Trending now

ជំរុញទំនាក់ទំនងបរទេសនៃខេត្តចំនួនបីនៅតំបន់ខ្ពង់រាប តីង្វៀន (Tay Nguyen) ជាមួយដៃគូអន្តរជាតិ

07:07 | 03/12/2021 យោងតាមវិឡូសំលេងវៀតណាម

ក្នុងអំឡុងថ្ងៃទី៣០ វិច្ឆិកា និងថ្ងៃទី១ ធ្នូ ក្រុមការងារនៃក្រសួងការបរទេសវៀត ណាមដឹកនាំដោយលោកអនុរដ្ឋមន្រ្តី Nguyen Minh Vu ប្រធានគណៈកម្មាធិការ ព្រំដែនជាតិ បានចុះត្រួតពិនិត្យការងារគ្រប់គ្រងព្រំដែននៅខេត្ត Dak Lak។

លោក ពូទីន ផ្តល់គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព» ជូនសម្តេចតេជោ ហ៊ុន សែន លោក ពូទីន ផ្តល់គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព» ជូនសម្តេចតេជោ ហ៊ុន សែន
Khmertimes​ ៖ ទំនាក់​ទំនងជា​មិត្តភាព កម្ពុជា​-​វៀតណាម និង​វ​ឌ្ឍ​ភាព​ Khmertimes​ ៖ ទំនាក់​ទំនងជា​មិត្តភាព កម្ពុជា​-​វៀតណាម និង​វ​ឌ្ឍ​ភាព​
ក្រុមការងារត្រួតពិនិត្យការគ្រប់គ្រងព្រំដែននៅបង្គោលព្រំដែនលេខ៤៣។ (រូបថត៖ dangcongsan)
ក្រុមការងារត្រួតពិនិត្យការគ្រប់គ្រងព្រំដែននៅបង្គោលព្រំដែនលេខ៤៣។ (រូបថត៖ dangcongsan)

ការ​ចូល​រួម​ក្នុង​គណៈ​ប្រតិភូ​មាន​តំណាង​អង្គភាព​ពាក់​ព័ន្ធ​ក្រោម​ទីស្នាក់ការ​រដ្ឋាភិបាល; ក្រសួងការពារជាតិ; ក្រសួងនគរបាល; ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ; ក្រសួងធនធានធម្មជាតិ និងបរិស្ថាន។

កងទ័ពការពារព្រំដែនខេត្ត Dak Lak ត្រូវបានប្រគល់ភារកិច្ច គ្រប់គ្រង ការពារ ខ្សែព្រំដែនប្រវែងជាង៧៣គីឡូម៉ែត្រ ជាប់ជាមួយខេត្តមណ្ឌលគីរី (ព្រះរាជាណាចក្រ កម្ពុជា)។

លោកអនុរដ្ឋមន្រ្តី Nguyen Minh Vu ប្រធានគណៈកម្មាធិការ ព្រំដែនជាតិ បានចុះត្រួតពិនិត្យការងារគ្រប់គ្រងព្រំដែននៅខេត្ត Dak Lak។
លោកអនុរដ្ឋមន្រ្តី Nguyen Minh Vu ប្រធានគណៈកម្មាធិការ ព្រំដែនជាតិ បានចុះត្រួតពិនិត្យការងារគ្រប់គ្រងព្រំដែននៅខេត្ត Dak Lak។ (រូបថត៖ dangcongsan)

ថ្លែងនៅក្នុងជំនួបធ្វើការជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak អនុរដ្ឋមន្រ្តីការបរទេសលោក Nguyen Minh Vu បានស្នើឲ្យកម្លាំងទ័ពការពារ ព្រំដែនខេត្ត Dak Lak បន្តអនុវត្តន៍ការងារគ្រប់គ្រង ការពារព្រំដែនប្រកបដោយប្រសិទ្ធ ភាព; ពិភាក្សា ឯកភាពជាមួយស្ថាប័នមានសមត្ថកិច្ចនៃខេត្តមណ្ឌលគីរី កម្ពុជា ដើម្បី ចាប់ផ្ដើមវិនិយោគ កសាងហេដ្ឋារចនាសម្ព័ន្ធ និងអនុវត្តន៍ជំហានចាំបាច់ផ្សេងៗទៀត តាមបទបញ្ញត្តិ សំដៅបើកដំណើរការច្រកទ្វារព្រំដែន Dak Rue (វៀតណាម) - ជីមៀត (កម្ពុជា) ក្នុងពេលឆាប់ៗ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី