យុគសម័យ - នាថ្ងៃទី ២៥ ខែមេសា នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Pham Ngoc Thach ទីក្រុង Ho Chi Minh សម្ព័ន្ធយុវជនទីក្រុង Ho Chi Minh បានរៀបចំមហោស្រពផ្លាស់ប្តូរវប្បធម៌វៀតណាម - ឡាវ - កម្ពុជា នៅឆ្នាំ ២០២១ ដោយមានការចូលរួមពីនិស្សិតរាប់រយនាក់មកពី ៣ ប្រទេស។
![]() |
![]() |
![]() |
ការសម្តែងរបាំប្រពៃណីរបស់និស្សិតខ្មែរ។ |
ក្នុងមហោស្រពផ្លាស់ប្តូរនេះ និស្សិតមកពីប្រទេសវៀតណាម - ឡាវ - កម្ពុជា បានចូលរួមក្នុងការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈពិសេស ដូចជា របាំ ច្រៀង ការរាំជាមួយគ្នា ការបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណី លេងល្បែងប្រជាប្រិយ ស្តង់ធ្វើម្ហូបពិសេសនៃប្រទេសចំនួន ៣ ។ លើសពីនេះទៀតមហោស្រពនេះក៏រៀបចំការប្រកួតកីឡាមិត្តភាពរវាងនិស្សិតមកពីប្រទេសផ្សេងៗគ្នា ដូចជា ការបាល់ទាត់ ការរត់ប្រណាំងបន្តរុញដៃ ការលេងល្បែងទាញព្រ័ត្រ...
![]() |
ពិធីចងខ្សែអំបោះនៅជុំវិញកដៃ ដើម្បីអបអរឆ្នាំថ្មីនៃប្រទេសឡាវ។ |
យោងតាមលោកស្រី Ong Ngoc Linh អនុប្រធាន អចិន្ត្រៃយ៍នៃសមាគមនិស្សិតវៀតណាមនៅទីក្រុង Ho Chi Minh - នាយិកាអន្តេវាសិកដ្ឋាននិស្សិតឡាវ នៅទីក្រុង Ho Chi Minh បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ នៅទីក្រុងមាននិស្សិតឡាវនិងកម្ពុជាជាង ៨០០ នាក់ដែលកំពុងសិក្សានៅសាកលវិទ្យាល័យនានា។ និស្សិតទាំងអស់នេះត្រូវបានបង្កលក្ខខណ្ឌល្អបំផុតសម្រាប់ការសិក្សានិងរស់នៅ ក្នុងទីក្រុង Ho Chi Minh ដោយគ្រប់ជាន់ ថ្នាក់នៃអង្គការមហាជន អាជ្ញាធរទីក្រុងនិងគណៈគ្រប់គ្រងសាលា។ ទោះយ៉ាងណាក៏ដោយ ដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ ១៩ និស្សិតឡាវនិងកម្ពុជាមិនអាចវិលត្រឡប់ទៅផ្ទះបានយូរមកហើយ មាននិស្សិតមួយចំនួនដែលបានស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មី នៅប្រទេស ក្នុងរយៈពេល ២ ឆ្នាំជាប់គ្នា ព្រោះការការវិវត្តន៍នៃជំងឺកូវីដ មានភាពស្មុគស្មាញ។
គណៈកម្មការរៀបចំមហោស្រពផ្លាស់ប្តូរវប្បធម៌វៀតណាម - ឡាវ - កម្ពុជា មានបំណង់ចង់ពាំនាំមកនូវបរិយាកាសកក់ក្តៅនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីដល់និស្សិតឡាវនិងកម្ពុជាតាមរយៈបណ្តាសកម្មភាពនៃមហោស្រពផ្លាស់ប្តូរនិងលេងកម្សានជាមួយនិស្សិតនៃបណ្តាសាលា។ ជាមួយគ្នានេះមហោស្រពនេះបានណែនាំនូវប្រវត្តិទំនាក់ទំនងរវាងប្រទេសទាំងបីនិងសម្រស់វប្បធម៌និងប្រជាជននៃប្រទេសឡាវនិងកម្ពុជាដល់យុវជនវៀតណាម។ ចាប់ពីនេះបានចូលរួមចំណែកក្នុងការជំរុញនិងរឹតបន្តឹងចំណងសាមគ្គីភាពជាប្រពៃណីនិងទំនាក់ទំនងមិត្តភាពពិសេសរវាងយុវជននៃប្រទេសទាំងបី។
នៅឆ្នាំនេះដោយសារការវិវត្តដ៏ស្មុគស្មាញនៃជំងឺរាតត្បាត បណ្តាសកម្មភាពនិងចំនួននិស្សិតចូលរួមក្នុងមហោស្រពនេះត្រូវបានកាត់បន្ថយ ប៉ុន្តែគណៈកម្មការរៀបចំនៅតែធានាបាននូវគុណភាព ដើម្បីរៀបចំមហោស្រពមួយសប្បាយរីករាយមានភាពជិតស្និទ្ធនិងរួសរាយរាក់ទាក់រវាងយុវជន ដែលជួយនិស្សិត ឡាវនិងខ្មែរមិនអោយមានអារម្មណ៍ឯកា ឬព្រួយនៅពេលដែលពួកគេត្រូវស្វាគមន៍បុណ្យចូលឆ្នាំថ្មីឆ្ងាយពីផ្ទះ៕
មតិពីមិត្តអ្នកអាន