Ninh Binh (វៀតណាម) ជាប់ក្នុងបញ្ជីគោលដៅទេសចរណ៍រួសរាយរាក់ទាក់បំផុតទាំង១០លើពិភពលោកក្នុងឆ្នាំ២០២៣

09:10 | 08/02/2023 យោងតាមវិទ្យុសំលេងវៀតណាម

Ninh Binh ត្រូវបានគេប្រៀបប្រដូចនឹងប្រទេស វៀតណាមតូចមួយ ដោយមានទេសភាពសម្បូរបែបនៃព្រៃភ្នំ ទន្លេ សមុទ្រ តំបន់បម្រុងធម្មជាតិ សួនច្បារជាតិ ជីវមណ្ឌលបម្រុងពិភពលោក តំបន់ទេសចរណ៍ជាតិ និងបេតិកភណ្ឌវប្បធម៌ពិភពលោក។

តំបន់​ប្រតិបត្តិការសឹករងកំពង់ឆ្នាំង យោធភូមិភាគពិសេស កងយោធពលខេមរភូមិន្ទ ជូនពរឆ្នាំថ្មីដល់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត Binh Thuan (វ តំបន់​ប្រតិបត្តិការសឹករងកំពង់ឆ្នាំង យោធភូមិភាគពិសេស កងយោធពលខេមរភូមិន្ទ ជូនពរឆ្នាំថ្មីដល់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត Binh Thuan (វ
កងរាជអាវុធហត្ថខេត្តស្វាយរៀងជូនពរឆ្នាំថ្មីដល់អតីតថ្នាក់ដឹកនាំក្រសួងនគរបាល និងថ្នាក់ដឹកនាំខេត្ត Tay Ninh និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Nin កងរាជអាវុធហត្ថខេត្តស្វាយរៀងជូនពរឆ្នាំថ្មីដល់អតីតថ្នាក់ដឹកនាំក្រសួងនគរបាល និងថ្នាក់ដឹកនាំខេត្ត Tay Ninh និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Nin
ទេសភាពរដូវមាសនៅ Ninh Binh។
ទេសភាពរដូវមាសនៅ Ninh Binh។

កាលពីថ្ងៃទី ៦ ខែកុម្ភៈ គេហទំព័រកក់បន្ទប់ដ៏ល្បីល្បាញលើពិភពលោក Booking.com បានប្រកាសជម្រើសកំពូលទាំង ១០ នៃ "គោលដៅទេសចរណ៍រួសរាយរាក់ទាក់បំផុតលើពិភពលោកឆ្នាំ ២០២៣" ដោយផ្អែកលើការវាយតម្លៃចំនួនជាង ២៤០ លាន ដែលបានផ្ទៀងផ្ទាត់ពីអតិថិជននៃគេហទំព័រនេះ។ ក្នុងបញ្ជីនេះ ខេត្ត Ninh Binh របស់វៀតណាមជាប់ចំណាត់ថ្នាក់ទី៧។

យោងតាមការឧទ្ទេសនាមរបស់ Booking.com ថា Ninh Binh គឺជារាជធានីនៃប្រទេសវៀតណាមក្នុងសតវត្សទី ១០ ដែលត្រូវបានគេស្គាល់ដល់ជាមួយនឹងរមណីយដ្ឋាននិងបេតិកភណ្ឌជាច្រើនដូចជា៖ តំបន់បេតិកភណ្ឌពិភពលោក Trang An ជីវមណ្ឌលបម្រុងនិងសមុទ្រ Kim Son - Con Noi និងតំបន់ Ramsar ពិភពលោក - ត្រពាំង Van Long ជាដើម។ Ninh Binh ត្រូវបានគេប្រៀបប្រដូចនឹងប្រទេសវៀតណាមតូចមួយ ដោយមានទេសភាពសម្បូរបែបនៃព្រៃភ្នំ ទន្លេ សមុទ្រ តំបន់បម្រុងធម្មជាតិ សួនច្បារជាតិ ជីវមណ្ឌលបម្រុងពិភពលោក តំបន់ទេសចរណ៍ជាតិ និងបេតិកភណ្ឌវប្បធម៌ពិភពលោក។ Ninh Binh ក៏ត្រូវបានជ្រើសរើសជាទីតាំងថតភាពយន្ត Hollywood ដ៏ល្បីៗមួយចំនួនដូចជា៖ "Pan and Neverland", "The Quiet American", "Kong: Skull Island" ជាដើម៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត

ការនាំយកវិស័យម្ហូបអាហារក្លាយទៅជាកម្លាំងចលករលើកកម្ពស់ម៉ាកយីហោទេសចរណ៍វៀតណាម
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិស័យទេសចរណ៍សម្រេចបានជិត ៥០% នៃគោលដៅទទួលភ្ញៀវអន្តរជាតិនៅក្នុងឆ្នាំ ២០២៦
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ