Trending now

សម្ដេចតេជោ ហ៊ុនសែន ផ្ញើសារអរគុណដល់ប្រទេសចិន ដែលបានផ្ដល់ជំនួយ ជាច្រើនសម្រាប់ ការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩

16:51 | 25/04/2020 (សរុបដោយ ហេង វុធ្ធ)

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ បានផ្ញើរសារ អរគុណដល់មិត្តចិន ដែលបានផ្ដល់ជំនួយ ជាច្រើនសម្រាប់ ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។ ក្រៅអំពីជំនួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលមិត្តចិនបានជួយកម្ពុជាកន្លងមក នៅពេលនេះ គឺមិត្តចិនបានបញ្ជូនក្រុមវិជ្ជសាស្រ្ត រួមទាំងជំនួយថ្នាំពេទ្យ សម្ភារៈ និងឧបករណ៍ប្រដាប់ប្រដារប្រើប្រាស់ជាច្រើន សម្រាប់ប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។ កម្ពុជាសូមអរគុណមិត្តចិន នឹងសូមចំណងមិត្តភាពនៃប្រទេសទាំងពីរកាន់តែល្អរឹងមាំដូចដែកថែប

សម្ដេចតេជោ ហ៊ុនសែន ផ្ញើសារអរគុណមិត្តចិន ដែលបានផ្ដល់ជំនួយ ជាច្រើនសម្រាប់ ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩

សម្ដេចតេជោ បានសរសេរនៅលើ បណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ថា អរគុណមិត្តចិនជាអនេក ជានិច្ចជាកាល មិត្តចិនតែងតែយកចិត្តទុកដាក់ ជួយកម្ពុជាគ្រប់កាលៈទេសៈ ជាពិសេសក្នុងពេលដែលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ។

សម្ដេចបញ្ជាក់ថា “ក្រៅអំពីជំនួយអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ដែលមិត្តចិន បានជួយកម្ពុជាកន្លងមក នៅពេលនេះគឺមិត្តចិន បានបញ្ជូនក្រុមវិជ្ជសាស្រ្ត រួមទាំងជំនួយថ្នាំពេទ្យ សម្ភារៈ និងឧបករណ៍ប្រដាប់ប្រដារប្រើប្រាស់ ជាច្រើនសម្រាប់ប្រយុទ្ធប្រឆាំង ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។ អរគុណមិត្តចិនជាអនេក”។

សម្ដេចតេជោ បន្តថា ជានិច្ចជាកាល មិត្តចិនតែងតែយកចិត្តទុកដាក់ ជួយកម្ពុជាគ្រប់កាលៈទេសៈ ជាពិសេសក្នុងពេលដែលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ ក្រៅអំពីជំនួយ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលមិត្តចិន បានជួយកម្ពុជាកន្លងមក នៅពេលនេះគឺមិត្តចិន បានបញ្ជូនក្រុមវិជ្ជសាស្រ្ត រួមទាំងជំនួយថ្នាំពេទ្យ សម្ភារៈ និងឧបករណ៍ប្រដាប់ប្រដារប្រើប្រាស់ ជាច្រើនសម្រាប់ ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ។

សារថ្លែងអំណរគុណតាមរយៈ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នេះធ្វើឡើងបន្ទាប់ពីនៅព្រឹកនេះ ក្រសួងការពារជាតិកម្ពុជា ទទួលបានសម្ភារពេទ្យសម្រាប់ទប់ស្កាត់វីរុស COVID-19 ដែលជាជំនួយរបស់ក្រសួងការពារជាតិរបស់ប្រទេសចិន ចំនួន១១មុខ ទម្ងន់ប្រមាណ១៦តោន មានតម្លៃប្រមាណ១លានដុល្លារ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ក្នុងនាមប្រជាជនកម្ពុជា សម្ដេច សូមអរគុណមិត្តចិន នឹងសូមចំណងមិត្តភាព នៃប្រទេសទាំងពីរកាន់តែល្អរឹងមាំ ដូចដែកថែប។

សម្ដេចតេជោ ហ៊ុនសែន ផ្ញើសារអរគុណមិត្តចិន ដែលបានផ្ដល់ជំនួយ ជាច្រើនសម្រាប់ ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩

សូមរំលឹកថា កាលពីថ្ងៃទី២៣ មីនារដ្ឋាភិបាលចិន បានបញ្ចូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រ ៧រូប រួមជាមួយឧបករណ៍ សម្ភារៈពេទ្យមួយចំនួន បានមកដល់ប្រទេសកម្ពុជា ដែលជាក្រុមអ្នកជំនាញប្រឆាំងជំងឺ កូវីដ១៩ដំបូង ដែលប្រទេសចិន បានបញ្ជូនចេញទៅបេសកកម្ម នៅតំបន់អាស៊ីអាគ្នេយ៍ «អាស៊ាន»។

ចំណែកនៅថ្ងៃទី២៤ មីនា ក្រុមអ្នកជំនាញវេជ្ជសាស្ត្រ នៃកងទ័ពរំដោះ ប្រជាជនចិនចំនួន ៤រូប ក៏បានមកកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ។ ក្រុមឯកទេសបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ របស់កងទ័ពចិនភាគច្រើន គឺមកពីបណ្ឌិតសភាស្រាវជ្រាវ វេជ្ជសាស្ត្រយោធាចិន ដែលជាស្ថាប័នមួយបានបង្កើត វ៉ាក់សាំងការពារជំងឺអេបូឡា ដំបូងបង្អស់នៅលើពិភពលោក ទទួលបានជោគជ័យ ។ នាពេលថ្មីៗនេះ ក៏បានបង្កើតវ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ បច្ចុប្បន្នវ៉ាក់សាំងនេះបានដាក់ចូល ក្នុងការសាកល្បងព្យាបាលផងដែរ ។

ដោយឡែក កាលពីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ សម្ភារៈ និងឧបករណ៍ពេទ្យប្រឆាំងវីរុស COVID- 19 ជាង២ តោន ដែលជាជំនួយ របស់កងទ័ពរំដោះប្រជាជនចិន បានដឹកមកប្រទេសកម្ពុជា ៕

(សរុបដោយ ហេង វុធ្ធ)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការវគ្គបណ្តុះបណ្តាល និងការធ្វើសមយុទ្ធឆ្លើយតបនឹងពហុគ្រោះមហន្តរាយ ជូនដល់ប្រជាពលរដ្ឋចំនួន ៥០០ នាក់ នៅក្នុងខេត្ត Gia Lai
ការប្រគល់អំណោយចំនួន ១០០ ចំណែក ជូនដល់អាណិកជន និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងខេត្តចំប៉ាសាក់ (ប្រទេសឡាវ)
ការបំភ្លឺស្ថានភាពជាក់ស្តែងនៃការចាត់តាំង និងសកម្មភាពកិច្ចការបរទេសប្រជាជនរបស់វៀតណាម
ការពិនិត្យជំងឺ និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំឈូកស និងឃុំតាជេស (ប្រទេសកម្ពុជា)
Shangri-La 2026៖ អ្នកជំនាញការអន្តរជាតិវាយតម្លៃខ្ពស់ចំពោះសាររបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក To Lam