Trending now

វៀតណាម និងឥណ្ឌា ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើសសរស្តម្ភសំខាន់ៗ

17:45 | 19/03/2025

ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ និងរវាងថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរ ព្រមទាំងគាំទ្រដល់ការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើសសរស្តម្ភនយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ កសិកម្ម វប្បធម៌ ទេសចរណ៍ និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។

ពង្រឹងសកម្មភាពផ្លាស់ប្តូរប្រជាជនរវាងវៀតណាម និងឥណ្ឌា រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាម និងឥណ្ឌា

នេះជាខ្មឺមសារមួយជំនួបរវាងឌា លោក Nguyen Duc Hai អនុប្រធានរដ្ឋសភាវៀតណាម បានជួបសវនាការជាមួយលោក Om Birla ប្រធានសភាជាន់ទាបឥណ្ឌា​ នារសៀលថ្ងៃទី១៧ មិនា។

ភាគីទាំងពីរបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ជំរុញការផ្លាស់ប្តូររវាងគណៈកម្មាធិការជំនាញនៃរដ្ឋសភា ដើម្បីចែករំលែកបទពិសោធន៍ក្នុងការកសាងច្បាប់ ជាពិសេសចែករំលែកបទពិសោធន៍ក្នុងការធ្វើបរិវត្តកម្មឌីជីថល កសាងរដ្ឋសភាឌីជីថល ជំរុញការអនុវត្តបច្ចេកវិទ្យា និងបរិវត្តកម្មឌីជីថល ក្នុងការលើកកំពស់ប្រសិទ្ធភាពនៃប្រតិបត្តិការរបស់រដ្ឋសភា។

លោក Nguyen Duc Hai អនុប្រធានរដ្ឋសភាវៀតណាម ជួបសវនាការជាមួយលោក Om Birla ប្រធានសភាជាន់ទាបឥណ្ឌា
លោក Nguyen Duc Hai អនុប្រធានរដ្ឋសភាវៀតណាម ជួបសវនាការជាមួយលោក Om Birla ប្រធានសភាជាន់ទាបឥណ្ឌា

លោក Om Birla ប្រធានសភាជាន់ទាបឥណ្ឌា បានឲ្យដឹងថា សភាជាន់ទាបឥណ្ឌា នឹងបង្កើតក្រុមសមាជិករដ្ឋសភាមិត្តភាព ឥណ្ឌា-វៀតណាម នាពេលឆាប់ៗ; ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្តាលកម្មាភិបាលនីតិប្បញ្ញត្តិ និងអញ្ជើញគណៈប្រតិភូរដ្ឋសភាវៀតណាម ទៅកាន់ប្រទេសឥណ្ឌាដើម្បីផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍។

ទិដ្ឋភាពនៃជំនួប។
ទិដ្ឋភាពនៃជំនួប។

នាថ្ងៃដដែល គណៈប្រតិភូរដ្ឋសភាក៏បានទៅបំពេញទស្សនកិច្ច ការងារជាមួយស្ថាប័នសវនកម្ម និងត្រួតពិនិត្យឥណ្ឌា។ គួរបញ្ជាក់ថា ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិនា លោកអនុប្រធានរដ្ឋសភា Nguyen Duc Hai និងគណៈប្រតិភូបានដាក់ថ្វាយកម្រង់ផ្កា និងអូជធុបគោរពវិញ្ញាណក្ខន្ធនៅស្ដូបលោកប្រធានហូជីមិញ នៅឧទ្យាន G20 នៅរដ្ឋធានី New Delhi៕

ពង្រឹងសកម្មភាពផ្លាស់ប្តូរប្រជាជនរវាងវៀតណាម និងឥណ្ឌា រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ពង្រឹងសកម្មភាពផ្លាស់ប្តូរប្រជាជនរវាងវៀតណាម និងឥណ្ឌា រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ

កាលពីថ្ងៃទី ២៣ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ក្នុងឱកាស ចូលរួមកិច្ចប្រជុំកំពូលអនាគត និងកិច្ចពិភាក្សារួមជាន់ខ្ពស់របស់មហាសន្និបាតអង្គការ សហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

បង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាម និងឥណ្ឌា បង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាម និងឥណ្ឌា

នាថ្ងៃទី ២៣ ខែកក្កដា លោក Phan Anh Son ប្រធានសហភាពអង្គការមិត្តភាពវៀតណាម (VUFO) បានទទួលជួបគណៈប្រតិភូសមាគមមិត្តភាព និងសហប្រតិបត្តិការវប្បធម៌ឥណ្ឌា (ISCUF) ដឹកនាំដោយលោក Kagitala Raja Sekhar អគ្គលេខាធិការ ISCUF រដ្ឋ Andhra Pradesh ដែលបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ...

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិស័យទេសចរណ៍នៅតាមមូលដ្ឋានជាច្រើនមានសន្ទុះខ្លាំងក្លាក្នុងឱកាសឈប់សម្រាកបុណ្យ
វៀតណាម និងឥណ្ឌា កាន់តែមានភាពស៊ីចង្វាក់គ្នាក្នុងបណ្តាអាទិភាពតំបន់ និងសកលលោក
វៀតណាម - កូរ៉េខាងត្បូង៖ ជំរុញកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តាមទិសដៅជាក់ស្តែង និងផ្សារភ្ជាប់ជាមួយការអនុវត្តជាក់ស្តែង
ចំណូលឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលកើនឡើង ៣៨%, ហេដ្ឋារចនាសម្ព័ន្ធឌីជីថលបន្តមានសន្ទុះខ្លាំងក្លា
ការប្រញាប់ប្រញាល់ពិនិត្យឡើងវិញ បន្តកាត់បន្ថយ និងធ្វើឱ្យសាមញ្ញនូវនីតិវិធីរដ្ឋបាលដែលពាក់ព័ន្ធនឹងវិស័យចំនួន ០៤