Trending now

កិច្ចការបរទេសនៃមូលដ្ឋានកាន់តែអះអាងនូវតួនាទីជួរមុខនៃសមាហរណកម្ម

08:30 | 13/06/2026 ឌឹកអាញ់

យុគសម័យ - នារសៀលថ្ងៃទី ១០ មិថុនា នៅទីក្រុងហូជីមិញ ក្រសួងការបរទេសបានរៀបចំសន្និបាតថ្នាក់ដឹកនាំបណ្តាស្ថាប័នកិច្ចការបរទេសមូលដ្ឋានឆ្នាំ ២០២៦ សំដៅបូកសរុបការងារកិច្ចការបរទេសនៅតាមមូលដ្ឋាន ទន្ទឹមនឹងនោះ ផ្លាស់ប្តូរមតិអំពីទិសដៅ និងដំណោះស្រាយលើកកម្ពស់ប្រសិទ្ធភាពសកម្មភាពកិច្ចការបរទេសនៅក្នុងដំណាក់កាលថ្មី។

ការបំភ្លឺស្ថានភាពជាក់ស្តែងនៃការចាត់តាំង និងសកម្មភាពកិច្ចការបរទេសប្រជាជនរបស់វៀតណាម បទប្បញ្ញត្តិថ្មីស្តីពីការគ្រប់គ្រងសកម្មភាពព័ត៌មានកិច្ចការបរទេស

សន្និបាតនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការបរទេស តំណាងបណ្តាស្ថាប័នកិច្ចការបរទេសមូលដ្ឋាននៅទូទាំងប្រទេស រួមជាមួយបណ្តាអង្គភាពពាក់ព័ន្ធជាច្រើនរូប។

ថ្លែងមតិបើកសន្និបាត អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Ngo Le Van បានវាយតម្លៃថា ការងារកិច្ចការបរទេសនៅតាមមូលដ្ឋាននាពេលកន្លងមក សម្រេចបាននូវលទ្ធផលវិជ្ជមានជាច្រើន ដោយបានរួមចំណែកយ៉ាងសំខាន់ចូលទៅក្នុងដំណើរការសមាហរណកម្មអន្តរជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់ប្រទេសជាតិ។

បើតាមលោកអនុរដ្ឋមន្ត្រី បណ្តាញទំនាក់ទំនងសហប្រតិបត្តិការអន្តរជាតិរបស់បណ្តាមូលដ្ឋានត្រូវបានពង្រីកជាលំដាប់ ជាមួយនឹងកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងកម្មវិធីចងសម្ព័ន្ធមេត្រីភាពជាច្រើនដែលឈានចូលទៅរកភាពជាក់ស្តែង។ មូលដ្ឋានជាច្រើនបានម្ចាស់ការផ្សារភ្ជាប់សកម្មភាពកិច្ចការបរទេសទៅនឹងបណ្តាគោលដៅអភិវឌ្ឍន៍ ដោយបានបំប្លែងទំនាក់ទំនងសហប្រតិបត្តិការទាំងនោះទៅជាប្រភពធនធានជាក់ស្តែងជាជំហានៗ ដូចជា គម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) កំណើននៃការនាំចេញ ការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាបណ្តាកម្មវិធីសហប្រតិបត្តិការស្តីពីពលកម្ម និងការបណ្តុះបណ្តាលប្រភពធនធានមនុស្ស។

កិច្ចការបរទេសនៃមូលដ្ឋានកាន់តែអះអាងនូវតួនាទីជួរមុខនៃសមាហរណកម្ម
អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Ngo Le Van អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតថ្នាក់ដឹកនាំបណ្តាស្ថាប័នកិច្ចការបរទេសមូលដ្ឋានឆ្នាំ ២០២៦។

ទន្ទឹមនឹងនោះ ការងារការទូតវប្បធម៌ ការផ្សព្វផ្សាយរូបភាពរបស់មូលដ្ឋានទៅកាន់ពិភពលោក និងការកៀរគរបណ្តាអង្គការអន្តរជាតិ ដែលក្នុងនោះមានអង្គការ UNESCO ក្នុងការចុះបញ្ជីបណ្តាបេតិកភណ្ឌវប្បធម៌ ក៏ត្រូវបានដាក់ឱ្យអនុវត្តកាន់តែមានរបៀបរៀបរយ និងប្រកបដោយវិជ្ជាជីវៈខ្ពស់ជាលំដាប់។

ដោយសង្កត់ធ្ងន់លើតួនាទីកាន់តែសំខាន់របស់មូលដ្ឋាននៅក្នុងដំណើរការសមាហរណកម្មអន្តរជាតិ អនុរដ្ឋមន្ត្រី លោក Ngo Le Van បានយល់ឃើញថា ការអនុវត្តជាក់ស្តែងបានបង្ហាញឱ្យឃើញថា បណ្តាមូលដ្ឋានផ្ទាល់គឺជាកន្លែងទទួលយកដោយផ្ទាល់នូវលំហូរទុន បច្ចេកវិទ្យា និងចំណេះដឹងពីពិភពលោក ហើយទន្ទឹមនឹងនោះ ក៏ជាកន្លែងដែលរូបភាពជាតិត្រូវបានគេទទួលដឹងប្រកបដោយភាពរស់រវើក និងជាក់ស្តែងបំផុត។ លោកអនុរដ្ឋមន្ត្រីបានអះអាងថា៖ «មូលដ្ឋានមិនមែនជាសមរភូមិក្រោយទៀតឡើយ ប៉ុន្តែកំពុងតែក្លាយជាជួរមុខនៃសមាហរណកម្ម»។

នៅក្នុងសន្និបាត អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងហូជីមិញ លោក Bui Minh Thanh បានកត់សម្គាល់ថា បរិបទអន្តរជាតិ និងតំបន់កំពុងមានការប្រែប្រួលជាច្រើន ដែលបាននិងកំពុងដាក់ចេញនូវតម្រូវការឱ្យបណ្តាមូលដ្ឋានចាំបាច់ត្រូវតែបន្តពង្រីកយ៉ាងខ្លាំងក្លានូវតួនាទីកិច្ចការបរទេស ក្នុងការកៀរគរប្រភពធនធានអន្តរជាតិ ពង្រីកលំហអភិវឌ្ឍន៍ និងរួមចំណែកដ៏ជាក់ស្តែងចូលទៅក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។

កិច្ចការបរទេសនៃមូលដ្ឋានកាន់តែអះអាងនូវតួនាទីជួរមុខនៃសមាហរណកម្ម
បណ្តាតំណាងចូលរួមសន្និបាត។

ថ្នាក់ដឹកនាំទីក្រុងហូជីមិញបានឱ្យដឹងថា ទីក្រុងតែងតែចាត់ទុកកិច្ចការបរទេសជាកម្លាំងចលករដ៏សំខាន់មួយក្នុងការជំរុញកំណើន ព្រមទាំងមានបំណងចង់បន្តទទួលបានការជួយជ្រោមជ្រែងពីសំណាក់ក្រសួងការបរទេស ក៏ដូចជាបង្កើនការផ្លាស់ប្តូរបទពិសោធន៍ជាមួយបណ្តាមូលដ្ឋានផ្សេងៗ សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការងារកិច្ចការបរទេសនានានៅក្នុងពេលខាងមុខ។

នៅក្នុងក្របខ័ណ្ឌនៃសន្និបាត បណ្តាតំណាងបានស្តាប់របាយការណ៍បូកសរុបការងារកិច្ចការបរទេសមូលដ្ឋានឆ្នាំ ២០២៥ និងរបាយការណ៍ស្តីពីការដាក់ឱ្យអនុវត្តការទូតបម្រើការអភិវឌ្ឍនៅក្នុងសភាពការណ៍ថ្មី ទន្ទឹមនឹងនោះ បានចែករំលែកនូវបទពិសោធន៍ជាក់ស្តែង បណ្តាការលំបាក ភាពរាំងស្ទះ និងបានសំណូមពរនូវដំណោះស្រាយជាច្រើន សំដៅលើកកម្ពស់ប្រសិទ្ធភាពសកម្មភាពកិច្ចការបរទេសនៅតាមមូលដ្ឋាន។

មតិយោបល់ពិភាក្សាទាំងឡាយបានផ្តោតទៅលើការបង្កើនយន្តការសម្របសម្រួលរវាងក្រសួងការបរទេសជាមួយបណ្តាមូលដ្ឋាន រវាងស្ថាប័នកិច្ចការបរទេសជាមួយបណ្តាមន្ទីរ វិស័យ និងសហគមន៍សហគ្រាស ដើម្បីធានាឱ្យបាននូវដំណើរការប្រព្រឹត្តទៅប្រកបដោយភាពរលូននៅក្នុងគំរូចាត់តាំងថ្មី ដែលតាមរយៈករណីនេះ ជួយឱ្យបណ្តាមូលដ្ឋានម្ចាស់ការស្វែងរកឱកាសសហប្រតិបត្តិការ និងតភ្ជាប់ប្រភពធនធានអន្តរជាតិ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។

រាល់ខ្លឹមសារផ្លាស់ប្តូរមតិ និងអនុសាសន៍នានានៅក្នុងសន្និបាត ត្រូវបានវាយតម្លៃថាជាប្រភពព័ត៌មានជាក់ស្តែងដ៏សំខាន់ពីថ្នាក់មូលដ្ឋាន ដែលរួមចំណែកកសាងកម្មវិធីរបៀបវារៈសម្រាប់ «សន្និបាតកិច្ចការបរទេសទូទាំងប្រទេសលើកទី ២២» ដែលគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងខែសីហាខាងមុខនេះ៕

មាត្រា ទី២៖ កិច្ចការបរទេសរបស់ប្រជាជន៖ គោលនយោបាយមើលឃើញឆ្ងាយ មាត្រា ទី២៖ កិច្ចការបរទេសរបស់ប្រជាជន៖ គោលនយោបាយមើលឃើញឆ្ងាយ

យុគសម័យ - តាំង​ពី​បង្កើត​ប្រទេស​មក គ្រប់​ជំហាន​របស់​ជន​ជាតិ​វៀត​ណាម​តែង​តែ​អម​ដំណើរ​ដោយ​មិត្ត​អន្តរជាតិ។ ថ្ងៃនេះ​បាន​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​ហើយ​ដើម្បី​ជួបជុំ​គ្នា​ធ្វើបុណ្យ​។ ចូរយើងរំលឹកអនុស្សាវរីយ៍ ហើយទន្ទឹងរង់ចាំអនាគតដ៏ស្រស់ស្អាត និងមនុស្សធម៌។

គំនិតមួយចំនួនអំពីការអនុវត្តគំនិតរបស់ហូជីមិញលើកិច្ចការបរទេសរបស់ប្រជាជនវៀតណាមក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក គំនិតមួយចំនួនអំពីការអនុវត្តគំនិតរបស់ហូជីមិញលើកិច្ចការបរទេសរបស់ប្រជាជនវៀតណាមក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក

យុគសម័យ - ទំនាក់ទំនងការទូតរបស់ប្រជាជនវៀតណាមត្រូវបានបង្កើតឡើង និងអភិវឌ្ឍន៍ដោយឈរលើមូលដ្ឋាននៃគំនិតរបស់ហូជីមិញ ក្នុងការរួមផ្សំកម្លាំងរបស់ប្រទេសជាតិ និងសម័យកាល បង្កើតមិត្តកាន់តែច្រើន សត្រូវតិច សាមគ្គីភាព សាមគ្គីភាពដ៏អស្ចារ្យ យកប្រជាជនជាឫសគល់ រួមផ្សំកម្លាំងរួមនៃទំនាក់ទំនងការទូតបក្ស ការទូតរដ្ឋ និងការទូតរបស់ប្រជាជន... បានអភិវឌ្ឍជាបន្តបន្ទាប់ និងមានភាពចាស់ទុំ រួមចំណែកសក្តិសមក្នុងប្រវត្តិសាស្ត្រដ៏រុងរឿងនៃការទូតវៀតណាមសម័យទំនើបក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក ហើយកំពុងប្រឈមមុខនឹងឱកាសរៀបចំឡើងវិញដើម្បីឱ្យសក្តិសមទៅនឹងតម្រូវការរបស់ប្រទេសក្នុងយុគសម័យនៃការរីកចម្រើនរបស់ប្រទេសជាតិ។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ឧបនាយករដ្ឋមន្ត្រី Pham Thi Thanh Tra បានបំផុសចលនាដំណាក់កាលគំហុកប្រមូលយក ADN បើកបន្ថែមឱកាសកំណត់អត្តសញ្ញាណយុទ្ធជនពលី
ប្រតិភូជិត ២០០ រូប ត្រូវបានធ្វើបច្ចុប្បន្នភាពគោលនយោបាយកិច្ចការបរទេស និងការងារការទូតប្រជាជន
ហេដ្ឋារចនាសម្ព័ន្ធថាមពល - មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ
ទីលានលេងកីឡារឹតបន្តឹងចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅរុស្ស៊ី
អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត ឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតងរបស់វៀតណាមឱ្យបានឆាប់រហ័ស