សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ កំពុងតាំងបង្ហាញ ពុទ្ធបាទទម្ងន់៣តោន នាសតវត្សរ៍ទី១៤

09:53 | 26/02/2023 ឌឹកអាញ់

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ កំពុងដាក់តាំងបង្ហាញព្រះពុទ្ធបាទខាងស្តាំ ដែលមានទម្ងន់ប្រមាណ៣តោននៅក្នុងសារមន្ទីរនេះ។ ព្រះពុទ្ធបាទនេះមានលាបម្រ័ក្សណ៍ព័ណ៌ខ្មៅ ក្រហម និងទឹបទឹកមាសតាំងពីពេលកសាងមក។

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ប្រកាសបើកជើងហោះហើរដំបូងរវាងទីក្រុងសៀមរាប និងរដ្ឋធានីហាណូយ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ប្រកាសបើកជើងហោះហើរដំបូងរវាងទីក្រុងសៀមរាប និងរដ្ឋធានីហាណូយ
ឆ្លងកាត់ស្ពានយោលនិងដើរ​ព្រៃ​ក្នុង​ឧទ្យាន​អង្គរ​លើក​ដំបូង ​ដំណើរ​ឆ្ពោះ​ទៅ​ការ​បង្កើត​កញ្ចប់​ទេសចរណ៍​ថ្មីនៅកម្ពុជា ឆ្លងកាត់ស្ពានយោលនិងដើរ​ព្រៃ​ក្នុង​ឧទ្យាន​អង្គរ​លើក​ដំបូង ​ដំណើរ​ឆ្ពោះ​ទៅ​ការ​បង្កើត​កញ្ចប់​ទេសចរណ៍​ថ្មីនៅកម្ពុជា
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ  កំពុងតាំងបង្ហាញ ពុទ្ធបាទទម្ងន់៣តោន នាសតវត្សរ៍ទី១៤

ប្រធានក្រុមការងាររៀបចំពិព័រណ៍ និងជាមគ្គទេសក៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរខេត្តសៀមរាប លោក គុន ផល្លី បានថ្លែងថា ព្រះពុទ្ធបាទបុរាណធ្វើពីថ្មភក់មួយនេះ ត្រូវបានកសាងឡើងតាំងពីអំឡុងសតវត្សទី១៤-១៦ ។ វត្ថុសម្រាប់សក្ការបូជានេះ មានទម្ងន់ប្រមាណជា៣តោន ដែលមានបណ្តោយមានប្រវែង ២,១០ម៉ែត្រ ទទឹង ១,១៥ម៉ែត្រ និងមានកម្ពស់ ៣១សង់ទីម៉ែត្រ។

លុះក្រោយមក ព្រះពុទ្ធបាទធ្វើពីថ្មភក់ ត្រូវបានក្រុមអភិរក្សយកទៅរក្សាទុក និងជួសជុលនៅអភិរក្សដ្ឋានអង្គរ។ នៅចំកណ្តាលពុទ្ធបាទមានរូបកងចក្រចំនួន១៦កាំ និងនៅជុំវិញកងចក្រមានឆ្លាក់ចម្លាក់ផ្សេងៗចំនួន១០៨ ដែលគេយល់ថា អាចជាសិរីមង្គល នៅក្នុងក្រុមធំៗចំនួន៥ ទាក់និងសញ្ញាសិរីមង្គលទាំង១០៨នេះ។

តាមការសិក្សាស្រាវជ្រាវបង្ហាញថា តាំងអតីតកាលពុទ្ធបាទនេះ ត្រូវបានប្រជាជនខ្មែរ ចាត់ទុកជាវត្ថុសក្តារៈគោរពបូជាយ៉ាងសំខាន់ ចំពោះព្រះពុទ្ធសាសនាថេរវាទ និងបានដាក់តម្កល់នៅ ក្នុងរួតព្រះពាន់នាអំឡុងសតវត្សរ៍ទី១៤ រហូតដល់ឆ្នាំ១៩៨៥។

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរនេះ បានបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាចាប់ពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង៤:៣០ល្ងាច ទំនាក់ទំនងទូរស័ព្ទលេខ៖០៦៣ ៧៦៣ ៥៧៥។

ការទស្សនាសារមន្ទីរព្រះនរោត្តមសីហនុ ក្រៅតែពីបានទស្សនាព្រះពុទ្ធបាទ ភ្ញៀវក៏អាចទស្សនាវត្ថុសិល្បៈជាច្រើនរាប់រយប្រភេទផ្សេងទៀត ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវ និងការបរិច្ចាគពីសាធារណជនផងដែរ៕

ឌឹកអាញ់

thmeythmey25.com

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត