កងទ័ពវៀតណាម​ ពិនិត្យសុខភាព ចែកថ្នាំពេទ្យនិងជូនអំណោយដល់ប្រជាជនកម្ពុជា

10:43 | 09/04/2023 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី៥ និងទី៦ ខែមេសា ក្រុមគ្រូពេទ្យនៃបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc ប្រទេសវៀតណាម បានសម្របសម្រួលជាមួយអាជ្ញាធរស្រុកចិត្របុរី ស្រុកស្នួល និងតំបន់ប្រតិបត្ដិការសឹករងខេត្ដក្រចេះ អញ្ជើញទៅសួរសុខទុក្ខ ផ្តល់អំណោយ ពិនិត្យសុខភាពនិងចែកថ្នាំពេទ្យដល់ប្រជាពលរដ្ឋកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា ២០២៣។

ពិធីចែកអំណោយ ពិនិត្យសុខភាព និងចែកថ្នាំពេទ្យ ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ពិធីចែកអំណោយ ពិនិត្យសុខភាព និងចែកថ្នាំពេទ្យ ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap ពិនិត្យសុខភាព ចែកថ្នាំ ដោយឥតគិតថ្លៃ និងផ្សព្វផ្សាយច្បាប់ ជូនប្រជាពលរដ្ឋកម្ពុជា បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap ពិនិត្យសុខភាព ចែកថ្នាំ ដោយឥតគិតថ្លៃ និងផ្សព្វផ្សាយច្បាប់ ជូនប្រជាពលរដ្ឋកម្ពុជា
គ្រូពេទ្យនៃបញ្ជាការដ្ឋានយោធាខេត្ដ Binh Phuoc  និងគ្រូពេទ្យតំបន់ប្រតិបត្ដិការសឹករងខេត្តក្រចេះ បានចុះពិនិត្យសុខភាព និងចែកថ្នាំពេទ្យជូនប្រជាពលរដ្ឋ
គ្រូពេទ្យនៃបញ្ជាការដ្ឋានយោធាខេត្ដ Binh Phuoc និងគ្រូពេទ្យតំបន់ប្រតិបត្ដិការសឹករងខេត្តក្រចេះ បានចុះពិនិត្យសុខភាព និងចែកថ្នាំពេទ្យជូនប្រជាពលរដ្ឋ

ក្នុងរយៈពេល២ថ្ងៃនេះ ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកា បានទទួលពិនិត្យសុខភាពដល់ប្រជាពលរដ្ឋ រួមទាំងកម្មាភិបាល យុទ្ធជននៃតំបន់ប្រតិបត្ដិការសឹករងខេត្ដក្រចេះជាង ៥០០ នាក់ ក្រុមការងារក៏បានសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន បញ្ជូនក្រុមគ្រូពេទ្យចុះផ្ទាល់ទៅកាន់ភូមិ ឃុំ ស្រុក ដើម្បីពិនិត្យសុខភាព និងចែកថ្នាំព្យាបាលដល់អ្នកជំងឺចាស់ជរារាប់សិបនាក់​។

នៅទីតាំងពិនិត្យសុខភាព ប្រជាពលរដ្ឋ កម្មាភិបាលនិងយុទ្ធជននៃតំបន់ប្រតិបត្ដិការសឹករងខេត្តក្រចេះ ក៏បានសំដែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះគ្រូពេទ្យកងទ័ពវៀតណាម ដែលបានពិនិត្យសុខភាពតាមភូមិនានារបស់ប្រទេ​សកម្ពុជា ចែកថ្នាំពេទ្យ និងផ្តល់អំណោយដល់ប្រជាពលរដ្ឋ។

ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ដ Binh Phuoc ជូនអំណោយដល់តំបន់ប្រតិបត្ដិការសឹករងខេត្ដក្រចេះ
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ដ Binh Phuoc ជូនអំណោយដល់តំបន់ប្រតិបត្ដិការសឹករងខេត្ដក្រចេះ

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា បញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc ក៏បានប្រគល់អំណោយចំនួន ៤០០ កញ្ចប់ដល់គ្រួសារក្រីក្រនៅស្រុកចំនួន ២។ អំណោយរួមមានគ្រឿងឧបភោគបរិភោគដែលមានតម្លៃសរុប ២០០ លានដុង និងថ្នាំពេទ្យដែលមានតំលៃ ៧០ លានដុងផងដែរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង