Trending now

វៀតណាមលើកពាន AFF U23 លើកដំបូង ក្រោយយកឈ្នះថៃ ១-០ មុននេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ

10:32 | 28/02/2022 ហេង វុធ្ធី

ក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាម បានគ្រងជើងឯកពានរង្វាន់ AFF U23 Championship 2022 លើកដំបូង បន្ទាប់ពីយកឈ្នះក្រុមយុវជន U23 ថៃ ដោយលទ្ធផល ១-០ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នារាត្រីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ។

ត្រៀមរៀបចំយ៉ាងសកម្មសម្រាប់កម្មវិធីផ្លាស់ប្តូរមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា លើកដំបូង ត្រៀមរៀបចំយ៉ាងសកម្មសម្រាប់កម្មវិធីផ្លាស់ប្តូរមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា លើកដំបូង
ការប្រកួតបាល់ទាត់ U23 អាស៊ីអាគ្នេយ៍ឆ្នាំ ២០២២៖ ក្រុមជម្រើសបាល់ទាត់ U23 វៀតណាមមានគោលដៅខ្ពស់បំផុត ការប្រកួតបាល់ទាត់ U23 អាស៊ីអាគ្នេយ៍ឆ្នាំ ២០២២៖ ក្រុមជម្រើសបាល់ទាត់ U23 វៀតណាមមានគោលដៅខ្ពស់បំផុត
វៀតណាមលើកពាន AFF U23 លើកដំបូង ក្រោយយកឈ្នះថៃ ១-០ មុននេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ
វៀតណាមលើកពាន AFF U23 លើកដំបូង ក្រោយយកឈ្នះថៃ ១-០ មុននេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ

គ្រាប់បាល់ជ័យជម្នះក្រុមវៀតណាម ធ្វើសម្រេចដោយកីឡាករ Tran Bao Toan នៅនាទី៤៥ ហើយវគ្គទី២ ក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំង ពិសេសក្រុមដំរីសឹក U23 ថៃ តែមិនអាចបំប៉ោងសំណាញ់ទីវៀតណាមបានឡើយ មុនអាជ្ញាកណ្ដាលកម្ពុជា លោក ឃួន វីរៈ ផ្លុំកញ្ចែបញ្ចប់ការប្រកួតពេញម៉ោង ។

ជ័យជម្នះនេះ នាំឲ្យក្រុមយុវជន U23 វៀតណាម ក្លាយជាម្ចាស់ពានជើងឯកបាល់ទាត់យុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ២៣ឆ្នាំនេះលើកដំបូង បន្ទាប់ពីថៃ ធ្លាប់លើកពាន កាលពីឆ្នាំ២០០៥ និងឥណ្ឌូនេស៊ី គ្រងជើងឯក កាលពីឆ្នាំ២០១៩ ។ ប៉ុន្ដែឆ្នាំនេះឥណ្ឌូនេស៊ី បានដកខ្លួន ដោយសារមានបញ្ហារីករាលដាលជំងឺកូវីដ-១៩ ក្នុងក្រុមរបស់ខ្លួន ។

ដោយឡែកការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងទីម័រខាងកើត និងឡាវ ដែលគ្រោងប្រកួតកាលពីម៉ោង ៤ល្ងាចថ្ងៃសៅរ៍នេះ ត្រូវគណៈកម្មការសម្រេចលុបចោលការប្រកួត បន្ទាប់ពីមានការរីករាលដាលជំងឺកូវីដ-១៩ ក្នុងក្រុមយុវជនឡាវ ហើយគណៈកម្មការសម្រេចផ្ដល់ចំណាត់ថ្នាក់លេខ៣ ឲ្យក្រុម U23 ទីម័រខាងកើត ដោយស្វ័យប្រវត្តិតែម្ដង ៕

ហេង វុធ្ធី

Freshnews/Thmeythmey

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ