលបានកិត្តិយសជាម៉ាកយីហោប្រចាំឆ្នាំ នៅពិធីប្រគល់ពានរង្វាន់ម៉ាកយីហោពិភពលោក ២០២៦-២០២៧
កម្ពុជាដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រអភិរក្សបេតិកភណ្ឌខ្មែរ ដំណាក់កាល ២០២៦ - ២០៣០
កងទ័ពការពារព្រំដែន Tay Ninh ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា
គ្រូពេទ្យវៀតណាមពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋកម្ពុជាចំនួន ៥០០ នាក់
ភូមិ Bom Bo អភិវឌ្ឍទេសចរណ៍ចេញពីអត្តសញ្ញាណវប្បធម៌ Xtieng

អានច្រើនបំផុត

មហោស្រពបេះដូងវៀតណាមឆ្នាំ ២០២៦ ផ្សព្វផ្សាយវប្បធម៌វៀតណាមនៅ Osaka
ស្នាដៃសិល្បៈថតរូបចំនួន ១០០ ផ្ទាំង លើកតម្កើងបេតិកភណ្ឌវៀតណាម
ពិធីបុណ្យផ្កាត្រីកោណមាត្រឆ្នាំ ២០២៦ លើកតម្កើងពណ៌សម្បុរនៃតំបន់ខ្ពង់រាបថ្ម
ហ្វឺវៀតណាមតភ្ជាប់វប្បធម៌វៀតណាម - ជប៉ុន នៅ Tokyo
ភ្ញៀវវៀតណាមឈរលំដាប់ថ្នាក់លេខមួយលើចំនួនភ្ញៀវទេសចរមកកាន់កម្ពុជា