Trending now

ក្រុមហ៊ុន CoCa Cola Cambodia ឧបត្ថម្ភភេសជ្ជៈ និងសំភារៈពេទ្យមួយចំនួនដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺ Covid19 តាមរយៈសមាគម TYDA

18:02 | 08/04/2020

ដើម្បីចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ក្រុមហ៊ុន CoCa Cola Cambodia ឧបត្ថម្ភភេសជ្ជៈ និងសំភារៈពេទ្យមួយចំនួនធំជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺ Covid19 ដែលការប្រគល់ ទទួលនេះមានការចូលរួមពីសំណាក់លោក W. Partick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រីពេជ្រ ចន្ទមុន្នីអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០។

ក្រុមហ៊ុន CoCa Cola Cambodia ឧបត្ថម្ភភេសជ្ជៈ និងសំភារៈពេទ្យមួយចំនួនដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺ Covid19 តាមរយៈសមាគម TYDA

នេះគឺជាសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លា ស្របពេលដែលយើងទាំងអស់គ្នាមានតម្រូវការ និងភាពចំបាច់នៃការចូលរួមពីសប្បុរសជនក្នុងបេសកកម្មបង្ការ និងទប់ស្កាត់ការរាតត្បាតមេរោគផ្លូវដង្ហើមថ្មី Covid19 នឹងលើកស្ទួយសុខមាលភាពប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ មានសប្បុរសជនមួយជាច្រើនបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺ Covid19 តាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។

ថ្នាក់ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) សូមថ្លែងអំណរគុណ និងស្វាគមន៍ជានិច្ចចំពោះសប្បុរសជនដែលមានទឹកចិត្ត និងបំណងចូលរួមសកម្មភាពមនុស្សធម៌ ក្នុងការប្រយុទ្ធប្រឆាំងជំងឺ Covid-19 តាមរយៈសមាគមTYDA៕

(ប្រភពព័ត៌មាន: freshnewsasia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស