អន្តរជាតិវាយតម្លៃជាវិជ្ជមានលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅកម្ពុជា

10:05 | 09/06/2022

គណៈប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជ​រដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជាក្នុងការធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់អ្នកបោះឆ្នោត សមាជិកគណបក្សនយោបាយ និងធនធានមនុស្សបំរើការបោះឆ្នោត។

កម្ពុជាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កម្ពុជាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥
សមាគមខ្មែរ-វៀតណាមនៅកម្ពុជា បោះឆ្នោតជ្រើសតាំងគណៈកម្មការប្រតិបត្តិអាណត្តិថ្មី សមាគមខ្មែរ-វៀតណាមនៅកម្ពុជា បោះឆ្នោតជ្រើសតាំងគណៈកម្មការប្រតិបត្តិអាណត្តិថ្មី

ទីភ្នាក់ងារសារព័ត៌មាន AKP បានដកស្រង់សម្តីលោក Shamsul Iskandar Bin Mohd Akin និងលោក Hussain Mohamed Latheef ដែលដឹកនាំគណៈប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិមកពីអង្គការតំណាង សភាអន្តរជាតិដើម្បីសន្តិភាព និងភាពអត់ឱន (IPTP) នៅព្រឹកថ្ងៃទី៦ ខែមិថុនា ដែល​បញ្ជាក់ថា មិនមានបញ្ហាមិនប្រក្រតីនោះទេក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃមុននោះនៅកម្ពុជា។

អន្តរជាតិវាយតម្លៃជាវិជ្ជមានលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅកម្ពុជា
ដង្ហែក្បួនឃោសនាបោះឆ្នោត​នៅតាមដងផ្លូវសំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញ(រូបថត៖vnanet.vn)

ក្នុងសេចក្តីថ្លែងការណ៍នៅសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៦ ខែមិថុនា នៅរាជធានីភ្នំពេញ គណៈប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិរបស់ IPTP បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (គ.ជ.ប) ក្នុងការធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់អ្នកបោះឆ្នោត សមាជិកគណបក្សនយោបាយ ធនធានមនុស្សបំរើការបោះឆ្នោត ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិទាំងមុន ក្នុង​អំឡុងពេល និងក្រោយការបោះឆ្នោត។ គ.ជ.ប បានតៀមយ៉ាងហ្មត់ចត់ និងរៀបចំល្អការបោះឆ្នោតនេះ។

គណៈប្រតិភូ IPTP រួមជាមួយនឹងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ តំណាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល បានតាមដានដំណើរការរាប់សន្លឹកឆ្នោត និងវាយតម្លៃថាដំណើរការនេះមានភាពទូលំទូលាយ និងមានតម្លាភាពនៅកម្រិតខ្ពស់។

គណៈប្រតិភូ IPTP បានអបអរសាទរប្រជាជនកម្ពុជា និងគ.ជ.ប ដែលបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ប្រកបដោយជោគជ័យ សេរីភាព យុត្តិធម៌ និងទំនុកចិត្ត។

នៅថ្ងៃបោះឆ្នោត ថ្ងៃទី ៥ ខែមិថុនា គណៈប្រតិភូ IPTP មានវត្តមាននៅការិយាល័យបោះឆ្នោតមួយចំនួនក្នុងរាជធានីភ្នំពេញ ហើយបានឃើញថាអ្នកបោះឆ្នោតបានទៅបោះឆ្នោតក្នុងបរិយាកាសសេរី និងបើក ចំហ។

គួរំលឹកថា ប្រធាន គ.ជ.ប លោក ប្រាជ្ញ ច័ន្ទ មានប្រសាសន៍ថា ប្រជាពលរដ្ឋចំនួន ៧៧.៩១% (ប្រមាណ ៧.១៧ លាននាក់) ក្នុងចំណោមពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណ ៩ លាន ២ សែននាក់ បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ចាប់ពីម៉ោង ៧ ព្រឹក ដល់ ៣ រសៀល ថ្ងៃទី ៥/៦៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ