Trending now

ក្រសួងកសិកម្ម​៖ ទិន្នផល​ស្រូវប្រាំង​ឆ្នាំនេះ មាន​ជាង​២.៦​លាន​តោន​

20:22 | 03/05/2020 (បូកសរុបដោយឌីណា)

ការងារ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង​នៅ​ទូទាំងប្រទេស ក្នុង​ឆ្នាំ​២០២០​នេះ បានបញ្ចប់​ហើយ ដោយ​សម្រេចបាន​ចំនួន​៥៩៧,៥០៨​ហិកតា ស្មើនឹង​១៣០​ភាគរយ​នៃ​ផែនការ​។

វាលស្រែមួយ​កំពុង​ក្នុងរដូវប្រមូលផលស្រូវ។ (រូបថត៖ thmey thmey.com)

រីឯ​ការប្រមូល​ផល​ស្រូវប្រាំង​វិញ សម្រេចបាន​ចំនួន ៥៩២,១២៨​ ហិកតា និង​បាន​ទិន្នផល​ស្រូវ​ចំនួន ២,៦១៦,២៥៣​តោន​។ នេះ​បើ​យោងតាម​របាយការណ៍​ស្ដីពី​សភាពការណ៍​កសិកម្ម របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២០​។​

តាម​របាយការណ៍​ដដែល គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០២០​នេះ ផ្ទៃដី​ភ្ជួរ​រាស់​សម្រេចបាន​ចំនួន ៦០២,៣៣២ ហិកតា ដែល​ភាគច្រើន​ប្រើប្រាស់​គ្រឿងយន្ត ពោលគឺ​ការ​ភ្ជួរ​រាស់​ដោយ​គោ​-​ក្របី​ធ្វើ​បានតែ ៤, ២៦៦ ហិកតា​ប៉ុណ្ណោះ​។ ចំណែក​ផ្ទៃដី​សាប​វិញ សម្រេចបាន​៧៤​ហិកតា​ប៉ុណ្ណោះ តិចជាង​ឆ្នាំមុន​ចំនួន​៩៨​ហិកតា​។

សូមជម្រាបថា របាយការណ៍ផ្លូវការរបស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញ បានបញ្ជាក់ថា នៅរយៈពេល​ ៤ ខែដំបូងដើមឆ្នាំនេះ កម្ពុជានាំចេញអង្ករបានចំនួន៣០ម៉ឺនតោន កើនឡើង៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ