Trending now

ពង្រឹងសកម្មភាពផ្លាស់ប្តូរប្រជាជនរវាងវៀតណាម និងឥណ្ឌា រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ

15:45 | 25/09/2024 យោងតាមវិទ្យុសំលេងវៀតណាម

កាលពីថ្ងៃទី ២៣ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ក្នុងឱកាស ចូលរួមកិច្ចប្រជុំកំពូលអនាគត និងកិច្ចពិភាក្សារួមជាន់ខ្ពស់របស់មហាសន្និបាតអង្គការ សហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

Long An ៖ ពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន សាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងឥណ្ឌា វៀតណាម និងឥណ្ឌា សម្របសម្រួលហាត់សម ដើម្បីឆ្លើយតបឧប្បត្តិហេតុនៅសមុទ្រ
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី។

ថ្លែងនៅទីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឲ្យ ភាគីទាំងពីរអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវ លទ្ធផលនៃដំណើរទស្សនកិច្ច កិច្ចព្រមព្រៀងកម្រិតខ្ពស់ និងកម្មវិធីសកម្មភាពអនុវត្តន៍ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងដំណាក់កាល ២០២៤-២០២៨; បន្តលើក កម្ពស់សក្ដានុពល និងប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខ-ការពារជាតិ វប្បធម៌ ទេសចរណ៍ អាកាសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន..; ព្រមទាំងជឿជាក់ថា ប្រទេសទាំងពីរនឹង សម្រេចបាននូវគោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ ពាន់លានដុល្លារ ក្នុងមួយឆ្នាំនាពេលឆាប់ៗនេះ ហើយកើនឡើងដល់ជាង ៣០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ផងដែរ។

អំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអះអាងថា វៀតណាមនឹងធ្វើការយ៉ាងសកម្មជាមួយបណ្តាប្រទេសសមាជិកនៃ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា; សង្ឃឹមថា ឥណ្ឌានឹងបន្តគាំទ្រគោល ជំហរជាគោលការណ៍ និងមជ្ឈភាពរបស់អាស៊ាន ជួយអាស៊ានក្នុងការកសាងសហ គមន៍ ក៏ដូចជាសហការដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមផងដែរ។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ូឌី បានឲ្យដឹងថា ឥណ្ឌានឹងបន្តជំរុញខ្លាំងគោល នយោបាយ "ធ្វើសកម្មភាពឆ្ពោះទៅបូព៌ា" តាមនោះជំរុញទំនាក់ទំនងឲ្យកាន់តែជិត ស្និត និងមានប្រសិទ្ធភាពជាមួយអាស៊ាន និងវៀតណាម ជាពិសេសលើវិស័យដែល មានការយកចិត្តទុកដាក់ដូចគ្នា ឬជាប្រៀបខ្លាំងរបស់ភាគីទាំងពីរដូចជា៖ ការតភ្ជាប់ ឌីជីថល សេដ្ឋកិច្ចឌីជីថល ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព ថាមពលកកើត ឡើងវិញ និងសន្តិសុខដែនសមុទ្រ៕

Long An ៖ ពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន សាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងឥណ្ឌា Long An ៖ ពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន សាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងឥណ្ឌា

យុគសម័យ - សម្ព័ន្ធអង្គការមិត្តភាពខេត្ត Long An ទើបនឹងបានសម្របសម្រួលជាមួយស្រុក Can Giuoc និងកំពង់ផែអន្តរជាតិ Long An រៀបចំការជួបប្រាស្រ័យប្រជាជន និងកិច្ចសហប្រតិបត្តិការជាមួយអគ្គកុងស៊ុលឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញ និងសមាគមមិត្តភាពវៀតណាម-ឥណ្ឌា ទីក្រុងហូជីមិញ។

វៀតណាម និងឥណ្ឌា សម្របសម្រួលហាត់សម ដើម្បីឆ្លើយតបឧប្បត្តិហេតុនៅសមុទ្រ វៀតណាម និងឥណ្ឌា សម្របសម្រួលហាត់សម ដើម្បីឆ្លើយតបឧប្បត្តិហេតុនៅសមុទ្រ

កម្មវិធីនេះរួមចំណែកលើកកំពស់សមត្ថភាពរៀបចំបញ្ជាក្នុងការបំពេញភារកិច្ចដែលបានប្រគល់ឲ្យ។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ
ខេត្ត Soc Trang៖ ថែរក្សាជីវភាពរស់នៅរបស់ជនជាតិ​ខ្មែរ
ការពង្រឹងកិច្ចសហប្រតិបត្តិការបរទេសតាមរយៈការប្រកួតបាល់ទាត់