Trending now

ការធានាសិទ្ធិមនុស្សក្នុងបរិយាកាសបច្ចេកវិទ្យាឌីជីថល

14:28 | 14/05/2026 ឌឹកអាញ់

យុគសម័យ - បច្ចេកវិទ្យាព័ត៌មាន និងបញ្ញាសិប្បនិម្មិត (AI) បាននាំមកនូវកាលានុវត្តភាពជាច្រើន ប៉ុន្តែក៏បង្កឱ្យមានផលប៉ះពាល់អវិជ្ជមានដល់ការធានាសិទ្ធិមនុស្សមួយចំនួនផងដែរ ជាពិសេសគឺចំពោះក្រុមតួអង្គដែលងាយរងគ្រោះ។ យោងតាមបណ្តាអ្នកជំនាញ ចាំបាច់ត្រូវបង្កើនភាពសុក្រឹតនៃក្របខ័ណ្ឌច្បាប់ ការធ្វើម្ចាស់លើបច្ចេកវិទ្យា និងធានាឱ្យបាននូវការអភិវឌ្ឍឌីជីថលប្រកបដោយបរិយាបន្ន ដោយយកមនុស្សជាមជ្ឈមណ្ឌល។

"កម្រមានប្រទេសណាដែលមានគំរូសាមគ្គីសាសនាដូចជានៅវៀតណាមឡើយ" ការស្នើឱ្យបង្កើន ៨% នូវប្រាក់របបឧបត្ថម្ភអាទិភាពសម្រាប់អ្នកមានគុណបំណាច់ ចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៦

ផលប៉ះពាល់អវិជ្ជមានដល់ការធានាសិទ្ធិមនុស្សមួយចំនួន

នៅក្នុងសិក្ខាសាលា “ការទាញយកកាលានុវត្តភាព និងការកាត់បន្ថយហានិភ័យនៃបច្ចេកវិទ្យាឌីជីថលចំពោះក្រុមប្រជាជនក្នុងសង្គម” ដែលបានរៀបចំឡើងនាថ្ងៃទី ១២ ខែមករា សាស្ត្រាចារ្យ បណ្ឌិត Vu Cong Giao មកពីសាកលវិទ្យាល័យច្បាប់ហាណូយ បានឱ្យដឹងថា បច្ចេកវិទ្យាព័ត៌មាន និងបញ្ញាសិប្បនិម្មិត (AI) បង្កឱ្យមានផលប៉ះពាល់អវិជ្ជមានដល់ការធានាសិទ្ធិមនុស្សមួយចំនួនលើទិដ្ឋភាពដូចខាងក្រោម៖

សិទ្ធិលើជីវភាពឯកជន និងទិន្នន័យបុគ្គល៖ បណ្តាប្រព័ន្ធបច្ចេកវិទ្យាប្រមូល និងចាត់ចែងទិន្នន័យអ្នកប្រើប្រាស់ដោយគ្មានតម្លាភាព និងលើសពីគោលបំណង។ បុគ្គលម្នាក់ៗមិនបានដឹង មិនអាចគ្រប់គ្រង និងគ្មានជម្រើសជាក់ស្តែងចំពោះទិន្នន័យរបស់ខ្លួនឡើយ៖ ការយល់ព្រមមានលក្ខណៈបង្ខិតបង្ខំ និងមិនមានសមមូលនៃអំណាច។ ទិន្នន័យត្រូវបានយកមកប្រើប្រាស់ឡើងវិញសម្រាប់គោលបំណងឃ្លាំមើល ពាណិជ្ជកម្ម ឬគ្រប់គ្រងអាកប្បកិរិយា។

សិទ្ធិសមភាព និងសេរីភាពព័ត៌មាន៖ ក្បួនដោះស្រាយ (Algorithms) ដែលមានភាពលម្អៀង បានពង្រីកនូវការរើសអើងអំពីយេនឌ័រ ជនជាតិ តំបន់ និងស្ថានភាពសេដ្ឋកិច្ច-សង្គម។ ទិន្នន័យសម្រាប់ហ្វឹកហាត់ AI បានឆ្លុះបញ្ចាំងពីវិសមភាពសង្គមដែលមានស្រាប់។ ស្ថានភាពត្រួតពិនិត្យក្បួនដោះស្រាយ និងការបង្ខៃព័ត៌មានដើម្បីណែនាំខ្លឹមសារដែលផ្តល់អាទិភាពដល់ផលប្រយោជន៍ពាណិជ្ជកម្ម ឬនយោបាយ បង្ខៃមតិសាធារណៈ និងបញ្ចេញព័ត៌មានក្លែងក្លាយ។ បញ្ហានេះនាំឱ្យមានផលវិបាកនៃការរើសអើង “ដែលមើលមិនឃើញតែមានលក្ខណៈជាប្រព័ន្ធ” ពិបាកក្នុងការប្តឹងតវ៉ា និងបង្ហាញភស្តុតាង ដែលធ្វើឱ្យចុះខ្សោយសេរីភាពបញ្ចេញមតិ។

ការធានាសិទ្ធិមនុស្សក្នុងបរិយាកាសបច្ចេកវិទ្យាឌីជីថល
សាស្ត្រាចារ្យ បណ្ឌិត Vu Cong Giao យល់ឃើញថា បច្ចេកវិទ្យាព័ត៌មាន និងបញ្ញាសិប្បនិម្មិត (AI) បង្កឱ្យមានផលប៉ះពាល់អវិជ្ជមានដល់ការធានាសិទ្ធិមនុស្សមួយចំនួន។

ការបៀតបៀន អំពើហិង្សា និងការរំលោភបំពានលើលំហអាកាសបណ្តាញ កាន់តែមានការកើនឡើង ខណៈដែលយន្តការឆ្លើយតបពីបណ្តាប្រព័ន្ធឌីជីថលជាច្រើនមានភាពយឺតយ៉ាវ និងខ្វះប្រសិទ្ធភាព ដែលនាំឱ្យមានផលវិបាកធ្ងន់ធ្ងរដូចជាការរំលោភលើកិត្តិយស សេចក្តីថ្លៃថ្នូរ និងសិទ្ធិសន្តិសុខបុគ្គល។

ស្ថានភាពកេងប្រវ័ញ្ចកម្លាំងពលកម្មឌីជីថល និងការគ្រប់គ្រងដោយក្បួនដោះស្រាយ ក៏បានដាក់ចេញនូវបញ្ហាប្រឈមជាច្រើន នៅពេលដែលពលករលើប្រព័ន្ធបច្ចេកវិទ្យាជាធម្មតាមិនមានកិច្ចសន្យាស្ថិរភាព ខ្វះសុខុមាលភាពសង្គម ទទួលរងការឃ្លាំមើលជាបន្តបន្ទាប់ ការវាយតម្លៃដោយស្វ័យប្រវត្តិ និងទទួលរងនូវទម្រង់នៃការបញ្ឈប់ពីការងារ ឬការដាក់ពិន័យដោយខ្វះតម្លាភាព។ បញ្ហានេះធ្វើឱ្យសឹកដាច់សិទ្ធិពលកម្ម សិទ្ធិទទួលបានការការពារសង្គម និងសិទ្ធិចរចារួម។

សិទ្ធិឈានទៅរកយុត្តិធម៌ និងនីតិវិធីប្រកបដោយសមធម៌ ក៏រងផលប៉ះពាល់ផងដែរ នៅពេលដែលបុគ្គលជាច្រើនមិនបានដឹងពីមូលហេតុដែលត្រូវបានបដិសេធសេវាកម្ម ផលប្រយោជន៍ ឬត្រូវបានឃ្លាំមើល ព្រមទាំងខ្វះយន្តការប្តឹងតវ៉ា និងឧទ្ធរណ៍ប្រកបដោយប្រសិទ្ធភាពចំពោះសេចក្តីសម្រេចដែលចេញដោយក្បួនដោះស្រាយ។

ការពង្រឹង និងបង្កើនភាពសុក្រឹតនៃក្របខ័ណ្ឌច្បាប់

យោងតាមសាស្ត្រាចារ្យ បណ្ឌិត Vu Cong Giao ក៏ដូចជាប្រទេសជាច្រើនទៀតនៅលើពិភពលោក ផលប៉ះពាល់អវិជ្ជមានដល់សិទ្ធិមនុស្សនៃបច្ចេកវិទ្យាឌីជីថលនៅវៀតណាមមានភាពចម្រុះណាស់ ហើយក្នុងករណីខ្លះគឺមានសភាពធ្ងន់ធ្ងរណាស់។ រដ្ឋបានយល់ដឹងពីបញ្ហានេះ និងបានខិតខំបង្កើនភាពសុក្រឹតនៃក្របខ័ណ្ឌច្បាប់ (ដូចជា ច្បាប់សន្តិសុខបណ្តាញ ច្បាប់ការពារទិន្នន័យបុគ្គល ច្បាប់បញ្ញាសិប្បនិម្មិត ច្បាប់បំប្លែងឌីជីថល...)។ ទោះជាយ៉ាងនេះក្តី ក្របខ័ណ្ឌច្បាប់នៅតែត្រូវការការពង្រឹង និងបង្កើនភាពសុក្រឹតបន្ថែមទៀត។

ការធានាសិទ្ធិមនុស្សក្នុងបរិយាកាសបច្ចេកវិទ្យាឌីជីថល
លោក Nguyen Tuan Luong យល់ឃើញថា យើងត្រូវការបច្ចេកវិទ្យាដើម្បីជំរុញចំណេះដឹងក្នុងស្រុក។

សាស្ត្រាចារ្យ បណ្ឌិត Vu Cong Giao យល់ឃើញថា ច្បាប់ចាំបាច់ត្រូវកំណត់ឱ្យបានច្បាស់ ឬឈានទៅដល់ការផ្តល់និយមន័យជាក់លាក់ អំពីក្រុមតួអង្គងាយរងគ្រោះថ្មីៗក្នុងបរិបទនៃបច្ចេកវិទ្យាឌីជីថល។ ផ្អែកលើមូលដ្ឋាននោះ ចាំបាច់ត្រូវធ្វើឱ្យច្បាស់នូវរាល់សកម្មភាពល្មើស ទណ្ឌកម្ម ក៏ដូចជាយន្តការបង្ការ និងចាត់វិធានការចំពោះសកម្មភាពល្មើសទាំងនោះ។ ទន្ទឹមនឹងនោះ ការទទួលស្គាល់ និងការបញ្ជ្រាបសិទ្ធិឌីជីថលទៅក្នុងច្បាប់ឯកទេស គឺជាតម្រូវការចាំបាច់ ដើម្បីធានាសិទ្ធិមនុស្សក្នុងបរិយាកាសឌីជីថល។ បន្ថែមពីនេះ ចាំបាច់ត្រូវពង្រឹងយន្តការត្រួតពិនិត្យ និងការអនុវត្តច្បាប់លើបណ្តាប្រព័ន្ធឌីជីថល រួមទាំងការចូលរួមនៃយន្តការត្រួតពិនិត្យសង្គម ដើម្បីធានាប្រសិទ្ធភាពនៃការការពារក្រុមតួអង្គងាយរងគ្រោះ។

នៅក្នុងសិក្ខាសាលា លោក Nguyen Tuan Luong អ្នកជំនាញឯករាជ្យ និងជាអតីតប្រធានមន្ទីរពិសោធន៍ផ្លាស់ប្តូរថ្មីនៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម បានលើកឡើងនូវដំណោះស្រាយបច្ចេកវិទ្យាសម្រាប់គាំទ្រក្រុមប្រជាជនងាយរងគ្រោះ ដូចជា៖ មនុស្សចាស់ ជនជាតិភាគតិច និងពលករសេរី ព្រមទាំងយល់ឃើញថា ចាំបាច់ត្រូវកសាងសក្តានុពលផ្ទៃក្នុង ដើម្បីចាកចេញពីអន្ទាក់ “អាណានិគមឌីជីថល”។ លោក Tuan Luong បានចែករំលែកថា៖ «ប្រសិនបើវៀតណាមគ្រាន់តែឈប់ត្រឹមការប្រើប្រាស់បច្ចេកវិទ្យាបរទេស ឬពឹងផ្អែកលើការវិនិយោគផ្ទាល់ពីបរទេស (FDI) នោះយើងនឹងនៅតែជាប់គាំងនៅម្ខាងទៀតនៃជ្រលងជ្រៅនៃអភិវឌ្ឍន៍។ ការបំប្លែងឌីជីថលត្រូវតែជាការលើកកម្ពស់ "ប្រព័ន្ធប្រតិបត្តិការ" ស្វ័យភាព ដែលយើងធ្វើម្ចាស់លើបច្ចេកវិទ្យា ជំនួសឱ្យការធ្វើជា "អាណានិគមឌីជីថល" សម្រាប់មហាអំណាចទាញយកទិន្នន័យ និងលក់សេវាកម្មត្រឡប់មកវិញក្នុងតម្លៃខ្ពស់ជាងមុន»។

ការធានាសិទ្ធិមនុស្សក្នុងបរិយាកាសបច្ចេកវិទ្យាឌីជីថល
បណ្ឌិត Luong Thu Hien យល់ឃើញថា ការបំប្លែងឌីជីថល ចាំបាច់ត្រូវតម្រង់ទិសដោយវិធីសាស្ត្រផ្អែកលើសិទ្ធិមនុស្ស។

យោងតាមលោក Tuan Luong ចាំបាច់ត្រូវតស៊ូប្រឆាំងនឹង “ការធ្វើឱ្យវប្បធម៌មានលក្ខណៈសំប៉ែត” ដោយប្រើប្រាស់បញ្ញាក្នុងស្រុក។ ម៉ូដែល AI នាពេលបច្ចុប្បន្នកំពុងដាក់បញ្ចូលពិភពទស្សនៈរបស់បណ្តាប្រទេសអ្នកមានមកលើសកលលោក ដែលបង្កើតឱ្យមាន “ការធ្វើឱ្យការគិតមានលក្ខណៈសំប៉ែត” ប្រកបដោយហានិភ័យ។ យើងត្រូវការបច្ចេកវិទ្យាដើម្បីជំរុញចំណេះដឹងក្នុងស្រុក មិនមែនខំប្រឹងទិញបច្ចេកវិទ្យាឌីជីថលពីបរទេសយ៉ាងគំហុកដោយសារតែវាជា "និន្នាការ" នោះទេ។ ការងើបឡើងនៃប្រជាជាតិមួយនឹងមានលក្ខណៈជាក់ស្តែង លុះត្រាតែយើងរក្សាបាននូវសិទ្ធិស្វ័យសម្រេច៖ អភិវឌ្ឍបច្ចេកវិទ្យា ប៉ុន្តែមិនត្រូវបាត់បង់អត្តសញ្ញាណនយោបាយ និងសង្គមឡើយ។

ថ្លែងក្នុងសិក្ខាសាលា បណ្ឌិត Luong Thu Hien អនុប្រធានវិទ្យាស្ថានសិទ្ធិមនុស្ស បានឱ្យដឹងថា លើឆាកអន្តរជាតិ បណ្តាវេទិកាពហុភាគីនៃអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិជាច្រើន សុទ្ធតែបានសង្កត់ធ្ងន់ថា ការបំប្លែងឌីជីថលចាំបាច់ត្រូវតម្រង់ទិសដោយវិធីសាស្ត្រផ្អែកលើសិទ្ធិមនុស្ស យកមនុស្សជាមជ្ឈមណ្ឌល ធានាបាននូវលក្ខណៈបរិយាបន្ន និងមិនទុកឱ្យនរណាម្នាក់ត្រូវបានបោះបង់ចោលនៅពីក្រោយឡើយ។

ក្នុងបរិបទនោះ បក្ស និងរដ្ឋយើងបានកំណត់ថា ការបំប្លែងឌីជីថលគឺជាភារកិច្ចយុទ្ធសាស្ត្រ ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យបានឆាប់រហ័ស និងប្រកបដោយចីរភាព កសាងរដ្ឋនីតិរដ្ឋសង្គមនិយម យកមនុស្សជាមជ្ឈមណ្ឌល ជាតួអង្គ និងជាគោលដៅនៃការអភិវឌ្ឍ។ ទន្ទឹមនឹងនោះ វៀតណាមក៏ជាសមាជិកនៃសន្ធិសញ្ញាអន្តរជាតិសំខាន់ៗជាច្រើនស្តីពីសិទ្ធិមនុស្ស ដែលតាមរយៈនោះអះអាងនូវការទទួលខុសត្រូវរបស់រដ្ឋក្នុងការគោរព ការពារ និងធានានូវសិទ្ធិមនុស្ស។

ដោយមានមតិស្របគ្នាដែរ លោក Nguyen Minh Hong ប្រធានសមាគមទំនាក់ទំនងឌីជីថលវៀតណាម យល់ឃើញថា បច្ចេកវិទ្យាឌីជីថលនឹងបញ្ចេញតម្លៃរបស់វាបាន លុះត្រាតែសិទ្ធិឯកជន ទិន្នន័យបុគ្គល និងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋត្រូវបានការពារ។ ចំពោះក្រុមដែលងាយរងគ្រោះដូចជា ស្ត្រី កុមារ ជនពិការ និងបងប្អូនជនជាតិភាគតិច បរិយាកាសឌីជីថលមិនត្រឹមតែបើកនូវកាលានុវត្តភាពក្នុងការឈានទៅរកព័ត៌មាន និងសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កប់នូវហានិភ័យនៃការបោកប្រាស់ ការរំលោភលើសិទ្ធិឯកជន និងការកម្រិតលើការឈានទៅរកសេវាសាធារណៈឌីជីថលផងដែរ។ ហេតុដូច្នេះ យន្តការចូលរួម និងការផ្តល់មតិយោបល់លើគោលនយោបាយ ចាំបាច់ត្រូវរៀបចំឡើងឱ្យមានលក្ខណៈជាក់ស្តែង ងាយស្រួលឈានទៅរក មានតម្លាភាព និងមានវិធានការការពារឱ្យបានសមស្រប៕

ដំបូលផ្ទះដែលបានត្រឡប់មកវិញក្រោយគ្រោះមហន្តរាយធម្មជាតិ ដំបូលផ្ទះដែលបានត្រឡប់មកវិញក្រោយគ្រោះមហន្តរាយធម្មជាតិ

យុគសម័យ - បន្ទាប់ពីគ្រោះទឹកជំនន់នាចុងឆ្នាំ ២០២៥ គ្រួសារជាច្រើននៅឃុំវ៉ាធិញ (Hoa Thinh) ខេត្តដាក់ឡាក់ (Dak Lak) បានធ្លាក់ក្នុងស្ថានភាពបាត់បង់ផ្ទះសម្បែង។ ប៉ុន្តែក្នុងរយៈពេលត្រឹមតែជាងមួយខែប៉ុណ្ណោះ ផ្ទះថ្មីជាច្រើនខ្នងត្រូវបានសាងសង់រួចរាល់ទាន់ពេលមុនរដូវផ្ការីកឈានចូលមកដល់ ក្រោមប្រភពជំនួយឧបត្ថម្ភពីរដ្ឋ ការរួមចំណែកពីសហគមន៍ និងដំណើរការចលនាផ្សារភ្ជាប់ជំនួយពីប្រព័ន្ធរណសិរ្សមាតុភូមិវៀតណាម (MTTQ)។

ការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបណ្តាដំណោះស្រាយតស៊ូ បង្ការ ទប់ស្កាត់ និងដោះស្រាយរាល់សកម្មភាពរំលោភសិទ្ធិកម្មសិទ្ធិបញ្ញា ការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបណ្តាដំណោះស្រាយតស៊ូ បង្ការ ទប់ស្កាត់ និងដោះស្រាយរាល់សកម្មភាពរំលោភសិទ្ធិកម្មសិទ្ធិបញ្ញា

យុគសម័យ - អនុនាយករដ្ឋមន្ត្រី លោក Ho Quoc Dung ទើបតែបានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ៣៨/CĐ-TTg ចុះថ្ងៃទី ០៥ ឧសភា ឆ្នាំ ២០២៦ ស្តីពីការប្រមូលផ្តុំដឹកនាំអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបណ្តាដំណោះស្រាយតស៊ូ បង្ការ ទប់ស្កាត់ និងដោះស្រាយរាល់សកម្មភាពរំលោភសិទ្ធិកម្មសិទ្ធិបញ្ញា។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការធានាសិទ្ធិមនុស្សក្នុងបរិយាកាសបច្ចេកវិទ្យាឌីជីថល
Dien Bien - គោលដៅយុទ្ធសាស្ត្រសម្រាប់ការវិនិយោគ
វៀតណាម - កូរ៉េខាងត្បូង ជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា ថាមពល និងសេដ្ឋកិច្ចឌីជីថល
ទិដ្ឋភាពទូទៅនៃពិធីទទួលបដិសណ្ឋារកិច្ចរបស់ប្រធានរដ្ឋចិន លោក Xi Jinping ជូនចំពោះប្រធានាធិបតីអាមេរិក លោក Donald Trump
ប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម ជួបសំណេះសំណាលជាមួយសហគមន៍ជនជាតិវៀតណាមនៅកម្ពុជា