ការដាក់ពង្រាយកិច្ចការបរទេសប្រជាជនក្នុងស្ថានភាពថ្មីទាមទារឱ្យមានការត្រិះរិះថ្មី

22:29 | 03/02/2022 យោងតាមវិឡូសំលេងវៀតណាម

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២២ លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានចែករំលែកជាមួយ អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមអំពីការងារកិច្ចការបរទេស ប្រជាជននាពេលកន្លងមកក៏ដូចជាការតម្រង់ទិសសំខាន់ៗនាពេល ខាងមុខផងដែរ។

នំអន្សមឆ្ងាញ់ពិសារ និងការថតរូបជាមួយផ្កាម៉ាក់ខៃនិងដើមឈើក្រូចឃ្វិចប្រកបដោយស្អាតណាស់ នំអន្សមឆ្ងាញ់ពិសារ និងការថតរូបជាមួយផ្កាម៉ាក់ខៃនិងដើមឈើក្រូចឃ្វិចប្រកបដោយស្អាតណាស់
លោក  Trieu Khien (ចិន)៖ ជនជាតិចិនជាច្រើននាក់ដែលធ្វើការនៅប្រទេសវៀតណាមបានចាត់ទុកនេះជាស្រុកកំណើតទីពីររបស់ពួកគេរួចហើយ! លោក Trieu Khien (ចិន)៖ ជនជាតិចិនជាច្រើននាក់ដែលធ្វើការនៅប្រទេសវៀតណាមបានចាត់ទុកនេះជាស្រុកកំណើតទីពីររបស់ពួកគេរួចហើយ!

លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានសង្កត់ធ្ងន់ថា កិច្ចការ បរទេសប្រជាជននិយាយរួម និងសកម្មភាពរបស់សម្ព័ន្ធអង្គការ មិត្តភាពនិយាយដោយឡែក មានបេសកកម្មដ៏ខ្ពង់ខ្ពស់នោះគឺពូនជ្រុំឲ្យសន្តិភាពនិង ចំណងមិត្តភាព។ ក្នុង ដំណាក់កាលដ៏លំបាកបំផុតដោយសារតែជំងឺរាតត្បាត ការ តភ្ជាប់ជាមួយមិត្តភក្តិអន្តរជាតិនៅតែត្រូវបានអនុវត្តន៍ជាមួយនឹងសកម្មភាពរាប់រយ ដែលត្រូវបានរៀបចំឡើងតាមរយៈសិក្ខាសាលា កិច្ចពិភាក្សា និងសកម្មភាពនានាក្នុង ឱកាសទិវាបុណ្យសំខាន់ៗដូចជាការរំលឹកខួបអនុស្សាវរីយ៍ទំនាក់ទំនងមិត្តភាពរវាង វៀតណាមនិងប្រទេសមិត្ត។ ក្រៅពីសកម្មភាពទ្វេភាគីជាមួយបណ្ដាប្រទេស កិច្ចការ បរទេសប្រជាជនក៏ខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្ម បង្ហាញតួនាទី ឋានៈរបស់វៀត ណាមនៅវេទិការប្រជាជនពហុភាគីផងដែរ។ តាមរយៈយន្តការ និងវេទិកាទាំងនេះ បន្តលើកកំពស់រូបភាពវៀតណាមជាមួយពិភពលោកដើម្បីឲ្យមិត្តភក្តិអន្តរជាតិអាចយល់ដឹងកាន់តែច្បាស់អំពីគោលមាគ៌ា និងគោលនយោបាយកិច្ចការបរទេសនិងក្នុងស្រុករបស់វៀតណាម រួមចំណែកក្នុងការដោះស្រាយបញ្ហារួមដែលសហគមន៍អន្តរជាតិកំពុងប្រឈមមុខ។

លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម។ (រូបថត៖ baoquocte)
លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម។ (រូបថត៖ baoquocte)

លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានសង្កត់ធ្ងន់ថា ការដាក់ ពង្រាយអនុវត្តន៍កិច្ចការបរទេសប្រជាជនក្នុងស្ថានភាពថ្មីទាមទារឲ្យមានការត្រិះរះថ្មី។ ចាំបាច់ត្រូវទទួលស្គាល់ថា កិច្ចការបរទេសរវាងប្រជាជននិង ប្រជាជន មានភារកិច្ចកសាងមូលដ្ឋានសង្គមដ៏វិជ្ជមាន និងអំណោយផលសម្រាប់ការ អនុវត្តន៍ទំនាក់ទំនងកិច្ចការបរទេសរបស់ប្រទេសជាតិ។ កិច្ចការបរទេសប្រជាជន ត្រូវតែឈានមុខគេក្នុងការបង្កើតសមានចិត្ត លើកកំពស់ការយល់ដឹង កសាង ពូនជ្រុំ មនោសញ្ចេតនារបស់មិត្តភក្តិអន្តរជាតិជាមួយវៀតណាម ដើម្បីមានការយល់ដឹងយ៉ាង ជ្រាលជ្រៅអំពីគោលជំហរ គោលមាគ៌ាកិច្ចការបរទេស របស់បក្ស និងរដ្ឋ មិនត្រឹមតែ ចំពោះមិត្តភក្តិអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងចំពោះប្រជាជនក្នុងប្រទេសផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ