Trending now

ក្រសួងកសិកម្មកម្ពុជា គ្រោងចំណាយថវិកាជាង ៣​លាន​ដុល្លារ ដើម្បីផលិត​ពូជ​ដំ​ទ្បូ​ង​បារាំង​នៅ​ខេត្តមណ្ឌលគិរី

09:18 | 16/04/2020

​កន្លងមកប្រទេសកម្ពុជាបានធ្វើការនាំចូលដំឡូងបារាំងពីប្រទេសជិតខាង រាប់ពាន់តោនក្នុងមួយឆ្នាំៗ ឥឡុវនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទមានគម្រោងចំណាយថវិកាប្រមាណជា ៣,៥លានដុល្លារ លើការផលិតពូជដំឡូងបារាំង នៅខេត្តមណ្ឌគិរី សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ឯកឧត្តម វេង សាខុន បានមានប្រសាសន៍ថា ការជ្រើសរើស​ខេត្តមណ្ឌលគិរី ដើម្បី​ធ្វើការ​ផលិត​ពូជ​ និង ​ដាំ​ដុះ​ដំ​ទ្បូ​ង​បារាំង​នេះ ដោយសារអាកាសធាតុ នៅ​ខេត្តនេះ មានលក្ខណៈអំណោយផល​ និង ​ដី​មាន​ជីជាតិ តែ​អ្វីដែលជាបញ្ហា​ចោទ​គឺ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ទឹក ដែល​មិនមាន​ដល់​កន្លែង​ដាំ​ ។ ហើយនៅពេល វីរុស​កូ​វីដ​១៩ ត្រូវបានបញ្ចប់ ការផលិត​ពូជ​ដំ​ទ្បូ​ង និង ​ការដាំដុះ ដើម្បី​ទទួល​ទិន្នផល​ខ្ពស់នឹង​ចាប់​ផ្តើម នៅខេត្តភាគឦសាន្តមួយនេះ ។ ហើយក្រសួង គ្រោង​ថវិការ ប្រមាណជា ៣​,៥លាន​ដុល្លារ ក្នុងការ​ចំណាយ​លើ​ការផលិត​ពូជ​ដំ​ទ្បូ​ង​បារាំង នៅ​ខេត្តមណ្ឌលគិរី ដោយ​ការចាប់​ដៃគូរ​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង​ ។ បន្ទាប់ពី​ជោគជ័យ​ក្នុងការ​ផលិត​ដំ​ទ្បូ​ង​បារាំង​នេះ កម្ពុជានឹង​កាត់បន្ថយ​ការនាំ​ចូល​ដំ​ទ្បូ​ង​បារាំង​ពី​ប្រទេសជិតខាង​។ កន្លងមកប្រទេស​កម្ពុជា បានធ្វើការ​នាំចូល​ដំឡូងបារាំងពីប្រទេសជិតខាង​ជាង ៥​ពាន់​តោនក្នុង១ឆ្នាំៗ ​។

ដំណាំដំ​ទ្បូ​ង​បារាំងនេះ ត្រូវបានដាំ​សាកល្បង​ នៅ​ខេត្តមណ្ឌលគិរី កាលពី​ឆ្នាំ​២០១៩ ហើយ​ឃើញថា ទទួលបាន​ទិន្នផល​ខ្ពស់​ប្រមាណ ១៨​តោនលើផ្ទៃដាំដុះ១ហិកតា ។ ដោយ​អ្នក​ដាំ​អាច​រកចំណូលបានពី​១៥ ០០០​ដុល្លារ ទៅ ​១៧០០០​ដុល្លារ គ្រាន់តែ​ការដាំដុះ រយៈពេលត្រឹមតែ ៣​ខែ​ប៉ុណ្ណោះ ​៕

(ប្រភពព័ត៌មាន: popular.com.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស
អ្នកប្រាជ្ញកម្ពុជាមានការរំពឹងទុកខ្ពស់ចំពោះមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម
ស្វ័យភាពជាយុទ្ធសាស្ត្រ៖ ភាពធន់របស់វៀតណាមក្នុងយុគសម័យថ្មី
លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង
ខេត្តអានយ៉ាងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបន្តរំលោភបំពានឥតឈប់ឈរដោយ