Trending now

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ប្រកាសបើកជើងហោះហើរដំបូងរវាងទីក្រុងសៀមរាប និងរដ្ឋធានីហាណូយ

04:03 | 24/12/2022 យោងតាមកាសែតកងទ័ពប្រជាជន

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បានបោះជំហានទៅមុខយ៉ាងជោគជ័យ ជាមួយនឹងជើងហោះហើរដំបូង រវាងទីក្រុងសៀមរាប និងរដ្ឋធានីហាណូយ ក្រោយពីមានការធូរស្បើយនៃជំងឺកូវីដ-១៩។

ឆ្លងកាត់ស្ពានយោលនិងដើរ​ព្រៃ​ក្នុង​ឧទ្យាន​អង្គរ​លើក​ដំបូង ​ដំណើរ​ឆ្ពោះ​ទៅ​ការ​បង្កើត​កញ្ចប់​ទេសចរណ៍​ថ្មីនៅកម្ពុជា ឆ្លងកាត់ស្ពានយោលនិងដើរ​ព្រៃ​ក្នុង​ឧទ្យាន​អង្គរ​លើក​ដំបូង ​ដំណើរ​ឆ្ពោះ​ទៅ​ការ​បង្កើត​កញ្ចប់​ទេសចរណ៍​ថ្មីនៅកម្ពុជា
ទីលម្ហែ​ក្នុង​វត្ដ​អង្គរ​ជ័យ ផ្ដល់​ភាព​ស្ងប់ស្ងាត់​ល្អ គ្មាន​សំឡេង​ចម្រៀង និង​គ្មាន​គ្រឿង​ស្រវឹង ទីលម្ហែ​ក្នុង​វត្ដ​អង្គរ​ជ័យ ផ្ដល់​ភាព​ស្ងប់ស្ងាត់​ល្អ គ្មាន​សំឡេង​ចម្រៀង និង​គ្មាន​គ្រឿង​ស្រវឹង
ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ប្រកាសបើកជើងហោះហើរដំបូងរវាងទីក្រុងសៀមរាប និងរដ្ឋធានីហាណូយ
ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ប្រកាសបើកជើងហោះហើរដំបូងរវាងទីក្រុងសៀមរាប និងរដ្ឋធានីហាណូយ

សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ការហោះហើរដំបូងនេះ ដែលមានជើងហោះហើរលេខ K6 852 នៅម៉ោង១៤៖៣០នាទី ដោយប្រើយន្តហោះប្រភេទ Airbus A320 ត្រូវចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប ហើយចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (រដ្ឋធានីហាណូយ) នៅម៉ោង១៦៖១៥ ជាមួយនឹងអ្នកដំណើរចំនួន ៦៨ នាក់។

សេចក្ដីប្រកាសព័ត៌មាន ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានឲ្យដឹងទៀតថា ការត្រឡប់មកកាន់ទីក្រុងសៀមរាបវិញ នៅវេលាម៉ោង១៧៖១៥ និងមកដល់ម៉ោង១៩៖០០ នៅថ្ងៃដដែល ជាមួយនឹងអ្នកដំណើរចំនួន ៨១ នាក់។

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃនេះតទៅ កម្ពុជា អង្គរ អ៊ែរ នឹងធ្វើការហោះហើរជាទៀងទាត់ ៣ ជើងក្នុងមួយសប្តាហ៍ រវាងទីក្រុងសៀមរាប និងរដ្ឋធានីហាណូយ គឺនៅរៀងរាល់ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថៃ្ងសៅរ៍។

ក្រៅពីជើងហោះហើរទៅរដ្ឋធានីហាណូយ K6 ក៏នៅមានជើងហោះហើរផ្សេងទៀត ទៅកាន់ប្រទេសវៀតណាម ដូចជា ជើងហោះហើររវាងទីក្រុងសៀមរាប និងទីក្រុងហូជីមិញ ២ជើង/ថ្ងៃ, ទីក្រុងសៀមរាប និងទីក្រុងដាណាំង ១ជើង/ថ្ងៃ, ទីក្រុងភ្នំពេញ និងទីក្រុងហាណូយ ៣ជើង/សប្តាហ៍, ទីក្រុងភ្នំពេញ និងទីក្រុងហូជីមិញ ២ជើង/ថ្ងៃ និងទីក្រុងព្រះសីហនុ និងទីក្រុងហូជីមិញ ១ជើង/ថ្ងៃ ផងដែរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា