ពិធីបើកមហោស្រពសិល្បៈប្រជាប្រិយរបស់ជនជាតិភាគតិច នៅតំបន់ Truong Son – Tay Nguyen បើកទូលាយ

13:00 | 20/03/2022 ឌីណា

យុគសម័យ - ដោយប្រធានបទ “Truong Son Tay Nguyen - សាមគ្គីភាព អត្តសញ្ញាណ និងការអភិវឌ្ឍន៍” នាយប់ថ្ងៃទី ១៦ មិនា នៅទីលានមជ្ឈមណ្ឌលស្រុក Kon Plong ខេត្ត Kon Tum បានប្រព្រឹត្តទៅពិធីបើកមហោស្រពសិល្បៈ វប្បធម៌ប្រជាប្រិយបណ្តាជនជាតិនៅតំបន់ Truong Son - Son Tay Nguyen បើកទូលាយលើកទី ៣ ក្នុងឆ្នាំ២០២២។

ជំរុញទំនាក់ទំនងបរទេសនៃខេត្តចំនួនបីនៅតំបន់ខ្ពង់រាប តីង្វៀន (Tay Nguyen) ជាមួយដៃគូអន្តរជាតិ ជំរុញទំនាក់ទំនងបរទេសនៃខេត្តចំនួនបីនៅតំបន់ខ្ពង់រាប តីង្វៀន (Tay Nguyen) ជាមួយដៃគូអន្តរជាតិ
ពិធីសែនព្រេនលើកតម្កើងស្រូវរបស់ប្រជាជនតំបន់ខ្ពង់រាប Tay Nguyen ពិធីសែនព្រេនលើកតម្កើងស្រូវរបស់ប្រជាជនតំបន់ខ្ពង់រាប Tay Nguyen
ពិធីបើកមហោស្រពសិល្បៈប្រជាប្រិយរបស់ជនជាតិភាគតិច នៅតំបន់ Truong Son – Tay Nguyen បើកទូលាយ

សិប្បករ សិល្បការិនី សម្តែងក្នុងពិធីបើក​មហោស្រពនេះ។

នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាព ដើម្បីអបអរសាទរខួបលើកទី ៤៧ នៃទិវារំដោះខេត្ត Kon Tum (ថ្ងៃទី ១៦ មីនា ឆ្នាំ១៩៧៥ - ថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២២) និងខែមីនាជាប្រវត្តិសាស្ត្រនៃបណ្តាខេត្តក្នុង​តំបន់ Tay Nguyen។ សកម្មភាពនេះរៀបចំដោយនាយកដ្ឋានវប្បធម៌មូលដ្ឋាន ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Kon Tum ។

អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោកស្រី Trinh Thi Thuy បានបើកដំណើរការ និងរួមជាមួយគណៈប្រតិភូបានចុចប៊ូតុងចាប់ផ្តើមអនុវត្តការងារឆ្នាំ ២០២២ នៃវិស័យវប្បធម៌ កីឡា និងទេសចរណ៍ ក្រោមប្រធានបទ៖ “កសាងបរិយាកាសវប្បធម៌ និងការងារចាត់តាំងកម្មាភិបាល”។

ពិធិនេះបានប្រព្រឹត្តទៅក្នុងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ ខែមីនា មហោស្រពសិល្បៈសំដែងប្រជាប្រិយលើកទី ៣ របស់បណ្តាជនជាតិ​រស់នៅ ក្នុងតំបន់ Truong Son - Tay Nguyen ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅ ក្នុងនោះមាន៖ ការសម្តែងរឿងនិទាន និងល្បែងក្នុងសកម្មភាពវប្បធម៌ សាសនា ពិធីបុណ្យនានា ការច្រៀបបទចម្រៀង​ប្រជាប្រិយ របាំ​ប្រជាប្រិយ ការ​បង្ហាញ​សំលៀកបំពាក់​ជាតិ ឧបករណ៍​ភ្លេង​ប្រពៃណី​បណ្តាជនជាតិ​ ​គង់ ឃ្មោះ Tay Nguyen និង​សកម្មភាព​កីឡា ​វប្បធម៌​ធ្វើ​ម្ហូប៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត

ការនាំយកវិស័យម្ហូបអាហារក្លាយទៅជាកម្លាំងចលករលើកកម្ពស់ម៉ាកយីហោទេសចរណ៍វៀតណាម
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិស័យទេសចរណ៍សម្រេចបានជិត ៥០% នៃគោលដៅទទួលភ្ញៀវអន្តរជាតិនៅក្នុងឆ្នាំ ២០២៦
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ