Trending now

កាកបាទក្រហមកម្ពុជា ប្រគល់អំណោយលើកទី៣ ជាសម្ភារប្រើប្រាស់ ក្នុងការទប់ស្កាត់ការរាលត្បាតជំងឺកូវីត១៩ ដល់សាខាទាំង២៥រាជធានីខេត្ត

21:34 | 18/04/2020 (ប្រភពព័ត៌មាននិងរូបថត៖ freshnewsasia)

លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងប្រគល់អំណោយលើកទី៣ មានអង្ករ ចំនួន៣៧៥តោន បណ្ណប្រកាសចំនួន ២០,០០០សន្លឹក អាល់កុលចំនួន ១១,៦០០លីត្រ, ម៉ាស់ចំនួន ១២,០៨០ ប្រអប់ ស្មើនឹង ៦០៤,០០ ម៉ាស់ និងថវិកា ២០,០០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជាទាំង ២៥រាជធានីខេត្ត ។

ពីធីប្រគល់អំណោយរបស់កាកបទក្រហមកម្ពុជា។

អំណោយដែលប្រគល់ជូននៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ គឺសម្រាប់បំពេញបេសកកម្មមនុស្សធម៌ ផ្សព្វផ្សាយ និងសម្រាប់បន្តចែកជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរាជធានីខេត្តនីមួយៗ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅព្រះ​រាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកចំពោះមន្ត្រី បុគ្គលិកសាខាទាំងអស់ ព្រមទាំងសូមផ្តាំផ្ញើដល់ មន្ត្រី បុគ្គលិក និងអ្នកស្ម័គ្រចិត្ត ជាប្រតិបត្តិករមនុស្សធម៌ទាំងអស់។

ជាពិសេស លោកស្រីបានណែនាំឲ្យយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការលើកកម្ពស់ចំណេះដឹង និងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយស្តីពីវិធានការការពារ និងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ព្រមទាំងតាមដានព័ត៌មានយ៉ាងជាប់លាប់ និងសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីប្រសិទ្ធភាពការងារក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នេះ៕

(ប្រភពព័ត៌មាននិងរូបថត៖ freshnewsasia)

(ប្រភពព័ត៌មាននិងរូបថត៖ freshnewsasia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុមត្រួតពិនិត្យលេខ ១២ ធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សគ្រុបក្រុមហ៊ុន Viettel
អគ្គលេខាធិការអាស៊ាន៖ វៀតណាមដើរតួនាទីកាន់តែសំខាន់ក្នុងទិសដៅអភិវឌ្ឍន៍អាស៊ាន
ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam នៅប្រទេសស្រីលង្កា៖ ការលើកកម្ពស់ទំនាក់ទំនងមិត្តភាពប្រពៃណីពីជម្រៅប្រវត្តិសាស្ត្រ ទៅជាសហប្រតិប
ការរឹតបន្តឹងការគ្រប់គ្រងនាវាជានេសាទ ខេត្ត Dong Thap ទប់ស្កាត់ការបំពានច្បាប់ IUU ពីប្រភពដើម
ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam នឹងបង្កើតនូវការទម្លាយភាពទាល់ច្រកថ្មីៗ ក្នុងទំនាក់ទំនងរបស់វៀតណាមជាមួយឥណ្ឌា និងស្រីលង្កា