វៀតណាម និងឥណ្ឌា កាន់តែមានភាពស៊ីចង្វាក់គ្នាក្នុងបណ្តាអាទិភាពតំបន់ និងសកលលោក

15:37 | 05/05/2026 ឌឹកអាញ់

យុគសម័យ - ទំនាក់ទំនងវៀតណាម – ឥណ្ឌា កាន់តែមានភាពជាក់ស្តែង និងស៊ីចង្វាក់គ្នាអំពីអាទិភាពតំបន់ និងសកលលោក ដែលរួមចំណែកពង្រឹងស្ថិរភាពក្នុងតំបន់ និងបើកនូវឱកាសសហប្រតិបត្តិការថ្មីៗ ក្នុងបរិបទអន្តរជាតិដែលមានការប្រែប្រួល។

វៀតណាម និងឥណ្ឌា ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើសសរស្តម្ភសំខាន់ៗ ពង្រឹងសកម្មភាពផ្លាស់ប្តូរប្រជាជនរវាងវៀតណាម និងឥណ្ឌា រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ
សាស្ត្រាចារ្យ Harsh V. Pant អនុប្រធានមូលនិធិស្រាវជ្រាវអ្នកសង្កេតការណ៍ (ORF) ឆ្លើយតបកិច្ចសម្ភាសន៍។
សាស្ត្រាចារ្យ Harsh V. Pant អនុប្រធានមូលនិធិស្រាវជ្រាវអ្នកសង្កេតការណ៍ (ORF) ឆ្លើយតបកិច្ចសម្ភាសន៍។

“វៀតណាម និងឥណ្ឌា កាន់តែមានភាពស៊ីចង្វាក់គ្នាចំពោះបណ្តាអាទិភាពតំបន់ និងសកលលោក ដែលត្រូវបានបង្ហាញតាមរយៈនិន្នាការនៃការកើនឡើងយ៉ាងខ្លាំងនូវបណ្តាសកម្មភាពប៉ះពាល់កម្រិតខ្ពស់ ក៏ដូចជាការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននៃប្រទេសទាំងពីរ”។ នេះគឺជាការលើកឡើងរបស់សាស្ត្រាចារ្យ Harsh V. Pant អនុប្រធានមូលនិធិស្រាវជ្រាវអ្នកសង្កេតការណ៍ (ORF) ក្នុងឱកាសរំលឹកខួបលើកទី ១០ នៃ ការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ឥណ្ឌា (២០១៦ - ២០២៦) និងក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam នៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី ៥ ដល់ទី ៧ ខែឧសភា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី លោក Narendra Modi។

ក្នុងការវាយតម្លៃអំពីដំណើរនៃការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីក្នុងរយៈពេល ១ ទសវត្សរ៍កន្លងមក សាស្ត្រាចារ្យ Pant បានយល់ឃើញថា ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ឥណ្ឌា មានជំហានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា កាន់តែមានភាពជាក់ស្តែង និងគ្រប់ជ្រុងជ្រោយ ដូចទៅនឹងឈ្មោះហៅក្រៅពិតប្រាកដ។ ចាប់ពីក្របខ័ណ្ឌសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរនៅអាស៊ី ទំនាក់ទំនងរវាងប្រទេសទាំងពីរបានពង្រីកខ្លួនទៅជាការផ្សារភ្ជាប់ជាមួយនឹងចក្ខុវិស័យរួមអំពីសណ្តាប់ធ្នាប់តំបន់ ជាពិសេសគឺនៅក្នុងក្របខ័ណ្ឌឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ។

យោងតាមសាស្ត្រាចារ្យ Pant វៀតណាម និងឥណ្ឌាកាន់តែមានភាពស៊ីចង្វាក់គ្នាចំពោះបណ្តាអាទិភាពតំបន់ និងសកលលោក ដែលបង្ហាញតាមរយៈនិន្នាការនៃការកើនឡើងយ៉ាងខ្លាំងនូវសកម្មភាពប៉ះពាល់កម្រិតខ្ពស់ ក៏ដូចជាការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងការលើកឡើងអំពីតួនាទីនៃទំនាក់ទំនងវៀតណាម - ឥណ្ឌាក្នុងបរិបទតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលមានការប្រែប្រួលជាច្រើន សាស្ត្រាចារ្យ Pant យល់ថា ទំនាក់ទំនងនេះមានអត្ថន័យសំខាន់ណាស់ក្នុងការរក្សាស្ថិរភាព និងតុល្យភាពក្នុងតំបន់។ លោកបានសង្កត់ធ្ងន់ថា ក្នុងចំណោមការប្រកួតប្រជែងរវាងប្រទេសធំៗដែលកំពុងកើនឡើង និងសណ្តាប់ធ្នាប់សកលដែលមានការផ្លាស់ប្តូរច្រើន ទំនាក់ទំនងរវាងបណ្តាប្រទេសដែលមានទស្សនៈដូចគ្នាដូចជា វៀតណាម និងឥណ្ឌា ដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានូវតំបន់មួយដែលបើកចំហ សេរី និងមិនត្រូវបានគ្របដណ្តប់ដោយនិន្នាការអនុត្តរភាព។

ក្នុងការវាយតម្លៃអំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam នៅប្រទេសឥណ្ឌា សាស្ត្រាចារ្យ Pant បានចាត់ទុកថា នេះគឺជាព្រឹត្តិការណ៍ដែលមានអត្ថន័យសំខាន់; ដោយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរអំពីការបន្តអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះរាល់បញ្ហាប្រឈមនាពេលអនាគត ព្រមទាំងទាញយកឱកាសថ្មីៗដែលកើតចេញពីការប្រែប្រួលនៃមជ្ឈដ្ឋានអន្តរជាតិ៕

បង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាម និងឥណ្ឌា បង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាម និងឥណ្ឌា

នាថ្ងៃទី ២៣ ខែកក្កដា លោក Phan Anh Son ប្រធានសហភាពអង្គការមិត្តភាពវៀតណាម (VUFO) បានទទួលជួបគណៈប្រតិភូសមាគមមិត្តភាព និងសហប្រតិបត្តិការវប្បធម៌ឥណ្ឌា (ISCUF) ដឹកនាំដោយលោក Kagitala Raja Sekhar អគ្គលេខាធិការ ISCUF រដ្ឋ Andhra Pradesh ដែលបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ...

វៀតណាម និងឥណ្ឌា សម្របសម្រួលហាត់សម ដើម្បីឆ្លើយតបឧប្បត្តិហេតុនៅសមុទ្រ វៀតណាម និងឥណ្ឌា សម្របសម្រួលហាត់សម ដើម្បីឆ្លើយតបឧប្បត្តិហេតុនៅសមុទ្រ

កម្មវិធីនេះរួមចំណែកលើកកំពស់សមត្ថភាពរៀបចំបញ្ជាក្នុងការបំពេញភារកិច្ចដែលបានប្រគល់ឲ្យ។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ