ពិធីប្រគល់មេដាយ «ដើម្បីសន្តិភាព និងមិត្តភាពរវាងបណ្តាប្រជាជាតិ» ជូនឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម

13:43 | 12/01/2023 យោងតាមវិទ្យុសំលេងវៀតណាម

នេះគឺជាពានរង្វាន់ខ្ពង់ខ្ពស់បំផុតរបស់ VUFO ដើម្បីគោរពចំពោះការរួមចំណែកដ៏មានតម្លៃរបស់លោកឯកអគ្គរាជទូត ចាយ ណាវុធ ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រជាជនវៀតណាម និងកម្ពុជា។

ប្រគល់មេដាយ «ដើម្បីសន្តិភាព និងមិត្តភាពក្នុងចំណោមប្រជាជាតិ» ជូនឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំនៅវៀតណាម ប្រគល់មេដាយ «ដើម្បីសន្តិភាព និងមិត្តភាពក្នុងចំណោមប្រជាជាតិ» ជូនឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំនៅវៀតណាម
បង្កើនកិច្ចសហប្រតិបត្តិការរវាងសមាគមសហព័ន្ធនារីខេត្ត An Giang (វៀតណាម)និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តតាកែវ និងខេត្តកណ្តាល បង្កើនកិច្ចសហប្រតិបត្តិការរវាងសមាគមសហព័ន្ធនារីខេត្ត An Giang (វៀតណាម)និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តតាកែវ និងខេត្តកណ្តាល
ប្រធានសម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម (VUFO) លោកស្រី Nguyen Phuong Nga អញ្ជើញប្រគល់មេដាយ “ដើម្បីសន្តិភាព និងមិត្តភាពរវាងបណ្តាប្រជាជាតិនានា” ជូនឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម លោក ចាយ ណាវុធ
ប្រធានសម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម (VUFO) លោកស្រី Nguyen Phuong Nga អញ្ជើញប្រគល់មេដាយ “ដើម្បីសន្តិភាព និងមិត្តភាពរវាងបណ្តាប្រជាជាតិនានា” ជូនឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម លោក ចាយ ណាវុធ

នារសៀលថ្ងៃទី ១១ មករា នៅទីក្រុងហាណូយ ប្រធានសម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាម (VUFO) លោកស្រី Nguyen Phuong Nga បានប្រគល់មេដាយ “ដើម្បីសន្តិភាព និងមិត្តភាពរវាងបណ្តាប្រជាជាតិ” ជូនចំពោះឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម លោក ចាយ ណាវុធ។ នេះគឺជាពានរង្វាន់ខ្ពង់ខ្ពស់បំផុតរបស់ VUFO ដើម្បីគោរពចំពោះការរួមចំណែកដ៏មានតម្លៃរបស់លោកឯកអគ្គរាជទូត ចាយ ណាវុធ ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រជាជនវៀតណាម និងកម្ពុជា។

ថ្លែងមតិក្នុងពិធីនេះ ប្រធាន VUFO បានចាត់ទុកថា លោកឯកអគ្គរាជទូត ចាយ ណាវុធ គឺជាមិត្តជិតស្និទ្ធរបស់វៀតណាម។ ក្នុងអំឡុងពេលបំពេញអាណត្តិដំបូងនៅវៀតណាមក្នុងនាមជាឯកអគ្គរាជទូត ជាមួយនឹងការខិតខំប្រឹងប្រែងមិនចេះ នឿយហត់ និងសកម្មភាពជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព លោកឯកអគ្គរាជទូតបានរួមចំណែកជាវិជ្ជមានជាច្រើនចំពោះការអភិវឌ្ឍន៍ដ៏ខ្លាំងក្លាលើគ្រប់វិស័យក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

តំណាងដែលចូលរួមក្នុងពិធី
តំណាងដែលចូលរួមក្នុងពិធី

“ទំនាក់ទំនងនយោបាយរវាងវៀតណាម និងកម្ពុជា បន្តត្រូវបានពង្រឹង និងពង្រីកជាមួយនឹងដំណើរទស្សនកិច្ចទៅវិញទៅមកជាញឹកញាប់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ ការពារជាតិ និងសន្តិសុខ ទទួលបានលទ្ធផលសំខាន់ៗជាច្រើន។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២២ ត្រូវបានប៉ាន់ប្រមាណថា សម្រេចបានចំនួនជាង ១២ ពាន់លានដុល្លារអាមេរិក។ ជាមួយគ្នានេះ ប្រទេសយើងទាំងពីរបានរៀបចំ "ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ឆ្នាំ២០២២" ដោយជោគជ័យ ជាមួយនឹងសកម្មភាពដ៏សម្បូរបែប និងមានអត្ថន័យជាច្រើន ជាពិសេសគឺខួបលើកទី ៤៥ នៃដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់សម្តេចតេជោ ហ៊ុន សែន, ខួបលើកទី៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា ក៏ដូចជាការជួបប្រាស្រ័យមិត្តភាព និងសហប្រតិបត្តិការរវាងប្រជាជនវៀតណាម - កម្ពុជា លើកទី ៥ នៅខេត្ត Binh Phuoc និងខេត្ត Dak Nong”។ នេះបើយោងតាមប្រសាសន៍របស់លោកស្រី Nguyen Phuong Nga។

ប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាមបានសម្តែងនូវជំនឿជាក់ថា នាពេលខាងមុខ ក្នុងតួនាទីថ្មី លោកឯកអគ្គរាជទូត ចាយ ណាវុធ នឹងបន្តផ្តការគាំទ្រដ៏មានតម្លៃដល់វៀតណាម បន្តរួមចំណែកពង្រឹងការអភិវឌ្ឍថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងកម្ពុជា។

ចំណែកឯកអគ្គរដ្ឋទូត លោក ចាយ ណាវុធ បានសម្តែងនូវកិត្តិយសដែលបានទទួលមេដាយ “ដើម្បីសន្តិភាព និងមិត្តភាពបណ្តាប្រជាជាតិ” ដោយ VUFO ផ្តល់ជូន និងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ VUFO ក្នុងកិច្ចការបរទេសរវាងប្រជាជន និងប្រជាជន ជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងវៀតណាម៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ