នគរបាលក្រុងហូជីមិញ (វៀតណាម) ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរជូនចំពោះនគរបាលកម្ពុជា

09:54 | 10/04/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី៨ ខែមេសា គណៈប្រតិភូនគរបាលក្រុងហូជីមិញប្រទេសវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯកបំរុង Huynh Quang Tuyen អនុប្រធានការិយាល័យសេនាធិការ បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរជូនចំពោះនគរបាលខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា នៅច្រកទ្វារព្រំដែនម៉ុកបៃ (ខេត្តតៃនិញ ប្រទេសវៀតណាម)។

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc ប្រគល់សម្ភារៈបរិក្ខារពេទ្យជូនកម្លាំងនគរបាលកម្ពុជាដើម្បីទប់ទល់នឹងជំងឺ Covid-19 បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc ប្រគល់សម្ភារៈបរិក្ខារពេទ្យជូនកម្លាំងនគរបាលកម្ពុជាដើម្បីទប់ទល់នឹងជំងឺ Covid-19
បូកសរុបប្រវត្តិនៃកិច្ចសហប្រតិបត្តិការរវាងនគរបាលវៀតណាមនិងនគរបាលកម្ពុជា បូកសរុបប្រវត្តិនៃកិច្ចសហប្រតិបត្តិការរវាងនគរបាលវៀតណាមនិងនគរបាលកម្ពុជា
នគរបាលក្រុងហូជីមិញ (វៀតណាម) ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរជូនចំពោះនគរបាលកម្ពុជា
នគរបាលក្រុងហូជីមិញ (វៀតណាម) ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរជូនចំពោះនគរបាលកម្ពុជា

ដោយទទួលការផ្ទេរសិទ្ធពីគណៈនាយកនគរបាលទីក្រុង លោកវរសេនីយ៍ឯកបំរុង Huynh Quang Tuyen បានជូនពរនគរបាលក្រុងភ្នំពេញ នគរបាលខេត្តព្រៃវែង ខេត្តស្វាយរៀង និងក្រុមគ្រួសារ សូមជូនពរឆ្នាំថ្មី ឱ្យជួបតែសេចក្តីសុខ និងសុភមង្គល។ ប្រសិទ្ធិពរឱ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងកងកម្លាំងទាំងពីរ កាន់តែរឹងមាំ និងរីកចម្រើន។

តាមរយៈសម័យកាលប្រវត្តិសាស្ត្រជាច្រើន ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជាកាន់តែជិតស្និទ្ធ និងស្ថិរភាព។ ទន្ទឹមនឹងនោះ ទំនាក់ទំនងសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមក រវាងកងកម្លាំងនគរបាលនៃប្រទេសទាំងពីរ និយាយរួម នគរបាលក្រុងហូជីមិញ និងនគរបាលក្រុងភ្នំពេញ នគរបាលខេត្តព្រៃវែង និងនគរបាលខេត្តស្វាយរៀងនិយាយដោយឡែក ក៏ត្រូវបានការកសាង និងពូនជ្រំកាន់តែរីកចម្រើន រួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់នៃប្រទេសទាំងពីរ។

ជាពិសេស ក្នុងឱកាសឆ្នាំមិត្តភាព និងសាមគ្គីភាព វៀតណាម-កម្ពុជា ឆ្នាំ២០២២ នាពេលថ្មីៗនេះ កងកម្លាំងនគរបាលនៃប្រទេសទាំងពីរ មានការផ្លាស់ប្តូរ កិច្ចប្រជុំ និងទំនាក់ទំនងផ្ទាល់ ដ៏មានអត្ថន័យល្អជាច្រើន បន្ទាប់ការរីករាលដាលនៃជំងឺកូវីដ-១៩។

នគរបាលក្រុងហូជីមិញ (វៀតណាម) ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរជូនចំពោះនគរបាលកម្ពុជា
គណៈប្រតិភូនៃនគរបាលក្រុងហូជីមិញបានប្រគល់អំណោយជូននគរបាលខេត្តនានានៃប្រទេសកម្ពុជានៅច្រកទ្វារព្រំដែន Moc Bai
នគរបាលក្រុងហូជីមិញ (វៀតណាម) ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរជូនចំពោះនគរបាលកម្ពុជា
គណៈប្រតិភូនៃនគរបាលក្រុងហូជីមិញបានប្រគល់អំណោយជូននគរបាលខេត្តនានានៃប្រទេសកម្ពុជានៅច្រកទ្វារព្រំដែន Moc Bai
នគរបាលក្រុងហូជីមិញ (វៀតណាម) ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរជូនចំពោះនគរបាលកម្ពុជា
គណៈប្រតិភូនៃនគរបាលក្រុងហូជីមិញបានប្រគល់អំណោយជូននគរបាលខេត្តនានានៃប្រទេសកម្ពុជានៅច្រកទ្វារព្រំដែន Moc Bai

តំណាងនគរបាលទីក្រុងហូជីមិញ លោកវរសេនីយ៍ឯកបំរុង Huynh Quang Tuyen បានជូនអំណោយដ៏មានអត្ថន័យជូនពោះនគបាលខេត្តនានានៃប្រទេសមិត្ត ទន្ទឹមនឹងនោះបានបង្ហាញនូវក្តីសង្ឃឹម និងជំនឿជាក់ថា នាពេលខាងមុខ នគរបាលទីក្រុងហូជីមិញ និងខេត្ត ក្រុង ទាំង ៣ នឹង បន្តមានសកម្មភាពសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធ ជួយគាំទ្រគ្នាទៅវិញទៅមក អនុវត្តឱ្យបានល្អនូវការងារធានាសន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់បទល្មើស និងការពារភាពសុខសាន្តត្រាណជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ រួមចំណែកអភិវឌ្ឍន៍មូលដ្ឋាននីមួយៗ។

ដោយមានក្តីសោមនស្សរីករាយចំពោះការយកចិត្តទុកដាក់របស់នគរបាលទីក្រុងហូជីមិញ តំណាងនគរបាលនៃប្រទេសមិត្តបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះគណៈនាយកនគបាលទីក្រុង និងសមាជិកនៃគណៈប្រតិភូដែលអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តាមនោះរឹតចំណងមិត្តភាព សាមគ្គីភាពរវាងប្រទេសទាំងពីរវៀតណាម និងកម្ពុជា និយាយរួម រវាងកងកម្លាំងនគរបាលក្រុងហូជីមិញ និងនគរបាលខេត្តនានានៃប្រទេសកម្ពុជានិយាយដោយឡែក៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ