កោះមួយនៅខេត្តកែប មានទេសភាពស្រស់ស្អាត ពុំសូវមានអ្នកស្គាល់ ល្អសម្រាប់អ្នកចូលចិត្តបោះតង់

15:47 | 27/02/2023 ឌឹកអាញ់

ថ្វីដ្បិតតែមានភូមិសាស្ត្រតូចពិតមែន តែខេត្តកែបដែលស្ថិតនៅចម្ងាយប្រមាណ ១៦០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ គឺជាតំបន់ដែលមានសក្ដានុពលទេសចរណ៍ខ្លាំងក្លាមិនចាញ់ខេត្តដទៃនោះឡើយ ដោយមានទាំងតំបន់ទេសចរណ៍មាត់ឆ្នេរ តំបន់ទេសចរណ៍ធម្មជាតិ ផ្សារក្ដាមដ៏ធំ និង កន្លែងកម្សាន្តជាច្រើន ទាក់ចិត្តភ្ញៀវទេសចរណ៍ឱ្យចង់ទៅទស្សនាកម្សាន្តមិនចេះជិនណាយ។

ខេត្តកោះកុង មានផ្ទះ​សំណាក់ និង​សណ្ឋាគារ​ជាង​១០០​កន្លែង​ ខេត្តកោះកុង មានផ្ទះ​សំណាក់ និង​សណ្ឋាគារ​ជាង​១០០​កន្លែង​
ខេត្តព្រះសីហនុ មានកោះដ៏ស្រស់ស្អាតចំនួន៣២ ខេត្តព្រះសីហនុ មានកោះដ៏ស្រស់ស្អាតចំនួន៣២

ថ្ងៃនេះផងដែរ «ប្រជាប្រិយ» សូមដឹកដៃប្រិយមិត្តមកស្គាល់កោះមួយកន្លែង ស្ថិតក្នុងខេត្តកែប ដែលនៅទីនោះ មានឈ្មោះថា «កោះពោធិ៍»។

ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប «កោះពោធិ៍» ជាកន្លែងស័ក្តិសមបំផុតសម្រាប់ប្រិយមិត្តនិយមបោះតង់អាំងភ្លើង និយាយរឿងក្នុងចិត្ត ដោយសារនៅទីនោះមានបរិយាកាសស្ងប់ស្ងាត់ ខ្យល់អាកាសបរិសុទ្ធ និង ថតរូបបានស្អាតទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ កោះធម្មជាតិមួយនេះ មានកន្លែងសម្រាប់ស្ទូចត្រី ចាក់បង្គារ ព្រមទាំងអាចអង្គុយមើលថ្ងៃលិចដ៏ស្រស់ត្រកាល នាំឱ្យរសាយអស់នូវទុក្ខកង្វល់ដែលមាននៅក្នុងចិត្ត៕

ឌឹកអាញ់

popular.com.kh

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត