ថៃពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម តាមរយៈគម្រោងតភ្ជាប់ជាច្រើន

09:00 | 19/03/2022 ហេង វុធ្ធី

យុគសម័យ - នាថ្ងៃទី ១៦ មិនា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃ Phan Chi Thanh បានចូលជួបសម្តែងការគួរសម និងធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ Saksayam Chidchob។ រដ្ឋមន្ត្រី Saksayam បាននិយាយថា ប្រទេសថៃនឹងពង្រឹងការតភ្ជាប់ជាមួយវៀតណាម និងសម្របសម្រួលកិច្ចសហប្រតិបត្តិការដឹកជញ្ជូនរវាងប្រទេសទាំងពីរ។

វៀតណាមលើកពាន AFF U23 លើកដំបូង ក្រោយយកឈ្នះថៃ ១-០ មុននេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ វៀតណាមលើកពាន AFF U23 លើកដំបូង ក្រោយយកឈ្នះថៃ ១-០ មុននេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ
វៀត​ណាម​នឹង​យកឈ្នះ​លើ​ការ​រាតត្បាត​យ៉ាង​ខ្លាំងក្លា​ វៀត​ណាម​នឹង​យកឈ្នះ​លើ​ការ​រាតត្បាត​យ៉ាង​ខ្លាំងក្លា​
ថៃពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម តាមរយៈគម្រោងតភ្ជាប់ជាច្រើន
ថៃពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម តាមរយៈគម្រោងតភ្ជាប់ជាច្រើន

នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Phan Chi Thanh បានសម្តែងក្តីរីករាយចំពោះការអភិវឌ្ឍន៍ដ៏ល្អនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ថៃ។ ថៃ​បន្ត​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​វៀតណាម​ក្នុង​អាស៊ាន និង​ជា​អ្នក​វិនិយោគ​ធំ​ទី​៨​នៅ​វៀតណាម។

លោកឯកអគ្គរដ្ឋទូតបានអះអាងថា ការបើកចំហពេញលេញរបស់វៀតណាមនឹងគាំទ្រយ៉ាងសកម្មការស្តារឡើងវិញនូវកិច្ចសហប្រតិបត្តិការដឹកជញ្ជូនរវាងប្រទេសទាំងពីរបន្ទាប់ពីការផ្អាករយៈពេល ២ ឆ្នាំដោយសារការរាតត្បាតកូវីដ-១៩ រួមចំណែកជួយដល់ការស្តារសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។ ការតភ្ជាប់ផ្លូវថ្នល់រវាងវៀតណាម ឡាវ និងថៃ នឹងរួមចំណែកលើកកម្ពស់ការតភ្ជាប់តំបន់ភូមិភាគឦសាននៃប្រទេសថៃ ខេត្តភាគកណ្តាលឡាវ ជាមួយវៀតណាមទៅកាន់ទីផ្សារធំៗ ដូចជាសហរដ្ឋអាមេរិក ចិន កូរ៉េ។ល។

លោកឯកអគ្គរដ្ឋទូតបានស្នើថា លោករដ្ឋមន្ត្រី Saksayam Chidchob បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសដឹកជញ្ជូនវៀតណាមដែលកំពុងប្រតិបត្តិការនៅប្រទេសថៃ រួមចំណែកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការអាកាសចរណ៍រវាងប្រទេសទាំងពីរ និងជំរុញការវិនិយោគពាណិជ្ជកម្ម ការធ្វើដំណើរទ្វេភាគី។

រដ្ឋមន្ត្រី Saksayam Chidchob បានអបអរសាទរវៀតណាមដែលបានចាត់វិធានការជាច្រើនដើម្បីគ្រប់គ្រងការរាតត្បាត ការអនុវត្តផែនទីបង្ហាញផ្លូវដើម្បីបើក និងស្តារសេដ្ឋកិច្ចឡើងវិញ ជាពិសេសថ្មីៗនេះបានសម្រេចចិត្តបើកជើងហោះហើរអន្តរជាតិឡើងវិញទៅកាន់ប្រទេសជាង ២០ រួមទាំងប្រទេសថៃផងដែរ។

លោករដ្ឋមន្ត្រី Saksayam បានឲ្យដឹងថា នាពេលថ្មីៗនេះ ប្រទេសថៃកំពុងអនុវត្តគម្រោងតភ្ជាប់ជាច្រើន ដូចជាស្ពាន ផ្លូវថ្នល់ និងផ្លូវហាយវេជាមួយមូលដ្ឋាននៃប្រទេសឡាវ ដោយហេតុនោះ រួមចំណែកក្នុងការលើកកម្ពស់ការតភ្ជាប់ជាមួយប្រទេសវៀតណាម ជំរុញ និងសម្រួលដល់សកម្មភាពភស្តុភាររវាងប្រទេសទាំងពីរ។ លើសពីនេះ នឹងជួយឧបត្ថម្ភ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មដឹកជញ្ជូនរបស់វៀតណាមនៅប្រទេសថៃ រួមចំណែកជំរុញថែមទៀតកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ៕

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ