ក្រសួងការពារជាតិចិនផ្តល់វ៉ាក់សាំង ៣០០,០០០ ដូសបន្ថែមទៀត ដល់ក្រសួងការពារប្រទេសវៀតណាម

19:08 | 09/02/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាល្ងាចថ្ងៃទី ៨ ខែកុម្ភៈ នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម សមាជិកក្រុមការងាររដ្ឋាភិបាលទទួលបន្ទុកផ្នែកការទូតវ៉ាក់សាំង និងឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំវៀតណាម លោក Xiong Bo បានអញ្ជើញជាសហប្រធានក្នុងពិធីប្រគល់វ៉ាក់សាំង Vero-Cell ចំនួន ៣០០,០០០ ដូស របស់ Sinopharm ដែលផ្តល់ដោយក្រសួងការពារជាតិចិន ដល់ក្រសួងការពារប្រទេសវៀតណាម។

ទីក្រុងហូជីមិញទទួលបានវ៉ាក់សាំង AstraZeneca ចំនួន ៥៤.៧០០ ដូសបន្ថែមទៀត ទីក្រុងហូជីមិញទទួលបានវ៉ាក់សាំង AstraZeneca ចំនួន ៥៤.៧០០ ដូសបន្ថែមទៀត
ក្រសួងសុខាភិបាលនិងក្រសួងការបរទេសទទួលបានរម៉ាស់ការពារចំនួន ៣០០. ០០០ ម៉ាស់ដើម្បីជួយគាំទ្រដល់ប្រទេសកម្ពុជា ក្រសួងសុខាភិបាលនិងក្រសួងការបរទេសទទួលបានរម៉ាស់ការពារចំនួន ៣០០. ០០០ ម៉ាស់ដើម្បីជួយគាំទ្រដល់ប្រទេសកម្ពុជា
ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xiong Bo ប្រគល់វ៉ាក់សាំង Vero-Cell ចំនួន ៣០០,០០០ ដូស ដែលផ្តល់ដោយក្រសួងការពារជាតិចិន ដល់ក្រសួងការពារប្រទេសវៀតណាម (រូបថត៖ vnanet.vn)
ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xiong Bo ប្រគល់វ៉ាក់សាំង Vero-Cell ចំនួន ៣០០,០០០ ដូស ដែលផ្តល់ដោយក្រសួងការពារជាតិចិន ដល់ក្រសួងការពារប្រទេសវៀតណាម (រូបថត៖ vnanet.vn)

ថ្លែងនៅក្នុងពិធីប្រគល់នេះ លោកឯកអគ្គរដ្ឋទូត Xiong Bo បានឲ្យដឹងថា ដើម្បីចែករំលែក និងគាំទ្រកងទ័ព និងប្រជាជនវៀតណាម យកឈ្នះលើជំងឺរាតត្បាត Covid-19 ក្រសួងការពារជាតិចិនបានជួយឧបត្ថម្ភក្រសួងការពារប្រទេសវៀតណាមនូវចំនួនវ៉ាក់សាំងនេះដែលផលិតដោយប្រទេសចិន។ លោកបានសង្កត់ធ្ងន់ថា នេះជាមនោសញ្ចេតនារបស់កងទ័ពចិននិយាយដោយឡែក និងរដ្ឋាភិបាលចិននិយាយរួមចំពោះកងទ័ព និងប្រជាជនវៀតណាម។

តាងនាមក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភរបស់ក្រសួងការពារជាតិចិន ព្រមទាំងអះអាងថា ក្នុងបរិបទនៃការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 លើពិភពលោក នេះគឺជាអំណោយដ៏មានអត្ថន័យដែលកងទ័ពរំដោះប្រជាជនចិនបានប្រគល់ជូនកងទ័ពប្រជាជនវៀតណាម។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា បន្ទាប់ពីលទ្ធផលនៃការត្រួតពិនិត្យបានបំពេញតាមស្តង់ដារ និងគុណភាព វ៉ាក់សាំងទាំងនេះនឹងត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមមជ្ឈមណ្ឌលសុខាភិបាលដែលមានសិទ្ធិទទួលការចាក់វ៉ាក់សាំងតាមការកំណត់។

គួរបញ្ជាក់ថា នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២១ ក្រសួងការពារជាតិចិនបានផ្តល់វ៉ាក់សាំង Vero-Cell ចំនួន ២០០,០០០ ដូសដល់ក្រសួងការពារប្រទេសវៀតណាម៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ