នាថ្ងៃទី ២២ តុលា “កម្មវិធីផ្លាស់ប្តូរមិត្តភាពយុវជនវៀតណាម - ឡាវ - កម្ពុជា” ឆ្នាំ ២០២១ ត្រូវបានប្រារព្ធឡើងតាមប្រព័ន្ធវីដេអូ។
![]() |
![]() |
![]() |
“កម្មវិធីផ្លាស់ប្តូរមិត្តភាពយុវជនវៀតណាម - ឡាវ - កម្ពុជា” ឆ្នាំ ២០២១ ត្រូវបានប្រារព្ធឡើងតាមប្រព័ន្ធវីដេអូ (រូបថត៖ tuoitre.vn) |
ដោយអះអាងថា កម្មាវិធីផ្លាស់ប្តូរមិត្តភាពយុវជនវៀតណាម-ឡាវ-កម្ពុជា ឆ្នាំ២០២១ គឺជាឱកាសមួយដើម្បីបង្កើនចំណងសាមគ្គីភាព និងការយល់ដឹងគ្នាកាន់តែល្អប្រសើរឡើងក្នុងចំណោមយុវជននៃប្រទេសទាំងបីនោះ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី សង្សឹមថា នាពេលខាងមុខនឹងមានកម្មវិធី និងសកម្មភាពជាច្រើនថែមទៀត ដើម្បីពង្រឹងចំណងសាមគ្គីភាពក្នុងចំណោមយុវជននៃប្រទេសទាំងបី ដោយហេតុនេះបានរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងការទូត រវាងប្រទេសទាំងបី។លោក Nguyen Ngoc Luong សង្ឃឹមថា យុវជននៃប្រទេសទាំងបីនឹងឆ្លៀតយកឱកាសនៃកម្មវិធីផ្លាស់ប្តូរមិត្តភាពនេះ ដើម្បីផ្លាស់ប្តូរ ចែករំលែក និងពិភាក្សាអំពីបទពិសោធន៍ជាក់ស្តែង វិធីសាស្ត្រល្អៗ និងគំនិតច្នៃប្រឌិតនានា ដែលអាចអនុវត្តបានក្នុងស្ថានភាពជាក់ស្តែង ដើម្បីលើកកំពស់សមត្ថភាពឆ្លើយតបរបស់យុវជន រួមចំណែកដល់ការអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយរបស់យុវជន វៀតណាម-ឡាវ-កម្ពុជា។
ទន្ទឹមនឹងនោះ លោកបានបង្ហាញជំនឿថា កម្មវិធីនេះនឹងក្លាយទៅជាស្ពានតភ្ជាប់យុវជននៃប្រទេសទាំងបី រួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា។ថ្លែងសុន្ទរកថាបើក ប្រធានសហភាពសហព័ន្ធយុវជនវៀតណាម លោក Nguyen Ngoc Luong បានចែករំលែកថា ទោះបីជាមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 ក៏ដោយ ក៏សម្ព័ន្ធយុវជន និងសហភាពយុវជននៃប្រទេសទាំងបីបានជំនះពុះពារលើការលំបាក មានគំនិតផ្តួចផ្តើមជាច្រើន ហើយមានភាពច្នៃប្រឌិតក្នុងវិធីសាស្រ្តទាក់ទង ផ្លាស់ប្តូរព័ត៌មាន និងជួយគាំទ្រគ្នាទៅវិញទៅមក។
![]() |
រូបថត៖ tienphong |
ដោយសង្កត់ធ្ងន់លើប្រពៃណីមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងបីជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន ដែលយុវជនវៀតណាម - ឡាវ - កម្ពុជាត្រូវរក្សា និងលើកកម្ពស់នោះ លេខារងនៃសម្ព័ន្ធយុវជនប្រជាជនបដិវត្តន៍ឡាវ លោក Thongchan Phoumiphan សង្ឃឹមថា យុវជននៃប្រទេសទាំងបីនឹងបន្តពូនជ្រំចំណងសាមគ្គីភាព ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងជួយគ្នាទៅវិញទៅមកលើវិស័យនានាដូចជា សេដ្ឋកិច្ច សង្គមកិច្ច ការវិនិយោគ និងការអភិវឌ្ឍទេសចរណ៍ជាដើម។
ក្នុងក្របខ័ណ្ឌនៃកម្មវិធី នារសៀលថ្ងៃទី ២២ ខែតុលា ប្រតិភូចូលរួមបានពិភាក្សាលើប្រធានបទចំនួន ៣ គឺ៖ “យុវជនវៀតណាម-ឡាវ-កម្ពុជា រួមគ្នាពូនជ្រំចំណងមិត្តភាព និងសាមគ្គីភាព”; “យុវជនវៀតណាម-ឡាវ-កម្ពុជា ស្ម័គ្រចិត្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីសន្តិសុខសង្គម” និង “បង្កើនសមត្ថភាពឌីជីថលសម្រាប់យុវជន វៀតណាម-ឡាវ-កម្ពុជា ឲ្យធ្វើសមាហរណកម្មអន្តរជាតិប្រកបដោយទំនុកចិត្ត” ព្រមទាំងចែករំលែកបទពិសោធន៍ គំរូល្អៗ និងវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិតរបស់យុវជននៃប្រទេសទាំងបីក្នុងដំណើរការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 នៅក្នុងប្រទេសនីមួយៗផងដែរ៕
មតិពីមិត្តអ្នកអាន