Trending now

បទប្បញ្ញត្តិថ្មីស្តីពីការគ្រប់គ្រងសកម្មភាពព័ត៌មានកិច្ចការបរទេស

08:34 | 15/05/2026 ឌឹកអាញ់

យុគសម័យ - រដ្ឋាភិបាលទើបតែបានចេញផ្សាយអនុក្រឹត្យលេខ 148/2026/NĐ-CP ស្តីពីការកែសម្រួល និងបំពេញបន្ថែមមាត្រាមួយចំនួននៃអនុក្រឹត្យលេខ 72/2015/NĐ-CP ចុះថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០១៥ របស់រដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសកម្មភាពព័ត៌មានកិច្ចការបរទេស។

សំណើបង្កើតយន្តការបញ្ចេញអស់សក្តានុពលនៃធនធានអាណិកជន និងលើកកម្ពស់ប្រសិទ្ធភាពកិច្ចការបរទេសប្រជាជន នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Le Minh Hung ទទួលជួបជញ្ជូនរដ្ឋមន្ត្រីការបរទេសអេស្តូនី

បទប្បញ្ញត្តិថ្មីស្តីពីការគ្រប់គ្រងសកម្មភាពព័ត៌មានកិច្ចការបរទេស
បទប្បញ្ញត្តិថ្មីស្តីពីការគ្រប់គ្រងសកម្មភាពព័ត៌មានកិច្ចការបរទេស

បំពេញបន្ថែមគោលការណ៍សកម្មភាពព័ត៌មានកិច្ចការបរទេសលើលំហអាកាសឌីជីថល

អនុក្រឹត្យលេខ 148/2026/NĐ-CP បំពេញបន្ថែមចំណុចទី ៥ និងទី ៦ នៃមាត្រា ៣ ស្តីពីគោលការណ៍សកម្មភាពព័ត៌មានកិច្ចការបរទេស ដូចខាងក្រោម៖

«៥. នៅពេលអនុវត្តសកម្មភាពព័ត៌មានកិច្ចការបរទេសលើលំហអាកាសឌីជីថល បណ្តាញសង្គម និងបណ្តាប្រព័ន្ធផ្សព្វផ្សាយអនឡាញ ត្រូវធានាការអនុវត្តតាមគោលការណ៍រក្សាការសម្ងាត់ព័ត៌មាន ការបញ្ជាក់ភាពត្រឹមត្រូវនៃប្រភពព័ត៌មាន ការត្រួតពិនិត្យខ្លឹមសារតាមបទប្បញ្ញត្តិនៃច្បាប់ ធានាសុវត្ថិភាពព័ត៌មាន សន្តិសុខសាយប័រ និងទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិតអំពីវៀតណាម អនុវត្តតាមបទប្បញ្ញត្តិច្បាប់ស្តីពីការគ្រប់គ្រង ការផ្តល់ និងការប្រើប្រាស់សេវាអ៊ីនធឺណិត និងព័ត៌មានតាមបណ្តាញ បទប្បញ្ញត្តិច្បាប់ស្តីពីការផ្តល់ព័ត៌មាន និងសេវាសាធារណៈអនឡាញរបស់ស្ថាប័នគ្រប់គ្រងរដ្ឋលើបរិស្ថានបណ្តាញ។

៦. សកម្មភាពព័ត៌មានកិច្ចការបរទេសត្រូវបានអនុវត្តដោយធានានូវការសម្របសម្រួលរវាងស្ថាប័នរដ្ឋមានសមត្ថកិច្ច ជាមួយគណៈកម្មាធិការដឹកនាំមជ្ឈិមស្តីពីការងារព័ត៌មានកិច្ចការបរទេស គណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម ក្នុងការងារតម្រង់ទិសប្រព័ន្ធផ្សព្វផ្សាយ គណៈកម្មាធិការដឹកនាំ ៣៥ មជ្ឈិម ក្នុងការងារតស៊ូ បដិសេធព័ត៌មានដែលខ្វះភាពត្រឹមត្រូវ និងមិនពិតអំពីវៀតណាម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងបណ្តាសមាគមមហាជនដែលបក្ស និងរដ្ឋប្រគល់ភារកិច្ច ក្នុងការចលនា និងកៀងគរប្រភពធនធានចូលរួមសកម្មភាពព័ត៌មានកិច្ចការបរទេស តាមមុខងារ និងភារកិច្ចដែលបានប្រគល់ជូន។»

បំពេញបន្ថែមបទប្បញ្ញត្តិស្តីពីការផ្តល់ព័ត៌មានផ្លូវការអំពីវៀតណាម

ទន្ទឹមនឹងនោះ អនុក្រឹត្យលេខ 148/2026/NĐ-CP កែសម្រួល និងបំពេញបន្ថែមចំណុចខ, ង និង ច នៃកថាខណ្ឌ ៣ មាត្រា ៧ ស្តីពីការផ្តល់ព័ត៌មានផ្លូវការអំពីវៀតណាម ក្នុងទិសដៅពង្រីកវិសាលភាព បំពេញបន្ថែមលក្ខខណ្ឌគ្រប់គ្រងលើលំហអាកាសឌីជីថល និងបញ្ជាក់ច្បាស់នូវកម្មវត្ថុអនុវត្ត និងបណ្តាញបញ្ជូនព័ត៌មាន។ ជាក់ស្តែង៖

«ខ) សេចក្តីថ្លែងការណ៍ផ្លូវការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ សេចក្តីថ្លែងការណ៍ផ្លូវការរបស់បណ្តាស្ថាប័នគ្រប់គ្រងរដ្ឋ។

ង) កម្មវិធី និងផលិតផលសារព័ត៌មានលើមធ្យោបាយព័ត៌មានមហាជន បណ្តាញខ្លឹមសារផ្លូវការ និងកម្មវិធី (apps) ផ្លូវការលើលំហអាកាសឌីជីថលរបស់បណ្តាស្ថាប័នសារព័ត៌មានបង្គោល (ទីភ្នាក់ងារសារព័ត៌មានវៀតណាម វិទ្យុទូរទស្សន៍វៀតណាម វិទ្យុសំឡេងវៀតណាម) ដោយអនុវត្តតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសន្តិសុខសាយប័រ និងសុវត្ថិភាពព័ត៌មានបណ្តាញ។

ច) ការចុះផ្សាយលើគេហទំព័រព័ត៌មានអេឡិចត្រូនិចរបស់រដ្ឋាភិបាល ទំព័រព័ត៌មានកិច្ចការបរទេសអេឡិចត្រូនិចរបស់គណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម ទំព័រព័ត៌មានអេឡិចត្រូនិចកិច្ចការបរទេស គេហទំព័រព័ត៌មានអេឡិចត្រូនិច និងបណ្តាញខ្លឹមសារផ្លូវការលើលំហអាកាសឌីជីថលរបស់បណ្តាក្រសួង ស្ថាប័នស្មើក្រសួង និងគណៈកម្មាធិការប្រជាជនថ្នាក់ខេត្ត ដោយអនុវត្តតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសន្តិសុខសាយប័រ និងសុវត្ថិភាពព័ត៌មានបណ្តាញ។»

ក្រៅពីនេះ អនុក្រឹត្យក៏បានកែសម្រួលចំណុច គ និងបំពេញបន្ថែមចំណុច ឆ នៃកថាខណ្ឌ ៣ មាត្រា ៨ ស្តីពីការផ្តល់ព័ត៌មានផ្សព្វផ្សាយរូបភាពវៀតណាម ក្នុងទិសដៅកំណត់ថា ព័ត៌មានដែលចុះផ្សាយលើលំហអាកាសឌីជីថល ត្រូវតែអនុវត្តតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសន្តិសុខសាយប័រ និងសុវត្ថិភាពព័ត៌មានបណ្តាញ។

ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ដឹកនាំណែនាំការកសាង និងដំណើរការប្រព័ន្ធទិន្នន័យព័ត៌មានកិច្ចការបរទេស

អនុក្រឹត្យលេខ 148/2026/NĐ-CP កែសម្រួល និងបំពេញបន្ថែមចំណុច ២ នៃមាត្រា ៩ ស្តីពីវិធីសាស្ត្រផ្តល់ព័ត៌មានអំពីសភាពការណ៍ពិភពលោកចូលមកវៀតណាម។ តាមនោះ ព័ត៌មានអំពីសភាពការណ៍ពិភពលោកចូលមកវៀតណាម គឺធ្វើឡើងដោយក្រសួងការបរទេស បណ្តាក្រសួង ស្ថាប័នស្មើក្រសួង ស្ថាប័នតំណាងវៀតណាមនៅបរទេស បណ្តាស្ថាប័នអង្គការផ្សេងៗរបស់វៀតណាមនៅបរទេស និងស្ថាប័នសារព័ត៌មានបង្គោល (ទីភ្នាក់ងារសារព័ត៌មានវៀតណាម វិទ្យុទូរទស្សន៍វៀតណាម វិទ្យុសំឡេងវៀតណាម) ស្របតាមមុខងារ ភារកិច្ច និងសិទ្ធិអំណាចតាមបទប្បញ្ញត្តិនៃច្បាប់ ដើម្បីប្រមូលផ្ដុំ ចងក្រង និងផ្តល់ជូនស្ថាប័នមានសមត្ថកិច្ច សារព័ត៌មាន និងប្រជាជនវៀតណាម។

ប្រភពព័ត៌មានដែលត្រូវបានប្រើប្រាស់រួមមាន៖ ព័ត៌មានពីប្រភពចំហ និងផ្លូវការរបស់បរទេស ព័ត៌មានពីប្រភពទិន្នន័យស្របច្បាប់ក្នុង និងក្រៅប្រទេស និងព័ត៌មានដែលបានចែករំលែក ផ្លាស់ប្តូរតាមរយៈយន្តការសម្របសម្រួលរវាងស្ថាប័នមានសមត្ថកិច្ចតាមបទប្បញ្ញត្តិនៃច្បាប់។

ជាមួយគ្នានេះ អនុក្រឹត្យក៏បានបំពេញបន្ថែមទម្រង់នៃការផ្តល់ព័ត៌មាន «តាមរយៈសកម្មភាពរបាយការណ៍ ឬការផ្តល់ព័ត៌មានតាមតម្រូវការរបស់ស្ថាប័នមានសមត្ថកិច្ច» នៅចំណុច ង កថាខណ្ឌ ៣ នៃមាត្រានេះ។

ក្រៅពីនេះ អនុក្រឹត្យបានបំពេញបន្ថែមចំណុច ៥ មាត្រា ១២ ស្តីពីមូលដ្ឋានទិន្នន័យព័ត៌មានកិច្ចការបរទេស។ តាមនោះ ប្រគល់ភារកិច្ចឱ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ដឹកនាំណែនាំការកសាង និងដំណើរការប្រព័ន្ធទិន្នន័យព័ត៌មានកិច្ចការបរទេសរបស់បណ្តាក្រសួង ស្ថាប័នស្មើក្រសួង គណៈកម្មាធិការប្រជាជនថ្នាក់ខេត្ត និងបណ្តាស្ថាប័នសារព័ត៌មានវៀតណាម កសាងយន្តការសម្របសម្រួល និងផ្តល់ព័ត៌មានបម្រើដល់មូលដ្ឋានទិន្នន័យព័ត៌មានកិច្ចការបរទេស។

អនុក្រឹត្យនេះ មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៦ តទៅ។

តាមក្រសួងមហាផ្ទៃ ការកែសម្រួល និងបំពេញបន្ថែមបណ្តាបទប្បញ្ញត្តិនៃអនុក្រឹត្យលេខ ៧២/២០១៥/NĐ-CP គឺក្នុងគោលបំណងលើកកម្ពស់ស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋលើការងារព័ត៌មានកិច្ចការបរទេស ឱ្យស្របតាមសភាពការណ៍ថ្មី និងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ ក្នុងទិសដៅផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាង ការគ្រប់គ្រង - ការសម្របសម្រួល - ការចាត់ចែង ព្រមទាំងការធ្វើបរិវត្តកម្មឌីជីថល - ការវាស់វែង - ការកែតម្រូវរាល់ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិតអំពីវៀតណាម ដែលជួយឱ្យព័ត៌មានកិច្ចការបរទេសមានភាពម្ចាស់ការ ស៊ីសង្វាក់គ្នា នវានុវត្តន៍ និងមានប្រសិទ្ធភាពជាងមុន។

ទន្ទឹមនឹងនោះ គឺដើម្បីបង្កើនភាពសុក្រឹតនៃយន្តការ គោលនយោបាយច្បាប់ស្តីពីព័ត៌មានកិច្ចការបរទេស ធានានូវភាពស៊ីសង្វាក់គ្នា និងឯកភាពជាមួយប្រព័ន្ធច្បាប់បច្ចុប្បន្ន។ បង្កើតច្រករបៀងគតិយុត្តិយ៉ាងច្បាស់លាស់ ដើម្បីឱ្យបណ្តាស្ថាប័ន អង្គការ និងបុគ្គល អនុវត្តសកម្មភាពព័ត៌មានកិច្ចការបរទេសតាមបែបផែនត្រឹមត្រូវ និងឯកភាពគ្នា។

ផ្លាស់ប្តូរថ្មីវិធីសាស្ត្រព័ត៌មានកិច្ចការបរទេស បង្កើនការអនុវត្តបច្ចេកវិទ្យាឌីជីថល និងបណ្តាញសង្គម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្សព្វផ្សាយ និងការលើកតម្កើងរូបភាពជាតិ...

លោក Nguyen Manh Cuong អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ជូនពរឆ្នាំថ្មី Bun Pimay របស់ឡាវ និង​ចូលឆ្នាំថ្មីរបស់កម្ពុជា លោក Nguyen Manh Cuong អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ជូនពរឆ្នាំថ្មី Bun Pimay របស់ឡាវ និង​ចូលឆ្នាំថ្មីរបស់កម្ពុជា

នាព្រឹកថ្ងៃទី ៦ ខែមេសា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី Bun Pimay របស់ឡាវ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់កម្ពុជា លោក Nguyen Manh Cuong អនុរដ្ឋមន្ដ្រីក្រសួងការបរទេស បានដឹកនាំគណៈប្រតិភូក្រសួងការបរទេសវៀតណាម អញ្ជើញទៅជូនពរឆ្នាំថ្មីដល់ស្ថានទូតឡាវ និងកម្ពុជាប្រចាំទីក្រុងហាណូយ។

មរតកការទូតរបស់អតីតនាយករដ្ឋមន្ត្រី Pham Van Dong និងទិសដៅគោលនយោបាយការបរទេសក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី មរតកការទូតរបស់អតីតនាយករដ្ឋមន្ត្រី Pham Van Dong និងទិសដៅគោលនយោបាយការបរទេសក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី

យុគសម៏យ - ក្នុងឱកាសរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់លោកនាយករដ្ឋមន្ត្រី ផាម វ៉ាន់ដុង (ថ្ងៃទី ១ ខែមីនា ឆ្នាំ ១៩០៦ - ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៦) ការពិនិត្យឡើងវិញនូវជីវិត និងអាជីពបដិវត្តន៍របស់លោកគឺមានសារៈសំខាន់ជាពិសេសពីទស្សនៈប្រវត្តិសាស្ត្រ ទ្រឹស្តី និងការអនុវត្ត។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជោគជ័យនៃមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាម បង្ហាញពីកម្លាំងនៃផែនមហាសាមគ្គីជាតិទាំងមូល
បទប្បញ្ញត្តិថ្មីស្តីពីការគ្រប់គ្រងសកម្មភាពព័ត៌មានកិច្ចការបរទេស
ការធានាសិទ្ធិមនុស្សក្នុងបរិយាកាសបច្ចេកវិទ្យាឌីជីថល
Dien Bien - គោលដៅយុទ្ធសាស្ត្រសម្រាប់ការវិនិយោគ
វៀតណាម - កូរ៉េខាងត្បូង ជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា ថាមពល និងសេដ្ឋកិច្ចឌីជីថល