Trending now

ទីក្រុងហូជីមិញទទួលបានវ៉ាក់សាំង AstraZeneca ចំនួន ៥៤.៧០០ ដូសបន្ថែមទៀត

11:05 | 21/09/2021 ហេង វុធ្ធី

យុគសម័យ - មជ្ឈមណ្ឌលគ្រប់គ្រងជំងឺទីក្រុងហូជីមិញ (HCDC ) បានឲ្យដឹងថានៅព្រឹកថ្ងៃទី ១៩ ខែកញ្ញាទីក្រុងហូជីមិញបានទទួលវ៉ាក់សាំង AstraZeneca ចំនួន ៥៤.៧០០ ដូសពីក្រសួងសុខាភិបាលវៀតណាម។

វៀតណាមនឹងមានវ៉ាក់សាំង AstraZeneca ជាង២ដូសបន្ថែមទៀត វៀតណាមនឹងមានវ៉ាក់សាំង AstraZeneca ជាង២ដូសបន្ថែមទៀត
ប្រទេសជប៉ុនគ្រោងនឹងផ្គត់ផ្គង់វ៉ាក់សាំង AstraZeneca ដល់ប្រទេសវៀតណាម ប្រទេសជប៉ុនគ្រោងនឹងផ្គត់ផ្គង់វ៉ាក់សាំង AstraZeneca ដល់ប្រទេសវៀតណាម
ទីក្រុងហូជីមិញទទួលបានវ៉ាក់សាំង AstraZeneca ចំនួន ៥៤.៧០០ ដូសបន្ថែមទៀត
ទីក្រុងហូជីមិញទទួលបានវ៉ាក់សាំង AstraZeneca ចំនួន ៥៤.៧០០ ដូសបន្ថែមទៀត

HCDC បានចែកចាយវ៉ាក់សាំងទាំងនេះភ្លាមៗដល់ខ័ណ្ឌស្រុកក្រុង Thu Duc ដើម្បីកុំឱ្យមានការរអាក់រអួលក្នុងការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ -១៩ ជូនប្រជាជន។

នៅថ្ងៃទី ១៨ ខែកញ្ញាថ្នាក់ដឹកនាំខ័ណ្ឌស្រុកមួយចំនួននៅក្នុងទីក្រុងបានឲ្យដឹងថាបានអស់វ៉ាក់សាំងឬវ៉ាក់សាំងឬវ៉ាកសាំងនៅសល់តិចតួចដើម្បីចាក់ជូនប្រជាជន។

យោងតាម ​​HCDC វ៉ាក់សាំង AstraZeneca ជិត ៥៥.០០០ ដូសនេះ មិនច្រើនទេបើប្រៀបធៀបទៅនឹងអត្រានៃការចាក់វ៉ាក់សាំងនៅតាមបណ្តាខ័ណ្ឌស្រុកក្នុង ១ ថ្ងៃៗប៉ុន្តែតំបន់នឹងថ្លឹងថ្លែងដើម្បីរៀបចំការចាក់វ៉ាក់សាំងជូនដល់ប្រជាជន។

យោងតាមព័ត៌មានពីវិទ្យាស្ថានប៉ាស្ទ័រនៅទីក្រុងហូជីមិញ កញ្ចប់ថ្នាំវ៉ាក់សាំង Vero Cell ចំនួន ៥០ ម៉ឺនដូសដែលនាំចូលពីម្សិលមិញ (ថ្ងៃទី ១៨ ខែកញ្ញា) ត្រូវបានគេរំពឹងថានឹងចំណាយពេលប្រហែល ២ ថ្ងៃ ដើម្បីធ្វើតេស្តបន្ទាប់មកវានឹងត្រូវបញ្ជូនទៅ HCDC ដើម្បីចាក់វ៉ាក់សាំង ។

បរិមាណវ៉ាក់សាំងខាងលើគឺជាផ្នែកមួយនៃផែនការបែងចែកវ៉ាក់សាំង Vero Cell ចំនួន ៨ លានដូសនៃវិទ្យាស្ថានជាតិអនាម័យ និងរោគរាតត្បាតដល់ ២៥ ខេត្តក្រុងទូទាំងប្រទេសរួមទាំងទីក្រុងហូជីមិញចាប់ពីថ្ងៃទី ១៦ ខែកញ្ញាផងដែរ៕

ហេង វុធ្ធី

tuoitre

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

CMG បើកដំណើរការកម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារចិននៅស៊ែប៊ី
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមនិងភរិយា នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសិង្ហបុរី អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងកិច្ចសន្ទនាសាំងហ្គ្រីឡា
ច្បាប់សន្តិសុខសាយប័រឆ្នាំ ២០២៥៖ "ខែលការពារ" ចំពោះមុខការប្រឈមហានិភ័យនៃ Deepfake និងការបោកប្រាស់តាម AI
បើកដំណើរការកម្មវិធី Happy Vietnam ២០២៦ ក្រោមប្រធានបទ «សុភមង្គលពីបណ្ដាអ្វីៗដ៏សាមញ្ញ»
បណ្ដាប្រទេសអាហ្វ្រិកចង់ជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងទូលំទូលាយជាមួយវៀតណាម