តភ្ជាប់ជំនាន់យុវវ័យវៀតណាម និងកម្ពុជា តាមរយៈសកម្មភាពរួម

19:00 | 07/01/2024 ឌឹកអាញ់

យុគសម័យ - ក្នុងពិធីជំនួបសំណេះសំណាល និងផ្លាស់ប្តូរមិត្តភាពរវាងអតីតកងទ័ពស្ម័គ្រចិត្តវៀតណាម និងអតីតអ្នកជំនាញ និងមន្ត្រីកម្ពុជា ស្ថានទូត និងនិស្សិត នាថ្ងៃទី ៤ មករា និស្សិតកម្ពុជាជាច្រើនបានស្នើដំណោះស្រាយដើម្បីតភ្ជាប់ជំនាន់យុវវ័យនៃប្រទេសទាំងពីរចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្ត; ការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ...

យុវជនវៀតណាម - ឡាវ - កម្ពុជា ចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនិងបង្ការនឹងជំងឺកូវីដ១៩ យុវជនវៀតណាម - ឡាវ - កម្ពុជា ចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនិងបង្ការនឹងជំងឺកូវីដ១៩
យុវជនវៀតណាម - កម្ពុជាចំនួន ២០០ នាក់បានផ្លាស់ប្តូរមិត្តភាពនៅខេត្ត Tay Ninh និងទីក្រុងហូជីមិញ យុវជនវៀតណាម - កម្ពុជាចំនួន ២០០ នាក់បានផ្លាស់ប្តូរមិត្តភាពនៅខេត្ត Tay Ninh និងទីក្រុងហូជីមិញ
តភ្ជាប់ជំនាន់យុវវ័យវៀតណាម និងកម្ពុជា តាមរយៈសកម្មភាពរួម
Tith Chantha និងមាតាបិតានៃពិធីជួបសំណេះសំណាល និងផ្លាស់ប្តូរមិត្តភាពរវាងអតីតកងទ័ពស្ម័គ្រចិត្ត-អតីតអ្នកជំនាញការវៀតណាម និងមន្ត្រីស្ថានទូត និងនិស្សិតកម្ពុជានៅខេត្ត Bac Giang

យោងតាមលោក Tith Chantha និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហាណូយ សកម្មភាពស្ម័គ្រចិត្តគឺជាបណ្តាញដ៏មានប្រសិទ្ធភាពមួយក្នុងការភ្ជាប់ទំនាក់ទំនងយុវជននៃប្រទេសទាំងពីរ។

Chantha និយាយ "សកម្មភាពស្ម័គ្រចិត្តដូចជា៖ រើសសំរាម ជិះកង់ការពារបរិស្ថាន; កម្មវិធី "រដូវក្តៅបៃតង"; ការជួយឧបត្ថម្ភការសិក្សាសម្រាប់សិស្សក្នុងស្ថានភាពលំបាក... មានសារៈសំខាន់ជាក់ស្តែង។ វាមិនត្រឹមតែបង្ហាញពីទំនួលខុសត្រូវរបស់យុវជនចំពោះសហគមន៍ និងសង្គមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់និស្សិតកម្ពុជាក្នុងការប្រាស្រ័យទាក់ទងជាមួយយុវជនវៀតណាម និងលើកកំពស់លទ្ធភាពនៃការប្រាស្រ័យភាសាវៀតណាមរបស់ពួកគេ។ នៅតំបន់ដីដែលយើងបានទៅលេង មានឱកាសស្វែងយល់បន្ថែមអំពីប្រទេស និងប្រជាជនវៀតណាម ហើយទន្ទឹមនឹងនោះ យើងក៏មានឱកាសផ្សព្វផ្សាយវប្បធម៌ ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ ល្បែងប្រជាប្រិយ របស់កម្ពុជា ដល់មិត្តវៀតណាមផងដែរ។

Chantha សង្ឃឹមថា និស្សិតអន្តរជាតិកម្ពុជានឹងមានឱកាសចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្តជាច្រើននៅប្រទេសវៀតណាម។

Sorn Sambath (កើតឆ្នាំ ១៩៩៨) បាននិយាយថា៖ ឪពុករបស់ខ្ញុំគឺជាកងទ័ពក្នុងជួរកងទ័ពបដិវត្តន៍កម្ពុជា ដែលបានតស៊ូប្រយុទ្ធប្រឆាំងនឹងរបបប្រល័យពូជសាសន៍ប៉ុលពត។ ពេលវេលានៃការប្រៀកស្មាតស៊ូប្រយុទ្ធបានជួយឱ្យគាត់យល់ពីទឹកចិត្ត និងការជួយឧបត្ថម្ភរបស់កម្មាភិបាល អ្នកជំនាញ និងអ្នកស្ម័គ្រចិត្តវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងរបបប្រល័យពូជសាសន៍ដ៏សាហាវឃោរឃៅរបស់ ប៉ុល ពត នាពេលកន្លងមក, និងសន្តិភាព និងការអភិវឌ្ឍន៍រវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា។

តភ្ជាប់ជំនាន់យុវវ័យវៀតណាម និងកម្ពុជា តាមរយៈសកម្មភាពរួម
Sorn Sambath និស្សិតនៃបណ្ឌិតសភាពេទ្យយោធាវៀតណាម

បើតាមលោក សម្បត្តិ មិត្តភាពរវាងវៀតណាម និងកម្ពុជានឹងស្ថិតស្ថេរជារៀងរហូត ហើយយុវជនជំនាន់ក្រោយ ដែលជាកម្លាំងបន្ត និងអភិវឌ្ឍន៍ទំនាក់ទំនងនោះទៅថ្ងៃអនាគត ចាំបាច់ត្រូវពូនជ្រុំនឹងបណ្តុះបណ្តាលពីការយល់ដឹង និងអារម្មណ៍ ព្រោះពួកគេដឹង និងយល់ច្បាស់ថា មានតែយើងទេ ស្រឡាញ់គ្នាទៅវិញទៅមក។

ជំនាន់យុវវ័យក៏ត្រូវស្វែងរកព័ត៌មានយ៉ាងសកម្មតាមរយៈសៀវភៅ កាសែត និងបណ្តាញសង្គម; ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពតភ្ជាប់គ្នា មានឆន្ទៈក្នុងការចែករំលែកនូវវប្បធម៌របស់ប្រទេសខ្លួន និងទទួលបានអ្វីដែលល្អៗអំពីវប្បធម៌របស់ប្រទេសមិត្តនៅពេលមានឱកាស...

សម្បត្តិ និយាយ "ខ្ញុំ​នឹង​ប្រាប់​មិត្តភ័ក្តិ និង​ញាតិមិត្ត​របស់​ខ្ញុំ​នូវ​អ្វី​ដែល​ខ្ញុំ​ដឹង​អំពី​ប្រទេស និង​ប្រជាជន​វៀតណាម អំពី​ចំណងមិត្តភាព​ដ៏​ល្ប្រសើរអ​រវាង​ប្រទេស​ទាំង​ពីរ... ដូច​កាល​ពី​អតីតកាល​ឪពុក​ខ្ញុំ​បាន​ប្រាប់​រឿង​រ៉ាវ​ដល់​បង​ប្អូន​ខ្ញុំ"៕

ឌឹកអាញ់

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ